ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាវុធហត្ថ​រាជធានី​ភ្នំពេញ បញ្ជូន​ជនសង្ស័យ​០៦​នាក់ ​ទៅ​តុលាការ និង​មណ្ឌល​កែប្រែ​ឱកាស​ខ្ញុំ ពាក់ព័ន្ធ​​គ្រឿងញៀ.ន

5 ថ្ងៃ មុន

រាជធានីភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី​០៥ ខែតុលា ឆ្នាំ​២០២៤ កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បញ្ជូន​ជនសង្ស័យ​០៥​នាក់ ទៅ​តុលាការ ពាក់ព័ន្ធ​ករណី…

រាជធានីភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី​០៥ ខែតុលា ឆ្នាំ​២០២៤ កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បញ្ជូន​ជនសង្ស័យ​០៥​នាក់ ទៅ​តុលាការ ពាក់ព័ន្ធ​ករណី ជួញដូរ និង​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់ រីឯ​ម្នាក់​ទៀត​បញ្ជូន​ទៅ​មណ្ឌល​កែប្រែ​ឱកាស​ខ្ញុំ ពាក់ព័ន្ធ​ករណី​ប្រើប្រាស់​គ្រឿងញៀន​ រហូត​បាត់បង់​ស្មារតី បង្ក​ការ​អុកឡុក​ក្នុង​គ្រួសារ ​។

ប្រតិបត្តិការ​បង្ក្រាប​គ្រឿងញៀន​ ទាំង​២​ករណី ​រួម​មាន ​៖

​ករណី​ទី​១ ៖ នៅ​ថ្ងៃ​ទី​០៤ ខែតុលា ឆ្នាំ​២០២៤ កម្លាំង​ជំនាញ​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​កំ​បូល បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​០៥​នាក់ ជា​បន្តបន្ទាប់ ពាក់ព័ន្ធ​ករណី ជួញដូរ និង​ប្រើប្រាស់​នូវ​សារធាតុ​ញៀន នៅ​ចំណុច​ខ្ទម​ទុក​ចោល ក្នុងភូមិពង្រ សង្កាត់​ឪឡោក ខណ្ឌ​កំ​បូល និង​ចំណុច​ក្នុងភូមិ​កន្លែង​គល់ សង្កាត់​ព​ន្សាំ​ង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ​។

វត្ថុ​តាង​ចាប់​យក​រួម​មាន ៖ គ្រឿងញៀន​ក្រាម​ស​ថ្លា​សរុប​ចំនួន​០៤​កញ្ចប់​, ឧបករណ៍​ប្រើប្រាស់​គ្រឿងញៀន​ចំនួន​០១ រួម​នឹង​សម្ភារ​មួយ​ចំនួន​ទៀត​ ។

ជន​ទាំង​០៥​នាក់ រួម​មាន ៖ ១/​ឈ្មោះ យឿ​ន សុ​ថា ហៅ អា​ញ៉ា​ញ់ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ​, ២/​ឈ្មោះ រុណ សុ​ផាត ភេទ ប្រុស អាយុ ៣៨​ឆ្នាំ​, ៣/​ឈ្មោះ មល មែក ភេទ ប្រុស អាយុ ២៣​ឆ្នាំ​, ៤/​ឈ្មោះ វិ​ន ម៉េ​ង​ហុង ភេទ​ប្រុស អាយុ​១៧​ឆ្នាំ​, ៥/​ឈ្មោះ រើ​ន បូ​រី ភេទ​ប្រុស អាយុ​២៥​ឆ្នាំ​។

ករណី​ទី​២ ៖ កាលពី​ថ្ងៃ​ទី​០៤ ខែតុលា ឆ្នាំ​២០២៤ មាន​ប្រជាពលរដ្ឋ​ផ្តល់​ព័ត៌មាន​មក​កាន់​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ តាម​រយៈ​លេខ​ទូរស័ព្ទ​បន្ទាន់ ១២៩១ របស់​មណ្ឌល​បញ្ជា​ប្រតិបត្តិការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​សុំ​កិច្ច​អន្តរាគមន៍​លើ​បុរស​ម្នាក់​ប្រើប្រាស់​គ្រឿងញៀន​រហូត​បាត់បង់​ស្មារតី បង្ក​ការ​អុកឡុក​ក្នុង​គ្រួសារ នៅ​ចំណុច​ផ្ទះ​គ្មាន​លេខ ផ្លូវ​បេតុង ភូមិ​ឬ​ស្សី សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​ ។

បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ភ្លាម កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌមានជ័យ បាន​ចុះ​ទៅ​ដល់ទី​តាំង​ដែល​បាន​រាយការណ៍ ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ស៊ឹ​ម សុ​គ​ន្ធី ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ដើម្បី​យក​មក​អនុវត្ត​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ