ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ចរកឃើញករណីទទួលប្រាក់ផ្ទេរច្រឡំ និងគេចវេសមិន សងម្ចាស់ដើមវិញហើយ

6 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រី​ជំនាញ នាយកដ្ឋាន​ការពារ​សុវត្ថិភាព​បច្ចេកវិទ្យា​ឌី​ជី​ថ​ល​នៃ​អគ្គនាយកដ្ឋាន​បច្ចេកវិទ្យា​ឌី​ជី​ថ​ល និង​ផ្សព្វផ្សាយ​អប់រំ ក្រសួងមហាផ្ទៃ​បាន​ធ្វើការ​ស្រាវជ្រាវ​ករណី​ទទួល​ប្រាក់​ផ្ទេរ​ចូល​ច្រឡំ​តាម​ប្រព័ន្ធ​ធនាគារ និង​គេចវេស​មិន​ព្រម​សង​ទៅ​ម្ចាស់​ដើម (​ជន​រង​គ្រោះ​)​វិញ ។ យោង​តាម​បណ្តាញ​សង្គម​របស់​នាយកដ្ឋាន​ការពារ​សុវត្ថិភាព…

រាជធានី​ភ្នំពេញ ៖ មន្ត្រី​ជំនាញ នាយកដ្ឋាន​ការពារ​សុវត្ថិភាព​បច្ចេកវិទ្យា​ឌី​ជី​ថ​ល​នៃ​អគ្គនាយកដ្ឋាន​បច្ចេកវិទ្យា​ឌី​ជី​ថ​ល និង​ផ្សព្វផ្សាយ​អប់រំ ក្រសួងមហាផ្ទៃ​បាន​ធ្វើការ​ស្រាវជ្រាវ​ករណី​ទទួល​ប្រាក់​ផ្ទេរ​ចូល​ច្រឡំ​តាម​ប្រព័ន្ធ​ធនាគារ និង​គេចវេស​មិន​ព្រម​សង​ទៅ​ម្ចាស់​ដើម (​ជន​រង​គ្រោះ​)​វិញ ។

យោង​តាម​បណ្តាញ​សង្គម​របស់​នាយកដ្ឋាន​ការពារ​សុវត្ថិភាព បច្ចេកវិទ្យា​ឌី​ជី​ថ​ល​នៃ​អគ្គនាយកដ្ឋាន​បច្ចេកវិទ្យា​ឌី​ជី​ថ​ល នៅ​ថ្ងៃ​ទី​៨ តុលា ឆ្នាំ​២០២៤ បាន​ក្រើនរំលឹក​ដល់​អ្នក​ប្រើប្រាស់​ប្រព័ន្ធ​ទូទាត់​ឌី​ជី​ថ​ល​ទាំងអស់​ថា ការ​ទទួល​បាន​ប្រាក់​តាម​រយៈ​ប្រព័ន្ធ​ធនាគារ​ដែល​ពុំ​មាន​ប្រភព​ច្បាស់លាស់ (​ការ​ផ្ទេរ ឬ​ទូទាត់​ច្រឡំ​) ហើយ​មាន​ចេតនា​ទុច្ចរិត គេចវេស​មិន​ផ្ទេរ​ត្រឡប់​ជូន​គណនី​ម្ចាស់​ដើម​វិញ គឺជា​អំពើ​លួច​ទ្រព្យសម្បត្តិ​របស់​បុគ្គល​ដទៃ ។

បន្ថែម​លើស​ពី​មន្ត្រី​ជំនាញ​នាយកដ្ឋាន​ការពារ​សុវត្ថិភាព​បច្ចេកវិទ្យា​ឌី​ជី​ថ​ល បាន​ក្រើនរំលឹក​សារ​ជា​ថ្មី​ដល់​ប្រជាពលរដ្ឋ​ឱ្យ​បាន​ជ្រាប​ថា ប្រសិនបើ​ទទួល​បាន​ប្រាក់​ពុំ​មាន​ប្រភព​ច្បាស់លាស់ សូម​អនុវត្ត​តាម​ការ​ណែនាំ​ដូច​ខាងក្រោម ៖ ១.​ធ្វើ​សេចក្តីរាយការណ៍​ជូន​នគរបាល​មាន​សមត្ថកិច្ច​អំពី​ប្រតិបត្តិការ និង​ចំនួន​ទឹកប្រាក់​ដែល​ទទួល​បាន​ពី​ការ​ផ្ទេរ​ច្រឡំ ២. ធ្វើការ​បញ្ជាក់ និង​ទូទាត់​ទៅ​គណនី​ម្ចាស់​ដើម​ដែល​បាន​ផ្ទេរ​ចូល​ជៀសវាង​ផ្ទេរ​ទៅ​គណនី​ទី​៣ ដែល​ធ្វើ​ឱ្យ​អ្នក​អាច​ចូលរួម​ក្នុង​ប្រតិបត្តិការ​ផ្ទេរ​ប្រាក់​ខុសច្បាប់​របស់​ជនខិលខូច ។

ជា​ចុង​ក្រោយ សូម​ប្រជាពលរដ្ឋ​មេត្តា​ចូលរួម​សហការ​ទាំងអស់​គ្នា ដើម្បី​កាត់​បន្ថយ​បទល្មើស​បច្ចេកវិទ្យា​ឱ្យ​មាន​ប្រសិទ្ធភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ