ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃស្អែកស្ថានីយបូមទឹកស្វាយប៉ាកនឹងដាក់ដំណើរការសង្ឃឹមថា នឹងកាត់បន្ថយការលិចលង់នៅតំបន់ខាងជើងរាជធានីភ្នំពេញ

4 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន រាជធានី​ភ្នំពេញ​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​១០ ខែតុលា ស្អែក​នេះ​នឹង​ដាក់​ដំណើរការ​ស្ថានីយ​បូមទឹក​ស្វាយប៉ាក​មួយ​កន្លែង ដោយ​សង្ឃឹមថា ស្ថានីយ​មួយ​នេះ​នឹង​អាច​រំដោះ​ទឹក​លិចលង់​នៅ​ខាងជើង​រាជធានី​ភ្នំពេញ…

រាជធានី​ភ្នំពេញ ៖ មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន រាជធានី​ភ្នំពេញ​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​១០ ខែតុលា ស្អែក​នេះ​នឹង​ដាក់​ដំណើរការ​ស្ថានីយ​បូមទឹក​ស្វាយប៉ាក​មួយ​កន្លែង ដោយ​សង្ឃឹមថា ស្ថានីយ​មួយ​នេះ​នឹង​អាច​រំដោះ​ទឹក​លិចលង់​នៅ​ខាងជើង​រាជធានី​ភ្នំពេញ ។

យោង​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក របស់​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៩ ខែតុលា ឆ្នាំ​២០២៤ បាន​បញ្ជាក់​ឲ្យ​ដឹង​យ៉ាង​ដូច្នេះ​ថា​៖«​ចាប់ពី​ថ្ងៃស្អែក​តទៅ ថ្ងៃ​ទី​១០ ខែតុលា ឆ្នាំ​២០២៤ ការដ្ឋាន​នឹង​ដាក់​អោយ​ដំណើរការ​ម៉ូ​ទ័​រ​ខ្នាត​ធំ​ថ្មី​បន្ថែមចំនួន​២​គ្រឿង អង្កត់ផ្ចិត​ទំហំ​១​ម នៅ​ស្ថានីយ​បូមទឹក​ស្វាយប៉ាក ដែល​សង្ឃឹមថា នឹង​កាត់​បន្ថយ​ការ​លិចលង់​នៅ​តំបន់​ខាងជើង​រាជធានី​ភ្នំពេញ​» ។

ការ​លើក​ឡើង​របស់​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ ពី​ការ​ដាក់​ដំណើរការ​ស្ថានីយ​បូមទឹក​នេះ ដោយសារ​ទឹកទន្លេ​ឡើង​នីវ៉ូ​ខ្ពស់ និង​ដោយ​មាន​ករណី​ព្យុះ​ភ្លៀង​៥​ថ្ងៃ​ជាប់​ៗ​គ្នា​មកនេះ​បាន​បង្ក​អោយ​ភ្លៀង​ធ្លាក់​ខ្លាំង​មាន​កម្ពស់​រហូត​ដល់​២៣៤ ម​ម បាន​បណ្តាល​អោយ​ទឹក​ជន់​លិច នៅ​តំបន់​មួយ​ចំនួន​នៅ​ភូមិសាស្ត្រ​ខណ្ឌ​សែន​សុខ និង​ខណ្ឌឫស្សីកែវ ។ មក​ដល់​ពេល​នេះ ស្ថានភាព​ទឹកបាន​ស្រក​អស់​ស្ទើរ​គ្រប់​ទីកន្លែង ។

ប្រភព​បញ្ជាក់​ថា​៖«​គិត​ត្រឹម​ថ្ងៃ​ទី​៩ ខែតុលា ឆ្នាំ​២០២៤ ការ​សាងសង់​ស្ថានីយ​បូមទឹក​ថ្មី​ស្វាយប៉ាក សម្រេច​បាន​៩៦% និង​សាងសង់​ស្ថានីយ​បូមទឹក​បន្ថែម សម្រេច​បាន​២៥% ដែល​គម្រោង​ទាំង​២​នេះ​នឹង​មាន​សមត្ថភាព​បូមទឹក​បន្ថែម​សរុប នឹង​កើន​ដល់​៣៥​ម៉ែត្រគូប​ក្នុង​១​វិនាទី ដែល​នឹង​កាត់​បន្ថយ​ទឹក​លិច​នៅ​តំបន់​ភូមិសាស្ត្រ​ខាងជើង​រាជធានី​ភ្នំពេញ​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ