ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡាន​ដឹកកម្មកររោងចក្របើកលឿនគេចគោយន្តកន្ត្រៃ ក្រឡា.ប់បុ.ក​ចូលតូបលក់អីវ៉ាន់

7 ម៉ោង មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ តាមប្រភពព័ត៌មានបឋមបាន​ឱ្យដឹងថា សមត្ថកិច្ចនគរបាលស្រុកភ្នំស្រួច កំពុងអន្ដរាគមន៍ជួយសង្គ្រោះបងប្អូនកម្មករ កម្មការិនី រោងចក្រដែលរងគ្រោះ ក្នុងហេតុការណ៍​ក្រឡាប់រថយន្ដដឹកកម្មករ​បុកចូលផ្ទះលក់ដូរ​តាមផ្លូវ​ ដោយសារតែមូលហេតុគេចគោយន្ដកន្ត្រៃ នៅចំណុច​ផ្លូវមួយកន្លែង…

ខេត្តកំពង់ស្ពឺ ៖ តាមប្រភពព័ត៌មានបឋមបាន​ឱ្យដឹងថា សមត្ថកិច្ចនគរបាលស្រុកភ្នំស្រួច កំពុងអន្ដរាគមន៍ជួយសង្គ្រោះបងប្អូនកម្មករ កម្មការិនី រោងចក្រដែលរងគ្រោះ ក្នុងហេតុការណ៍​ក្រឡាប់រថយន្ដដឹកកម្មករ​បុកចូលផ្ទះលក់ដូរ​តាមផ្លូវ​ ដោយសារតែមូលហេតុគេចគោយន្ដកន្ត្រៃ នៅចំណុច​ផ្លូវមួយកន្លែង មុខ​វត្ដដំណាក់ត្រាច ស្ថិតនៅក្នុង ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីព្រឹកថៃ្ង ទី៩ ខែតុលា ឆ្នាំ២០២៤នេះ។

បើតាមប្រភពព័ត៌មានពីប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តកំពង់ស្ពឺ ពុំមានអ្នកបាត់បង់ជីវិតក្នុងហេតុការណ៍គ្រោះថ្នាក់ខាងលើនេះទេ តែមានអ្នករងរបួសច្រើននាក់ ខណៈមន្ត្រីកំពុងដើរស្រង់អត្តសញ្ញាណ​ជនរងគ្រោះ​នៅតាមមន្ទីរពេទ្យនានា ។​

ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ