ខេត្តព្រះសីហនុ ៖ ករណីហិ.ង្សាមួយ បណ្ដាលឲ្យបុរសម្នាក់ បាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុ ចំណែឯ ជនដៃដល់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន រយៈពេល២ម៉ោង ក្រោយបង្កហិង្សា ។
ករណីហិ.ង្សាដោយចេតនាមានស្ថានទម្ងន់ទោសនេះ បង្កការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១៦និង៥៥នាទីល្ងាច ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤ នៅចំណុចក្រុមទី១៦ ភូមិដូង សង្កាត់លេខ៤ ក្រុងព្រះសីហនុ ។
បើតាមរបាយការណ៍ពីសមត្ថកិច្ច បានអោយដឹងថា ការប្រើអំពើហិ.ង្សានេះ កើតឡើងដោយសារតែជនរងគ្រោះ មិនអនុញ្ញាតឲ្យជនសង្ស័យយកបាយនៅផ្ទះម្ដាយមីង ទៅហូប ។
ស.ពជនរងគ្រោះមានឈ្មោះ អ៊ុក ពេជ្រ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិ១ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ ។
របាយការណ៍ដដែល បញ្ជាក់ថា រយៈពេល០២ម៉ោង ក្រោយកើតហេតុ សមត្ថកិច្ចជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានស្រាវជ្រាវ រហូតឈានទៅឃាត់ខ្លួនជនសង្ស័យម្នាក់ ជាជនដៃដល់ ឈ្មោះ ហ៊ាន រិទ្ធី ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅក្រុមទី១៦ ភូមិ១( ភូមិដូង) សង្កាត់លេខ៤ ក្រុងព្រះសីហនុ ។
ជនសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា ខ្លួនបានយកដែកមុតស្រួច ចាក់ទៅលើជនរងគ្រោះ ដោយមូលហេតុមានជម្លោះពាក្យសម្ដីគ្នាជាមួយជនរងគ្រោះ រឿងមករកបាយហូប នៅផ្ទះអ៊ុំ នៅម្ដុំភូមិដូង ប៉ុន្តែជនរងគ្រោះ ហាមមិនឲ្យមក ក៏កើតទៅជាទំនាស់ និងហិ.ង្សាដាក់គ្នាទៅវិញទៅមកតែម្តង ។
របាយការណ៍ពីសមត្ថកិច្ច បញ្ជាក់ទៀតថា ក្នុងពេលជម្លោះនោះ ជនរងគ្រោះមានកាន់កាំបិតប៉័ងតោ និងជនសង្ស័យកាន់ដែកមុតស្រួច ។ ហើយជនសង្ស័យបានចាក់ទៅលើជនរងគ្រោះ បណ្ដាលឲ្យស្លា.ប់ភ្លាមៗ នៅកន្លែងកើតហេតុ ។
បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានសមត្ថកិច្ចបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ និងកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់ ៕


ចែករំលែកព័តមាននេះ