ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​បៃដិន​ចាត់​ទុក​ព្រឹត្តិ​ការណ៍​ថ្ងៃ​៧ តុលា​ជា​ប្រ​វត្តិ​សាស្ត្រ​ដ៏​ខ្មៅ​ងងឹត

14 ម៉ោង មុន

ទី​ក្រុង​វ៉ាស៊ីនតោន៖ នៅ​រាត្រី​ថ្ងៃ​ចន្ទ​ លោក​បៃដិន​រៀប​ចំ​រំលឹក​ខួប​មួយ​ឆ្នាំ​នៃ​ការ​វាយ​ប្រហារ​របស់​ក្រុម​ហាម៉ាស់​ទៅ​លើ​ប្រទេស​អ៊ីស្រាអែល​កាលពី​ថ្ងៃ​ទី​៧ ខែ​តុលា ឆ្នាំ​២០២៣​ដែល​អម​ដោយ​សារ​ការ​ចាប់​មនុស្ស​រាប់​រយ​នាក់​ធ្វើ​ជា​ចំណាប់​ខ្មាំង​ និង​ការ​វាយ​សង​សឹក​របស់​អ៊ីស្រាអែល​ទៅ​លើ​មូល​ដ្ឋាន​របស់​ក្រុម​ហាម៉ាស់​នៅ​តំបន់​ហ្កាហ្សា​ស្លាប់​យ៉ាង​រង្គាល​រហូត​មក​ដល់​សព្វ​ថ្ងៃ​។ នៅ​ក្នុង​ពិធី​រំលឹក​ខួប​នោះ លោក​បៃដិន​បាន​អុជ​ទៀន​បួង​សួង​សូម​សេចក្ដី​សុខ​ និង​សូម​​ឱ្យ​មាន​បទ​ឈប់​បាញ់​នៅ​ក្នុង​ពេល​ឆាប់​ៗ​នេះ​។ ការ​​បន់​ស្រន់នេះ​ធ្វើ​ឡើង​​នៅ​ពេល​​សង្គ្រាម​​​ឆាប​ឆេះ​​មិន​ត្រឹម​តែ​នៅ​ហ្កាហ្សា​ប៉ុណ្ណោះ​ទេ​…

ទី​ក្រុង​វ៉ាស៊ីនតោន៖ នៅ​រាត្រី​ថ្ងៃ​ចន្ទ​ លោក​បៃដិន​រៀប​ចំ​រំលឹក​ខួប​មួយ​ឆ្នាំ​នៃ​ការ​វាយ​ប្រហារ​របស់​ក្រុម​ហាម៉ាស់​ទៅ​លើ​ប្រទេស​អ៊ីស្រាអែល​កាលពី​ថ្ងៃ​ទី​៧ ខែ​តុលា ឆ្នាំ​២០២៣​ដែល​អម​ដោយ​សារ​ការ​ចាប់​មនុស្ស​រាប់​រយ​នាក់​ធ្វើ​ជា​ចំណាប់​ខ្មាំង​ និង​ការ​វាយ​សង​សឹក​របស់​អ៊ីស្រាអែល​ទៅ​លើ​មូល​ដ្ឋាន​របស់​ក្រុម​ហាម៉ាស់​នៅ​តំបន់​ហ្កាហ្សា​ស្លាប់​យ៉ាង​រង្គាល​រហូត​មក​ដល់​សព្វ​ថ្ងៃ​។

នៅ​ក្នុង​ពិធី​រំលឹក​ខួប​នោះ លោក​បៃដិន​បាន​អុជ​ទៀន​បួង​សួង​សូម​សេចក្ដី​សុខ​ និង​សូម​​ឱ្យ​មាន​បទ​ឈប់​បាញ់​នៅ​ក្នុង​ពេល​ឆាប់​ៗ​នេះ​។ ការ​​បន់​ស្រន់នេះ​ធ្វើ​ឡើង​​នៅ​ពេល​​សង្គ្រាម​​​ឆាប​ឆេះ​​មិន​ត្រឹម​តែ​នៅ​ហ្កាហ្សា​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​​បាន​រីក​រាល​ដាល​ទៅ​ដល់​ប្រទេស​លីបង់​ថែម​ទៀត​។ មាន​វត្ត​មាន​នៅ​ក្បែរ​លោក​បៃដិន​គឺ​លោ​កស្រី​​ជីល​បៃដិន​ (Jill Biden) ដែល​ជា​ភរិយា​របស់​លោក​។

កាលពី​មុន​នេះ លោក​បៃដិន​ប្រកាស​ថ្កោល​ទោស​ទង្វើ​​របស់​ក្រុម​ហាម៉ាស់​​កាល​ពី​​ថ្ងៃ​ទី​៧ ខែ​តុលា​​ និង​ចាត់​ទុក​ថា​នេះ​ជា​អំពើ​ឃោរ​ឃៅ​ដែល​ហួស​ពី​ការ​ថ្លែង​។​ លោក​បាន​សម្ដែង​មរណ​ទុក្ខ​ដ៏​ក្រៀម​ក្រំ​​ជូន​ចំពោះ​វិញ្ញាណ​ក្ខន្ធ​ជន​រង​គ្រោះ​ដែល​​មាន​ជន​ជាតិ​អាមេរិក​​នៅ​ក្នុង​នោះ​ផង​ដែរ​។ ពួក​គេ​បាន​ស្លាប់​ ឬ​​ត្រូវ​គេ​ចាប់​ពង្រត់​យក​ទៅ​លាក់​ទុក​នៅ​ក្នុង​រូង​ក្រោម​ដី​ស៊ី​អត់​ស៊ី​ឃ្លាន​។​ ជា​ថ្មី​ម្ដង​ទៀត​ លោក​​នៅតែ​គាំទ្រ​​អ៊ីស្រាអែល​ដដែល​។ ជា​ពិសេស​​​លោកយល់​ថា​​អ៊ីស្រាអែល​ត្រូវ​តែ​មាន​​សិទ្ធិ​ការ​ពារ​ខ្លួន​។

លោក​បៃដិន​និយាយ​រៀប​រាប់​បន្ថែម​នៅ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​របស់​លោក​​ដោយ​បង្ហាញ​ភាព​ជឿ​ជាក់​ថា​ប្រវត្តិ​សាស្ត្រ​នឹង​ចារ​ទុក​​​ថ្ងៃទី​៧ ខែ​តុលា​ជា​ព្រឹត្តិ​ការណ៍​ដ៏​ខ្មៅ​ងងឹត​​សម្រាប់​ជន​ជាតិ​ប៉ាឡេស្ទីន​ដោយ​សារ​តែ​ជម្លោះ​ប្រដាប់​អាវុធ​ដែល​ដុត​បញ្ឆេះ​ដោយ​ក្រុម​ហាម៉ាស់​។ លោ​កប្ដេជ្ញា​ថា​នឹង​ខិត​ខំ​ធ្វើ​ការ​ដោយ​ឥត​ឈប់​ឈរ​​​​ដើម្បី​ឱ្យ​មាន​បទ​ឈប់​បាញ់​នៅ​ហ្កា​ហ្សា​។

​នៅ​ទូទាំង​ពិភព​លោក​ ក្រុម​អ្នក​គាំទ្រ​អ៊ីស្រាអែល​បាន​ជួប​ជុំ​គ្នា​ដើម្បី​រំលឹក​ខួប​អនុស្សាវរីយ៍​ដ៏​ជូរ​ចត់​​នេះ​។ អធិការ​បតី​អាល្លឺម៉ង់​ថ្លែង​ថា​លោក​នៅ​តែ​មាន​អារម្មណ៍​តក់​ស្លុត​ចំពោះ​ព្រឹត្តិ​ការណ៍​នោះ​។ ចំណែក​នាយក​រដ្ឋ​មន្ត្រី​បារាំង​ថ្លែង​ថា​បញ្ហា​សន្តិ​សុខ​ជាតិ​របស់​អ៊ីស្រាអែល​ជា​រឿង​សំខាន់​ណាស់​ដែល​មិន​អាច​មាន​អ្វីយក​មក​ចរ​ចា​គ្នា​បាន​ឡើយ​។ លោក​​​សូម​អំពាវ​នាវ​ឱ្យ​ក្រុម​ហា​ម៉ាស់​​ដោះ​លែង​ចំណាប់​ខ្មាំង​ទាំង​អស់​​ និង​អំពាវ​នាវ​ឱ្យ​អ៊ីស្រាអែល​​ជួយ​សម្រួល​ការ​ដឹក​ជញ្ជូន​ជំនួយ​មនុស្ស​ធម៌ចូល​តំបន់​ហ្កាហ្សា​៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ