ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ឡាន​ថៃ១គ្រឿងដឹកពលករខ្មែរ​ជាង១០នាក់ ខណៈតម្រួតថៃចោទប្រកាន់លួ.ចឆ្លងដែនខុសច្បាប់

5 ម៉ោង មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយមានជ័យ ៖ តម្រួតថៃឃាត់រថយន្តថៃ១គ្រឿងដឹកពលករខ្មែរប្រុសស្រីចំនួន១៤នាក់ដែលចោទប្រកាន់លួចឆ្លងដែនដោយខុសច្បាប់កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ ក្បែរព្រំដែនភូមិសាស្គ្រស្រុកតាប្រាយ៉ា ខេត្តស្រះកែវ ប្រទេសថៃ ដែលឈមស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។…

ខេត្ត​បន្ទាយមានជ័យ ៖ តម្រួតថៃឃាត់រថយន្តថៃ១គ្រឿងដឹកពលករខ្មែរប្រុសស្រីចំនួន១៤នាក់ដែលចោទប្រកាន់លួចឆ្លងដែនដោយខុសច្បាប់កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ ក្បែរព្រំដែនភូមិសាស្គ្រស្រុកតាប្រាយ៉ា ខេត្តស្រះកែវ ប្រទេសថៃ ដែលឈមស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

មន្ត្រីទំនាក់ទំនងព្រំដែនកម្ពុជា-ថៃបានប្រាប់ថា៖បានទទួលព័ត៌មានពលករខ្មែរប្រុស/ស្រីចំនួន១៤នាក់ត្រូវបានតម្រួតយោធាថៃចាប់ខ្លួនដែលចោទប្រកាន់ពីបទលួចឆ្លងដែនដោយខុសច្បាប់បម្រុងទៅធ្វើការនៅប្រទេសថៃដោយខុសច្បាប់ក្រោយបុណ្យភ្ជុំបិណ្ឌរួច។

មន្ត្រីរូបនោះបានបញ្ជាក់ថា ពលករខ្មែរដែលត្រូវបានតម្រួតថៃចាប់នៅពេលដែលមេខ្យល់ថៃបានយករថយន្ត១គ្រឿងដឹកជញ្ជូនចេញពីព្រំដែនបម្រុងនាំយកទៅធ្វើការដោយខុសច្បាប់នៅប្រទេសថៃ ហើយឃាត់រថយន្ត១គ្រឿងនិងអ្នកបើកបររថយន្តម្នាក់ ក្នុងនោះមានពលករខ្មែរប្រុស/ស្រីចំនួន១៤នាក់ត្រូវបានបញ្ជូនទៅប៉ុស្តិ៍នគរបាលថៃអនុវត្តន៍នីតិវិធីបន្ត។

មន្ត្រីទំនាក់ទំនងព្រំដែនកម្ពុជា.ថៃបានបញ្ជាក់ថា ពលករ​ខ្មែរដែលត្រូវបានតម្រួតថៃចាប់ក្បែរព្រំដែនភូមិសាស្ត្រ​ស្រុកតាប្រាយ៉ាគឺចាញ់បោកមេខ្យល់ខ្មែរដែលនាំឆ្លងដោយខុសច្បាប់យកទៅអោយមេខ្យល់ថៃបម្រុងនាំយកទៅធ្វើការនៅប្រទេសថៃដោយខុសច្បាប់ហើយត្រូវបានតម្រួតថៃចាប់សុំអោយកម្លាំងដែលឈជើងតាមបន្ទាត់ព្រំដែនកម្ពុជា.ថៃត្រូវពង្រឹងការទប់ស្កាត់ពលករខ្មែរនិងស្រាវជ្រាវចាប់ខ្យល់ខ្មែរដើម្បីចាត់ការតាមច្បាប់ការពារសុវត្ថិភាពប្រជាពលរដ្ឋ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ