ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​ជម្លោះ Miss Grand ៖ ខ្មែរ​ទាមទារ​ឱ្យ​សារព័ត៌មាន​ថៃ​បញ្ឈប់​រាល់​ការ​ផ្សាយ​ព័ត៌មាន​មិន​ពិត​ភ្ជាប់​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍

2 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជម្លោះ​ក្តៅ​គគុក​របស់​កម្មវិធី​ប្រកួត​សម្រស់​មួយ បាន​រាលដាល់​ដល់​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​កម្ពុជា រហូត​មាន​ប្រតិកម្ម​ភ្លាម​របស់​កម្ពុជា​ទាមទារ​ឱ្យ​សារព័ត៌មាន​ថៃ​បញ្ឈប់​រាល់​ការ​ផ្សាយ​ព័ត៌មាន​មិន​ពិត​ភ្ជាប់​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ។ ក្រសួងទេសចរណ៍​កម្ពុជា នៅ​ថ្ងៃ​ទី​០៩ ខែតុលា​នេះ​បា​នប​ដិ​សេ​ដ​ចំពោះ​ការ​ចុះ​ផ្សាយ​របស់​ព័ត៌មាន​ថៃ The…

រាជធានី​ភ្នំពេញ ៖ ជម្លោះ​ក្តៅ​គគុក​របស់​កម្មវិធី​ប្រកួត​សម្រស់​មួយ បាន​រាលដាល់​ដល់​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​កម្ពុជា រហូត​មាន​ប្រតិកម្ម​ភ្លាម​របស់​កម្ពុជា​ទាមទារ​ឱ្យ​សារព័ត៌មាន​ថៃ​បញ្ឈប់​រាល់​ការ​ផ្សាយ​ព័ត៌មាន​មិន​ពិត​ភ្ជាប់​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ។

ក្រសួងទេសចរណ៍​កម្ពុជា នៅ​ថ្ងៃ​ទី​០៩ ខែតុលា​នេះ​បា​នប​ដិ​សេ​ដ​ចំពោះ​ការ​ចុះ​ផ្សាយ​របស់​ព័ត៌មាន​ថៃ The Nation Thailand បាន​ផ្សាយ​ថា ការ​សម្រេច​បញ្ឈប់​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​ការ​ប្រកួត​សម្រស់ Miss Grand ដោយសារ​តែ​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ មិន​ចូលរួម​ស​ន្និ​សី​ទ្ធ​សារព័ត៌មាន​នោះ ជា​ការ​ចុះ​ផ្សាយ​មិន​ពិត ។

បើ​យោង​តាម​សេចក្ដី​ប្រកាស​បដិសេធ​របស់​ក្រសួងទេសចរណ៍​បាន​បញ្ជាក់​ថា ពាក់ព័ន្ធ​នឹង​ការ​ចោទប្រកាន់​នេះ ក្រសួងទេសចរណ៍ សូម​ធ្វើការ​បញ្ជាក់​ជូន​សាធារណ​ជនជាតិ និង​អន្តរជាតិ​ទាំងអស់​ជ្រាប​ថា ៖

១. ក្រសួងទេសចរណ៍ សូម​ច្រានចោល និង​បដិសេធ​ចំពោះ​ការ​ចុះ​ផ្សាយ​ព័ត៌មាន​ខាងលើ​នេះ ដែល​ខុស​ពី​ការ​ពិត​ទាំងស្រុង និង​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ ដល់​កិត្ត​យស​បស់​ក្រសួងទេសចរណ៍​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

២. ពាក់ព័ន្ធ​នឹង​កម្មវិធី Miss Grand International ២០២៤ កាលពី​ថ្ងៃអាទិត្យ​ទី ០៦ ខែតុលា ឆ្នាំ​២០២៤ ឯកឧត្តម​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​អនុញ្ញាត​ទទួល​ជួប​សំណេះសំណាល​ជាមួយ​ប្រតិភូ​នៃ​កម្មវិធី​រួម​មាន​តំណាង​ក្រុមហ៊ុន HK7 Co.,Ltd (​ក្រុមហ៊ុន​ទទួល​បាន​សិទ្ធិ​ផ្ដាច់មុខ ក្នុង​ការ​រៀបចំ​កម្មវិធី​នេះ​នៅ​កម្ពុជា​) តំណាង​កម្មវិធី Miss Grand International និង​បេ​ក្ខ​នារី​មក​ពី​បណ្ដា​ប្រទេស​ទាំង​៧៥​នៅ​ទីស្ដីការ​ក្រសួងទេសចរណ៍ ។
រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ពុំ​ធ្លាប់​បាន​សន្យា​ថា នឹង​ចូលរួម​សន្និសីទកាសែត និង​/​ឬ​កម្មវិធី​ណាមួយ​ផ្សេង​ទៀត​ក្រៅ​អំពី​ការ​ទទួល​ជួប​សំណេះសំណាល ជាមួយ​ប្រតិភូ និង​បេ​ក្ខ​នារី​នៃ​កម្មវិធី Miss Grand International 2024 កាលពី​ព្រឹ​ថ្ងៃ​ទី​៦ ខែតុលា ឆ្នាំ​២០២៤ នៅ​ទីស្ដីការ​ក្រសួងទេសចរណ៍​នោះ​ទេ ។

៣.​ក្រសួងទេសចរណ៍ ស្នើ​ឱ្យ​សារព័ត៌មាន The Nation Thailand កែតម្រូវ និង​ប​ញ្ឃ​ប់​រាល់​ការ​ផ្សាយ​ព័ត៌មាន​មិន​ពិត​ខាងលើ និង​គោរព​ក្រមសីលធម៌​វិជ្ជាជីវៈ​សារព័ត៌មាន​ឱ្យ​បាន​ត្រឹមត្រូវ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ