ប្តីស្រោ.ចទឹកអាស៊ី.តលើអតីតប្រពន្ធ ព្រោះតែខឹងរឿងប្លុកលេខទូរស័ព្ទ ហ្វេសប៊ុក និងតេឡេក្រាម
- កណ្តាល
ខេត្តកណ្ដាល ៖ សេចក្តីរាយការបឋមឲ្យដឹងថា កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ មានករណីអំពើហិង្សាដោយចេតនា មួយបានកើតឡើង នៅភូមិព្រែកអង្គុញ ឃុំសៀមរាប…
ខេត្តកណ្ដាល ៖ សេចក្តីរាយការបឋមឲ្យដឹងថា កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ មានករណីអំពើហិង្សាដោយចេតនា មួយបានកើតឡើង នៅភូមិព្រែកអង្គុញ ឃុំសៀមរាប…
ខេត្តកណ្ដាល ៖ សេចក្តីរាយការបឋមឲ្យដឹងថា កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ មានករណីអំពើហិង្សាដោយចេតនា មួយបានកើតឡើង នៅភូមិព្រែកអង្គុញ ឃុំសៀមរាប ស្រុកកណ្ដាល ស្ទឹង ខេត្តកណ្ដាល រវាងបុរសម្នាក់អតីតប្តី បានប្រើប្រាស់ទឹកអាស៊ីដ៍ ចាក់ស្រោចទៅលើក្បាលអតីតប្រពន្ធ បណ្តាលឲ្យរងរបួសជាទម្ងន់ ដោយមូលហេតុខឹងខាងស្រីប្លុកអាខោនហ្វេសប៊ុក និងបណ្តាញតេឡេក្រាមមិនឲ្យទាក់ទងបាន ។ តែទោះជាយ៉ាងណាក្តីជនបង្ក ត្រូវបានសមត្តកិច្ចឃាត់ខ្លួនយកទៅអនុវត្តតាមផ្លូវច្បាប់ ។
ជនរងគ្រោះមានឈ្មោះ ភួង ថាវី ភេទស្រី អាយុ៣៧ ឆ្នាំ មុខរបរកម្មការនីរោងចក្រ ស្នាក់នៅភូមិតាដោលទី២ ឃុំអំពៅព្រៃ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។
ចំណែកជនបង្កឈ្មោះ យឹម រដ្ឋា ភេទប្រុស អាយុ៤០ ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅសង្កាត់ក្រាំងធ្នង់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។
សេចក្តីរាយការឲ្យដឹងទៀតថា ជនសង្ស័យមានគំរោងការទិញទឹកអាស៊ីដ៍អាគុយចាស់ៗពីបីថ្ងៃមុន ច្រកចូលក្នុងកែវជ័រនឹងដាក់ថង់ខ្មៅពីក្រៅ នៅព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ បានជិះកង់បីចេញពីកន្លែងស្នាក់នៅ ទៅកាន់ទីតាំងរោងចក្រដែលជនរងគ្រោះកំពុងធ្វើការ ស្ថិតនៅភូមិព្រែកអង្គុញ ឃុំសៀម រាប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។ ពេលទៅដល់ជនសង្ស័ យបានឈរសំកុក ចាំជនរងគ្រោះនៅមុខច្រកទ្វារចេញចូលរបស់រោងចក្រ លុះដល់ម៉ោងសម្រាកថ្ងៃត្រង់កម្មករ.កម្មការនីបានចេញហូបបាយនៅខាងក្រៅរោងចក្រ ពេលនោះជនរងគ្រោះក៏បានដើរដែរ ។
ពេលនោះជនសង្ស័យឃើញជនរងគ្រោះក៏ដេីរតាមពីក្រោ យដោយមិនឲ្យដឹងខ្លួន ខណៈពេលមានឱកាសល្អជនសង្ស័យបានយកទឹកអាសុីដ៍ចាក់ស្រោចលេីក្បាលជនរងគ្រោះ ហើយព្យា យាមរត់គេចខ្លួន តែត្រូវបានប្រជាពលរដ្ឋ និងកម្លាំងប្រជាការពារឃាត់ខ្លួនភ្លាមៗ និងបានប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលសៀមរាប ។ ចំណែកជនរងគ្រោះត្រូវតំណាងរោងចក្រ បញ្ជូនទៅសង្រ្គោះបន្ទាន់នៅមន្ទីរព្រះកុសុមៈ រាជធានីភ្នំពេញ ។
ដោយអនុវត្តតាមការដឹកនាំបញ្ជាពីលោកឧត្តមសេនីយ៍ទោ ស្នង ការនគរបាលខេត្តកណ្តាល ជនសង្ស័យត្រូវបានកម្លាំងប៉ុស្តិ៍នគរ បាលរដ្ឋបាលសៀមរាប បញ្ជូនបន្តទៅកាន់អធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹង ដេីម្បីធ្វើសាកសួរ នឹងកសាងសំណុំរឿងតាមនីតិវិធីច្បាប់ ។ នៅចំពោះមុខសមត្តកិច្ចជនសង្ស័យបានសារភាពថា កន្លងមករូបគេនិងជនរងគ្រោះធ្លាប់ជាប្តីប្រពន្ធនឹងគ្នា ប៉ុន្តែក្រោ យមកក៏បានមានកើតជម្លោះឈ្លោះប្រកែកគ្នា និងលែងលះគ្នានៅសាលាឃុំអំពៅព្រៃ រយៈពេល៨ ខែ មកហេីយ តែក្រោយមកពួក គេទាំងពីរនាក់ ក៏បានលួចទាក់ទងគ្នាវិញ ។
មួយរយៈចុងក្រោយនេះ ជនសង្ស័យបានខឹងជនរងគ្រោះ រឿងប្លុកលេខទូរស័ព្ទ.ហ្វេសប៊ុក និងតេឡេក្រាម មិនអាចទាក់ទងគ្នាបាន ទេីបជនសង្ស័យមានគំនុំគុំគួនទិញទឹកអាស៊ីដ៍ដែលគេប្រើអាគុយចាស់ៗ យកទៅធ្វើសកម្មភាពចាក់ស្រោចលើក្បាលអតីតប្រពន្ធតែម្តងទៅ ៕
ចែករំលែកព័តមាននេះ