ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយកាសែតកោះសន្តិភាពផ្សាយរឿងភ្លើងស្តុបងងឹតបាន១ថ្ងៃ ក៏ភ្លឺភ្លាម

2 ខែ មុន
  • តាកែវ

ខេត្តតាកែវ ៖ រឿងរ៉ាវភ្លើងស្តុបនៅផ្សារ​សំរោងយោង ស្រុកបាទី ងងឹតជាយូរ​ណាស់មកហើយ​ ដោយរកអ្នកចេញថ្លៃភ្លើងមិនបាននោះ ឥឡូវ​ភ្លឺឡើងវិញហើយ ដោយលោកភួន ឈីម ចៅហ្វាយស្រុកបាទីជាអ្នកចេញថ្លៃភ្លើង។…

ខេត្តតាកែវ ៖ រឿងរ៉ាវភ្លើងស្តុបនៅផ្សារ​សំរោងយោង ស្រុកបាទី ងងឹតជាយូរ​ណាស់មកហើយ​ ដោយរកអ្នកចេញថ្លៃភ្លើងមិនបាននោះ ឥឡូវ​ភ្លឺឡើងវិញហើយ ដោយលោកភួន ឈីម ចៅហ្វាយស្រុកបាទីជាអ្នកចេញថ្លៃភ្លើង។ គួររំលឹកថា មាន​អ្នក​ណា​ជួយ​ចេញថ្លៃ​ភ្លើងស្តុប​ទេ? ទំនង​រក​អ្នក​ចេញថ្លៃ​ភ្លើង​មិន​បាន ទើប​ភ្លើងស្តុប​នៅ​ផ្សារ​សំរោង​យ៉ោ​ង មិន​ព្រម​ភ្លឺ

យោងតាមប្រភពច្បាស់ការបានអោយដឹងថា ភ្លើងស្តុបខាងលើធ្វើរួចរាល់តាំងពីជំនាន់លោកអ៊ូច ភាជាអភិបាលខេត្តតាកែវ មកម៉្លេះ​ ហើយប្រគល់អោយចៅហ្វាយស្រុកបាទីជាអ្នកទទួលខុសត្រូវ។

តាម​ប្រភពដដែល​បានបញ្ជាក់ថា កុំតែបានកាសែតគេផ្សាយ កុំអីស្តុបនេះគឺងងឹតគ្មានថ្ងៃភ្លឺនោះទេ ។

​សូមរំលឹកថា ៖ កន្លងមក កោះសន្តិភាព​បានចេញផ្សាយ​ដូចខាងក្រោម ទើបមានភ្លើងភ្លឺឡើងវិញ ៖

ទំនងរកអ្នកចេញថ្លៃភ្លើងមិនបានទើបភ្លើងស្តុបនៅផ្សារ​សំរោងយ៉ោង មិនព្រមភ្លឺ ទាំង​ពលរដ្ឋក្នុងខេត្តតាកែវ និងពលរដ្ឋនៅតាមបណ្ដាខេត្តផ្សេងៗដែលបានធ្វើដំណើរឆ្លងកាត់ខេត្តតាកែវតាមបណ្តោយផ្លូវជាតិលេខ២ចំណុចផ្សារសំរោងយ៉ោង ឃុំត្រពាំងសាប ស្រុកបាទី នាំគ្នាលាន់មាត់ថាចុះភ្លើងស្តុបនេះរៀបចំរួចរាល់យូរ​ណាស់ហើយ ម្ដេចបានជានៅងងឹតរហូតអញ្ចឹង។

ពលរដ្ឋបានលើកឡើងទៀតថា នៅចំណុចភ្លើងស្តុបខាងលើគឺមានចរាចរណ៏មមាញឹកខ្លាំងណាស់រាល់ថ្ងៃព្រោះជាផ្លូវបំបែកជាបួនមានយានយន្តគ្រប់ប្រភេទដែល​ត្រូវឆ្លងកាត់ហើយក្នុងខេត្តតាកែវទាំង​មូល ទើបតែមានភ្លើងស្តុប២កន្លែងប៉ុណ្ណោះ​ ទី១-គឺភ្លើងស្តុបនៅផ្សាអង្គតាសោម ស្រុកត្រាំកក់ កំពុងដំណើរការាល់ថ្ងៃ ទី២-គឺភ្លើងស្តុបនៅផ្សាសំរោងយ៉ោងកំពុងងងឹតទាំងយប់ទាំងថ្ងៃ។

ពាក់ពន្ធ័​នឹងបញ្ហា​ខាងលើនេះដែរ លោកភួន ឈីម ចៅហ្វាយស្រុកបាទីបានអោយដឹងថាភ្លើងស្តុបខាងលើពិតជារៀបចំយូមកហើយមែន តែលោកមិនទាន់ហ៊ានបើកបំភ្លឺ ព្រោះស្រុកមិនមានលុយចំណាយទៅលើថ្លៃភ្លើង។

លោកបន្តទៀតថា ស្រុកបានចំណាយលុយរាប់លានរៀលក្នុង១ខែៗទៅ​លើថ្លៃភ្លើងបំភ្លឺតាមផ្លូវសាធារណៈ ចុះបើអោយស្រុកចំណាយលើភ្លើងស្តុបទៀតគឺស្រុកមិនមានសមត្ថភាពទេ ។

ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ