ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រព័ន្ធលូកកស្ទះយូរឆ្នាំ ត្រូវរដ្ឋបាលក្រុងព្រះ​សីហនុ​​ចុះសិក្សាដោះស្រាយ

2 ខែ មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ ៖ រសៀលថ្ងៃទី ៩ ខែតុលា ឆ្នាំ ២០២៤ លោក ជួប សីហា…

ខេត្តព្រះសីហនុ ៖ រសៀលថ្ងៃទី ៩ ខែតុលា ឆ្នាំ ២០២៤ លោក ជួប សីហា ទទួលបន្ទុកកិច្ចការសារធារណៈការក្រុងព្រះសីហនុ តំណាងឲ្យ លោក ស កក្កដា អភិបាលក្រុងដោយមានការចូលរួមពីមន្ត្រីជុំនាញប្រពន្ធ័លូ,អូរ ប្រឡាយ តំណាងឲ្យ លោកបុរី វង្ស សានិត ប្រធានមន្ទីរសារធារណៈការនិងដឹកជញ្ជូន ខេត្តព្រះសីហនុ យោងតាមសំណើរប្រជាពលរដ្ឋ ប្រមាណជាង៣០គ្រួសារស្ថិតក្នុងក្រុម៣២ ភូមិ៣ (ទំនប់រលក ) សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលកំពុងតែជួបការលំបាកដោយសារតែការកកស្ទះប្រពន្ធ័លូបង្ហូរទឹកអស់ជាច្រើនឆ្នាំបង្ករជាជម្ងឺរ៉ាំរៃ ពេលមានជំនន៎ទឹកភ្លៀងម្តងៗលិចលង់បង្ករការលំបាកក្នុងការធ្វើអាជីវកម្មនិងការធ្វើដំណើរចេញ,ចូលលំនៅឋានរបស់ពួកគាត់។

លោក ហេង សុខខេង ម្ចាស់អាជីវកម្មត្រីចំហុយ ដែលមានទីតាំងខាងលើបានរៀបរាប់ឲ្យដឹងថា ប្រជាពលរដ្ឋប្រមាណជា៣០គ្រួសារដែលកំពុងតែជួបប្រទះការលំបាកក្នុងពេលមានជំនន់ទឹកភ្លៀងនារដូវវស្សាជាច្រើនឆ្នាំកន្លងមកនេះដោយសារតែមិនមានការរៀបចំឲ្យមានប្រព័ន្ធលូបង្ហូរទឹក ជាពិសេសសំណង់របស់ប្រជាពលរដ្ឋមួយចំនួនបានសង់រំលោភលើប្រព័ន្ធលូដែលមានស្រាប់ទើបបណ្តាលឲ្យបិតជិតប្រព័ន្ធលូបង្ហូរទឹក។លោកបន្តឲ្យដឹងបន្ថែមទៀតថានៅពេលដែលប្រជាពលរដ្ឋរាយការណ៍ឬដាក់ពាក្យបណ្តឹងទៅអាជ្ញាធរមូលដ្ឋានថ្នាក់(ភូមិ,សង្កាត់ )គាត់មិនយកចិត្តទុកដាក់អំពីការលំបាករបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឡើយ។

លោក ជួប សីហា បានបញ្ជាក់ឲ្យដឹងថា ជាលទ្ធផលក្រុមការងាររដ្ឋបាលក្រុង,អាជ្ញាធរ មូលដ្ឋាននិងមន្ទីរជំនាញបានធ្វើការសម្របសម្រួលនិងបានជម្រឿនស្ថិតិពីចំនួនខ្នងផ្ទះដែលជាប់ពាក់ពន្ធ័ទៅនិងប្រពន្ធ័លូបង្ហូរទឹកគ្រោងបើកកិច្ចប្រជុំនៅសាលាក្រុងព្រះសីហនុនាពេលឆាប់ៗខាងមុខ ដើម្បីស្វែងរកវិធានការនិងគន្លឹះដោះស្រាយទៅតាមនិតិវិធី។

លោក ជួប សីហា ក៍បានសំណូមពរដល់ប្រជាពលរដ្ឋដែលមានលំនៅឋាននៅជាប់និងការរៀបចំប្រព័ន្ធលូបង្ហូរទឹកសុំឲ្យមានការចូលរួមទាំងអស់គ្នាដើម្បីដោះស្រាយបញ្ហាប្រឈមដ៍រ៉ាំរ៉ៃយូរឆ្នាំកន្លងមក ដើម្បីជាផលប្រយោជន៍សារធារណៈសម្រាប់កូន,ចៅយើងជំនាន់ក្រោយ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ