ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកប្រឡងបាក់ឌុប ៖ កុំភ័យពេក ព្រោះនាំឱ្យបាត់ការចងចាំ

2 ខែ មុន
  • ភ្នំពេញ

ព្រះ​គ្រូ​គូ សុភាព បាន​មាន​ថេ​ដីកា​ណែនាំ​ដល់​អ្នក​ប្រឡង​បាក់​ឌុ​ប កុំអោយ​មានការ​ភ័យ​ពេក ពីព្រោះ​វា​អាច​ធ្វើ​អោយ​បាត់​ការ​ចង​ចាំ ។ តាម​រយ​:​ហ្វេ​ស​ប៊ុ​ក​ផេ​ក ព្រះ​គ្រូ គូ សុភាព…

ព្រះ​គ្រូ​គូ សុភាព បាន​មាន​ថេ​ដីកា​ណែនាំ​ដល់​អ្នក​ប្រឡង​បាក់​ឌុ​ប កុំអោយ​មានការ​ភ័យ​ពេក ពីព្រោះ​វា​អាច​ធ្វើ​អោយ​បាត់​ការ​ចង​ចាំ ។

តាម​រយ​:​ហ្វេ​ស​ប៊ុ​ក​ផេ​ក ព្រះ​គ្រូ គូ សុភាព បាន​មាន​ថេ​ដីកា​ថា ភ័យ​ពេក​នាំ​ឱ្យ​បាត់​ការ​ចង​ចាំ​ទៅ​វិញ ។ សម្រួល​កាយ សម្រួល​ចិត្ត ចូល​ប្រលង​ដោយ​ស្មារតី​ស្វាហាប់ កុំ​ស្លុត​ពេក​អី ។ ព្រះ​គ្រូ​មាន​ថេ​ដីកា​បែប​នេះ ខណ​:​ដែល​ការ​ប្រឡង​បាក់​ឌុ​ប​នឹង​ចាប់ផ្តើម នៅ​ថ្ងៃ​ទី​៨ ខែ តុលា ខាង​មុខ​នេះ ។

គួរ​បញ្ជាក់​ថា យុវ​សិស្ស​ជា​ច្រើន​តែងតែមាន​អារម្ភ​ភ័យ​ព្រួយ នៅ​ពេល​ការ​ប្រឡង​ខិតចូល​មក​ដល់​ពីព្រោះ​លទ្ធផល​អាច​ប៉ះពាល់​ដល់​អនាគត​របស់​ពួក​គេ ។

លើស​ពី​នេះ ក្រសួង​អប់រំ​បាន​ណែនាំ​ឱ្យ​បេក្ខជន​គ្រប់គ្រង​អារម្មណ៍​ឱ្យ​បាន​នឹងនរ និង​មាន​ភាព​ក្លាហាន ករណី​មាន​បញ្ហា​មិន​ស្រួលខ្លួន​ត្រូវ​ជួប​ពិគ្រោះ​យោបល់​ជាមួយ​មន្ត្រី​សុខាភិបាល​ប្រចាំការ​នៅ​តាម​មណ្ឌល​ប្រឡង ។

ក្រសួង​អប់រំ ក៏​បាន​ធ្វើការ​ណែនាំ​ដល់​អង្គភាព​ក្រោម​ឱវាទ​ទាំងអស់​ដែល​បាន​កំណត់ និង ជ្រើសរើស​យក​ធ្វើ​ជា​មណ្ឌល​ប្រឡង​ត្រូវ​អនុវត្ត​តាម​គោលការណ៍​ណែនាំ​ប្រតិបត្តិ ។

បើ​តាម​សេចក្ដីណែនាំ ចំពោះ​គ្រឹះស្ថានសិក្សា​ដែល​យក​ធ្វើ​ជា​មណ្ឌល​ប្រឡង ត្រូវធ្វើ​អនាម័យ​បោសសម្អាត​បន្ទប់ អគារ បរិវេណ និង​រៀបចំ​កន្លែង​ទុកដាក់​សំរាម​ឱ្យ​បាន​ត្រឹមត្រូវ ។ រម្ងាប់​មេរោគ​លើ​តុ កៅអី ដៃ​ទ្វារ បង្កាន់ដៃ ផ្ទៃរាប​បន្ទប់​ប្រឡង និង​កន្លែង​ចាប់​កាន់​ញឹកញាប់ ។ ពិនិត្យ​លទ្ធភាព​រៀបចំ​គំនូស​គម្លាត​សុវត្ថិភាព​នៅ​ក្នុង​បរិវេណ​គ្រឹះស្ថានសិក្សា ព្រមទាំង​រៀបចំ​តុ​កៅអី​សម្រាប់​បេក្ខជន​ក្នុង​បន្ទប់​ប្រឡង​នីមួយ​ៗ ដោយ​រក្សា​គម្លាត​សុវត្ថិភាព​យ៉ាងតិច ១,៥​ម៉ែត្រ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ