ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រូវប៉ាន់ហើយ! នរណាទៅនឹកស្មានដល់ស្លា ឡើងថ្លៃដូចមាសនៅវៀតណាម

7 ម៉ោង មុន

ក្វា​ង​ណៃ ៖ សារព័ត៌មាន​វៀតណាម VN Express បានឱ្យ​ដឹង​ថា តម្លៃ​ស្លា​នៅ​វៀតណាម​បាន​ឈាន​ទៅ​បំបែក​កំណត់​ត្រា​ដោយ​គ្រាប់​ស្លា​មួយ​គីឡូ​បាន​ហក់​ឡើង​ជិត​ដល់​១០​ម៉ឺន​ដុ​ង នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​ដូច​ជា ខេត្ត​ក្វា​ង​ណៃ និង​ខេត្ត​ក្វា​ង​ណា​ម…

ក្វា​ង​ណៃ ៖ សារព័ត៌មាន​វៀតណាម VN Express បានឱ្យ​ដឹង​ថា តម្លៃ​ស្លា​នៅ​វៀតណាម​បាន​ឈាន​ទៅ​បំបែក​កំណត់​ត្រា​ដោយ​គ្រាប់​ស្លា​មួយ​គីឡូ​បាន​ហក់​ឡើង​ជិត​ដល់​១០​ម៉ឺន​ដុ​ង នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​ដូច​ជា ខេត្ត​ក្វា​ង​ណៃ និង​ខេត្ត​ក្វា​ង​ណា​ម ដែល​ជា​អត្រា​តម្លៃ​ទ្វេគុណ​ជាង​៧​ដង បើ​ធៀប​នឹង​ឆ្នាំ​មុន ។

អាជីវករ​ប្រមូល​ទិញ​ស្លា បាន​អះអាង​ថា គ្រាប់​ស្លា​១​គីឡូក្រាម អាច​លក់​បាន​ក្នុង​ចន្លោះ​ពី 94.000 – 100.000 ដុ​ង ដែល​ជួយ​កសិករ​រក​ចំណូល​បាន​ពី​រាប់រយ​ទៅ​រាប់​ពាន់​លាន​ដុ​ង ។ កសិករ​ឈ្មោះ Phung Van Chinh ជា​ពលរដ្ឋ​រស់នៅ​ឃុំ Tien Lanh ស្រុក Tien Phuoc ខេត្ត​ក្វា​ង​ណា​ម ដែល​បាន​ដាំ​ដើម​ស្លា ៣០០០ ដើម​ជុំវិញ​ចម្ការ​របស់​គាត់​បានឱ្យ​ដឹង​ថា ដើម​ស្លា​របស់​គាត់​២០០​ដើម អាច​ប្រមូល​ផល​បាន​រៀង​រាល់​ឆ្នាំ​ចាប់ពី​ខែសីហា ដល់​ខែធ្នូ ។

បច្ចុប្បន្ន​តម្លៃ​មួយ​គីឡូ​៩៤០០០​ដុ​ង ក្នុង​មួយ​គីឡូក្រាម ដែល​វា​ខុស​គ្នា​ឆ្ងាយ​ពី​ឆ្នាំ​មុខ​ដែល​មាន​តម្លៃ​ត្រឹមតែ ១៣០០០ ទៅ​១៥០០០​ដុ​ង​តែ​ប៉ុណ្ណោះ ។ ដោយឡែក​កសិករ​ម្នាក់​ទៀត​ឈ្មោះ លោក Nguyen Xuan Hoc នៅ​ឃុំ Tien Canh បាន​និយាយ​ដោយ​រីករាយ​ថា «​នេះ​ជា​លើក​ទី​មួយ​មិន​ធ្លាប់​ជួប​ប្រទះ​ដែល​គ្រាប់​ស្លា​ស្រស់​ឡើងថ្លៃ​ខ្ពស់​ដូចនេះ ហើយ​អាច​រក​ចំណូល​បាន​ច្រើន​ជាង​ចិញ្ចឹម​បង្គា ដាំ​ដើម​អាកា​ស្យា និង​ដំណាំ​ហូប​ផ្លែ​ទៅ​ទៀត​។​»

ជាមួយ​តម្លៃ​ខ្ពស់​បែប​នេះ គាត់​រំពឹង​ថា ឆ្នាំ​នេះ​នឹង​អាច​រក​ចំណូល​បាន​ជាង​២៥០ ទៅ​៣០០​លាន​ដុ​ង​។ បច្ចុប្បន្ន​ដែល​ស្ថិត​ពាក់កណ្តាល​រដូវ​ប្រមូល​ផល​នៅឡើយ គេ​សង្កេត​ឃើញ​ថា ឈ្មួញ​ជា​ច្រើន​បាន​នាំ​គ្នា​បន្ត​សម្រុក​ប្រមូល​ទិញ​ដល់​ចម្ការ​ស្លារ​ដែល​ត្រូវ​គេ​រំពឹង​ថា នៅ​ចុងរដូវ​តម្លៃ​ស្លា​អាច​នឹង​កើនឡើង​បន្ថែម​ទៀត ។ ឈ្មួញកណ្តាល​ម្នាក់​បានឱ្យ​ដឹង​ថា ក្រោយ​ពី​ការ​ប្រមូល​ទិញ​ស្លា​ស្រស់​ទាំងនោះ ត្រូវ​ដឹក​ទៅ​លក់​ឱ្យ​កន្លែង​កែ​ច្នៃ​ដែល​មាន​ចម្ងាយ​២០​គីឡូម៉ែត្រ​ពី​ភូមិ​ក្នុង​តម្លៃ​១០​ម៉ឺន​ដុ​ង ក្នុង​មួយ​គីឡូក្រាម ។ ដើម​ស្លា ត្រូវ​បាន​ពលរដ្ឋ​វៀតណាម​និយម​ដាំ​លម្អ​ជុំវិញ​ផ្ទះ ជា​ពិសេស​បន្ទាប់​ពី​ដើម​ស្លា​ដែល​ទិញ​ពី​ផ្សារ​យក​មក​តាំង​កំឡុង​ពេល​បុណ្យចូលឆ្នាំ​ថ្មី ។

ដើម​ស្លា គឺ​ងាយស្រួល​ដាំ​ដុះ ត្រូវការ​ការ​ថែទាំ​តិចតួច​ធន់​នឹង​ខ្យល់​ឆាប់​អោយ​ផល បន្ទាប់​ពី​ដាំ​បាន​៥​ឆ្នាំ ហើយ​ក្រោយ​ពី​ដាំ​បាន​ទី​៧ គេ​អាច​ប្រមូល​ផល​បាន​រាប់​ទសវត្សរ៍ ។ ចំពោះ​ដើមហេតុ​ដែល​នាំ​ឱ្យ​តម្លៃ​ស្លា​ស្រស់​ក្នុង​ប្រទេស​វៀតណាម កើនឡើង​ខ្ពស់​នោះ​ត្រូវ​បាន​លោក Nguyen Xuan Vu អនុប្រធាន​នាយកដ្ឋាន​កសិកម្ម និង​អភិវឌ្ឍន៍ជនបទ​ខេត្ត Quang Nam អះអាង​ថា ដោយសារ​មាន​តម្រូវ​ខ្ពស់​នៅ​ឯ​ប្រទេស​ចិន និង​ឥណ្ឌា ជំរុញ​ឱ្យ​មាន​បញ្ជា​ទិញ និង​នាំ​ចេញ​យ៉ាង​គំហុក ។

យ៉ាងណា​ក៏​ដោយ មន្ត្រី​កសិកម្ម​រូប​នេះ សម្តែង​ការ​ព្រួយបារម្ភ​ចំពោះ​ការ​ឡើងថ្លៃ​កប់​ពពក​បែប​នេះ​ដោយ​ក្រើនរំលឹក​ដល់​ប្រជាជន​ក្នុង​តំបន់​ថា នេះ​គ្រាន់តែ​ជា​ឆ្នាំ​ដំបូង​នៃ​ការ​ឡើងថ្លៃ​ប៉ុណ្ណោះ ដូច្នេះ​យើង​ត្រូវ​តាមដាន​បន្ត​ទៀត​ជៀសវាង​ឃើញ​តម្លៃ​ខ្ពស់​ក៏​ផ្អើល​ដាំ​ត​ៗ​គ្នា​ខ្លាចក្រែង​ដាំ​កាន់តែ​ច្រើន តម្លៃ​ប្រែជា​ទាប​ទៅ​វិញ ។

មន្ត្រី​កសិកម្ម​រូប​នេះ​បន្ត​ថា ខេត្ត Quang Nam ទាំងមូល​មាន​ផ្ទៃដី​ដាំ​ស្លា​ជិត​១០០០​ហិ​កតា ដែល​ផ្តោត​សំខាន់ នៅ​ស្រុក Tien Phuoc និង Bac Tra My ហើយ​អាច​ប្រមូល​ផល​ជា​មធ្យម​ឈាន​ដល់​ជិត​៨​ពាន់​តោន​ក្នុង​មួយ​ឆ្នាំ ។ ឃុំ Tien Canh ស្រុក Tien Phuoc ខេត្ត​ក្វា​ង​ណា​ម ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​មជ្ឈមណ្ឌល​កែ​ច្នៃ​គ្រាប់ស្វាយចន្ទី​សម្រាប់​នាំ​ចេញ​ទៅ​ក្រៅប្រទេស​ដែល​មាន​រោងចក្រ​កែ​ច្នៃ​ជិត​១០ ។

លោក Thai Phuc Thinh ជា​ម្ចាស់​រោងចក្រ​បាន​មាន​ប្រសាសន៍​ថា ក្នុង​មួយ​ថ្ងៃ​លោក​ទិញ​បាន​ស្លា​ស្រស់​យ៉ាង​ហោច​ណាស់​១០​តោន ហើយ​បើ​ថ្ងៃ​ណា​ច្រើន​នោះ លោត​ដល់​៣៥​តោន ដើម្បី​ស​ម្ងួ​ត និង​នាំ​ចេញ​ទៅ​ប្រទេស​ចិន ។ គ្រាប់​ស្លា​ស​ម្ងួ​ត​រួច ដែល​ត្រូវ​បាន​វៀតណាម​នាំ​ចេញ​ទៅ​ប្រទេស​ចិន​រាប់​ម៉ឺន​តោន ក្នុង​មួយ​ឆ្នាំ​ៗ​នោះ​ត្រូវ​បាន​គេ​យក​ទៅ​ផលិត​ជា​ស្ករ​គ្រាប់ ឬ​ស្ករ​បៀម ដែល​មាន​ប្រសិទ្ធភាព​ការពារ​ការ​ឈឺបំពង់ក និង​ធ្វើ​ឱ្យ​រាង​កាយ​មាន​ភាព​កក់ក្តៅ ៕

កែសម្រួលដោយ