ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆាបឆេះបន្ទប់ខុនដូហាយឡែន នៅសង្កាត់គោកឃ្លាង រងការខូចខាតអស់ជាច្រើន

19 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ខុន​ដូ​ហា​យ​ឡែ​ន​ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​ផ្សែង​ហ៊ុយ​ខ្មួលខ្មាញ់ បណ្ដាល​ឲ្យ​បន្ទប់​ចំនួន​១ នៅ​ជាន់​ទី​៣ បាន​រង​ការ​ខូចខាត​ទាំងស្រុង ។ ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​០៦…

រាជធានី​ភ្នំពេញ ៖ ខុន​ដូ​ហា​យ​ឡែ​ន​ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​ផ្សែង​ហ៊ុយ​ខ្មួលខ្មាញ់ បណ្ដាល​ឲ្យ​បន្ទប់​ចំនួន​១ នៅ​ជាន់​ទី​៣ បាន​រង​ការ​ខូចខាត​ទាំងស្រុង ។ ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​០៦ ខែតុលា ឆ្នាំ​២០២៤ នៅ​ចំណុច​ខុន​ដូ ដែល​ស្ថិត​នៅ​ភូមិ​ដី​ថ្មី​សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។

តាម​សាក្សី​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​ភ្លើង​បាន​ឆេះ​ចេញពី​បន្ទប់​លេខ​៥០៩ នៅ​ជាន់​ទី​៣ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ជិតខាង និង​បុគ្គលិក​ទាក់ទង​រថយន្ត​ពន្លត់​អគ្គិភ័យ​ទៅ​អន្តរាគមន៍​បាញ់​ពន្លត់ ហើយ​ភ្លើង​បាន​រលត់​ទៅ​វិញ ពុំ​បណ្ដាល​ឲ្យ​ឆេះ​រាលដាល​ធ្ងន់ធ្ងរ​ឡើយ ។

តាម​នគរបាល​ការិយាល័យ​បង្ការ ពន្លត់អគ្គីភ័យ និង​សង្គ្រោះ​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ហេតុការណ៍​រថយន្ត​ពន្លត់អគ្គីភ័យ​១​គ្រឿង​បាន​ទៅ​អន្តរាគមន៍​ហើយ​ភ្លើង​បាន​រលត់​ទៅ​វិញ​ពុំ​បណ្ដាល​ឲ្យ​ឆេះ​រាលដាល​ឡើយ ។

តាម​នគរបាល​ឲ្យ​ដឹង​ទៀត​ថា បន្ទប់​ខុន​ដូ​ទំហំ​៥​ម៉ែត្រ​គុណ​នឹង​៦​ម៉ែត្រ​ត្រូវ​ភ្លើង​ឆេះ​រង​ការ​ខូចខាត​ទាំងស្រុង រួម​ជាមួយ​សម្ភារៈ​មាន​ពូក ខ្នើយ ម៉ាស៊ីនត្រជាក់ ។ តាម​នគរបាល​ឱ្យ​ដឹង​ទៀត​ថា អគ្គិភ័យ​នេះ​បណ្ដាល​មក​ពី​ឆ្លង​ចរន្តអគ្គិសនី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ