ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្លាប់ប្រមា.ថជីវិតប្អូនម្តងទៅ​២ដង លុះលើកនេះ​លើកដៃ​ផ្តា.ច់សង្ខារ រួចដើរទៅប្រាប់ម្តាយ ហើយគេចខ្លួនបាត់​

8 ម៉ោង មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ករណីឃាតកម្មបងប្រុសសម្លាប់ប្អូនប្រុសបង្កើតដោយយកចបជីកដែកសំពងក្បាល៣កន្លែងស្លាប់ថ្លក់ឈាមហើយគេចខ្លួនបាត់ ។ ហេតុការណ៍ខាងលើនេះ​បានបង្កការភ្ញាក់ផ្អើល​​កាលពី​យប់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤ នៅភូមិតារាងបាល់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។…

ខេត្តបន្ទាយមានជ័យ ៖ ករណីឃាតកម្មបងប្រុសសម្លាប់ប្អូនប្រុសបង្កើតដោយយកចបជីកដែកសំពងក្បាល៣កន្លែងស្លាប់ថ្លក់ឈាមហើយគេចខ្លួនបាត់ ។

ហេតុការណ៍ខាងលើនេះ​បានបង្កការភ្ញាក់ផ្អើល​​កាលពី​យប់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤ នៅភូមិតារាងបាល់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។

​ជនដៃដល់ជាបងប្រុសបង្កើត​ឈ្មោះ ស្រង់ សុវណ្ណ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរ​រត់តាក់ស៊ី ស្នាក់នៅភូមិកើតហេតុ ​។ ចំណែកជនរងគ្រោះជាប្អូនបង្កើត​ឈ្មោះ ស្រង់ នេត្រា ភេទប្រុស អាយុ៣០ឆ្នាំ​មុខរបបលក់បាយ ស្នាក់នៅភូមិសូភី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ។

ស្ត្រីម្នាក់ត្រូវជាបងស្រីបង្កើតបានប្រាប់ថា ករណីឃាតកម្មបងប្រុសយកចបជីកដែកវាយក្បាលសម្លាប់ប្អូនប្រុសនេះ គឺជាបងប្អូនបង្កើតនឹងគ្នា ដោយ​ដៃដល់ជាបងប្រុស និងជនរងគ្រោះជាប្អូនប្រុសពៅ ។ ក្រោយយកចបជីកដែកសំពងក្បាលប្អូនប្រុសស្លាប់ហើយ ជនដៃដល់ដើរទៅប្រាប់ម្តាយដែលកំពុងទៅលេងផ្ទះអ្នក់ជិតខាង ហើយជនដៃដល់គេចខ្លួនបាត់ ចំណែកស្ត្រីជា​ម្តាយស្រែកទ្រហូរយំមកមើលកូននៅផ្ទះ និង​ស្រែកឱ្យ​អ្នកជិត​ខាងជួយ។

បងស្រីបានបញ្ជាក់ថា មូលហេតុដែលបងប្រុសវាយ​សម្លាប់ប្អូនប្រុសបង្កើតនេះ គឺប្អូនប្រុសពៅឈ្មោះ ស្រង់ នេត្រា បានធ្វើផ្ទះឱ្យម្តាយនៅ ក្រោយឪពុកបានចែកឋានទៅ ហើយឈ្មោះ ស្រង់ សុវណ្ណ បាននាំប្រពន្ធកូនមករស់នៅជាមួយម្តាយ ក៏​មានរឿង​ឈ្លោះ​ប្រកែកគ្នា និង​ធ្លាប់ប្រមាថ​រកសម្លាប់ប្អូនប្រុស​ពៅ ​និង​បានប្តឹងផ្តល់នៅទីបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ត្រូវបានធ្វើកិច្ចសន្យា១ដងទៅ២ដងរួចមកហើយ ។

បងស្ត្រីបានបញ្ជាក់ថា មុនពេលកើតហេតុ ឈ្មោះ ស្រង់ នេត្រា ត្រូវជាប្អូនពៅបានទៅលេងផ្ទះម្តាយឃើញបងប្រុសឈ្មោះ ស្រង់ សុវណ្ណ នាំប្រពន្ធកូនមករស់នៅផ្ទះដែលខ្លួនធ្វើទុកឱ្យម្តាយរស់នៅ ហើយក៏​មានការ​ឈ្លោះ​ប្រកែកគ្នា នៅពេលម្តាយមិនបាននៅផ្ទះ ទៅលេងផ្ទះអ្នកជិតខាង ​។ ខណៈពេលឈ្លោះ​គ្នា ត្រូវបានជនដៃដល់ជា​បងប្រុសចាក់សោមុខផ្ទះ ហើយយកចបជីកដែកវាយ​ក្បាលប្អូនប្រុស​ពីក្រោយចំនួន៣ចប បណ្តាលឱ្យ​ស្លា.ប់ក្នុងថ្លុកឈាម ហើយជនដៃដល់បានដើរទៅប្រាប់ម្តាយថារូបគេវាយសម្លាប់ប្អូននៅផ្ទះ បន្ទាប់មក​​ជនដៃដល់ជាបងបានរត់គេចខ្លួនបាត់។

ក្រោយពេលកើតហេតុ​ភ្លាមៗ កម្លាំងនគរបាលក្រុងសិរីសោភ័ណ និងកម្លាំងកងរាជអាវុធហត្ថក្រុង​សិរីសោភ័ណ ហើយកម្លាំងស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានចុះពិនិត្យធ្វើកោសល្យ​វិច័យ ដោយរកឃើញ​ជនរងគ្រោះដែលមានស្នាមរបួស​ក្បាលផ្នែកខាងក្រោយ៣កន្លែង ។ ដោយកម្លាំងនគរបាលបានបញ្ជាក់ថា​ជាករណីឃាតកម្មបងប្រុសបង្កើតយកចបជីកដែកវាយសម្លាប់ប្អូនបង្កើត ហើយកំពុងគេចខ្លួន ត្រូវ​កម្លាំងជំនាញកំពុងស្រាវជ្រាវរកចាប់ខ្លួន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ