ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃប្រេងត្រូវបានឃ្លាំមើលយ៉ាងដិតដល់បំផុត ចំពេលជម្លោះមជ្ឈឹមបូព៌ារីករាលដាលកាន់តែធំ

10 ម៉ោង មុន

អន្តរជាតិ ៖ នៅពេលជម្លោះនៅទូទាំងតំបន់មជ្ឈឹមបូព៌ាកាន់តែរីករាលដាលធំឡើងៗ តម្លៃប្រេងកំពុងត្រូវបានឃ្លាំមើលយ៉ាងដិតដល់ជាទីបំផុត ដោយសារតែវានឹងប៉ះពាល់ដល់អ្វីៗគ្រប់យ៉ាង រាប់ចាប់ពីតម្លៃអាហារនៅផ្សារទំនើប រហូតដល់ការចំណាយទៅលើតម្លៃប្រេងសាំង និងម៉ាសូត សម្រាប់យានជំនិះនៅទូទាំងពិភពលោក។ តម្លៃប្រេងឆៅបានកើនឡើងជិត…

0:00
0:00

អន្តរជាតិ ៖ នៅពេលជម្លោះនៅទូទាំងតំបន់មជ្ឈឹមបូព៌ាកាន់តែរីករាលដាលធំឡើងៗ តម្លៃប្រេងកំពុងត្រូវបានឃ្លាំមើលយ៉ាងដិតដល់ជាទីបំផុត ដោយសារតែវានឹងប៉ះពាល់ដល់អ្វីៗគ្រប់យ៉ាង រាប់ចាប់ពីតម្លៃអាហារនៅផ្សារទំនើប រហូតដល់ការចំណាយទៅលើតម្លៃប្រេងសាំង និងម៉ាសូត សម្រាប់យានជំនិះនៅទូទាំងពិភពលោក។

តម្លៃប្រេងឆៅបានកើនឡើងជិត ១០% នៅសប្តាហ៍នេះ នៅក្នុងតម្លៃប្រហែល ៧៨ដុល្លារអាមេរិកក្នុងមួយបារ៉ែល ចំពេលដែលជម្លោះ និងស្ថានភាពភូមិសាស្ត្រនយោបាយកាន់តែតានតឹងពីមួយថ្ងៃទៅមួយថ្ងៃ ដែលនោះអាចក្លាយជាការលោតដ៏ខ្លាំងមួយនៃតម្លៃប្រេង។ ដ្បិតតម្លៃប្រេងឆៅមាននិន្នាការប្រែប្រួលរួចទៅហើយ ចាប់តាំងពីការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន។ ដូច្នេះថា តើយើងគួរព្រួយបារម្ភខ្លាំងប៉ុនណាអំពីតម្លៃប្រេង ចំពេលជម្លោះនៅទូទាំងតំបន់មជ្ឈឹមបូព៌ារីករាលដាលកាន់តែធំឡើង?

ប្រេងឆៅ គឺជាធាតុផ្សំដ៏សំខាន់ក្នុងប្រេងសាំង និងម៉ាស៊ូត មានន័យថា តម្លៃប្រេងឆៅកាន់តែខ្ពស់ អាចជំរុញឱ្យតម្លៃប្រេងសាំង និងម៉ាស៊ូតឡើងថ្លៃ។ ហើយប្រសិនបើបណ្តាក្រុមហ៊ុនចែកចាយទំនិញ ដូចជាអាហារជាដើម ដែលត្រូវរងគ្រោះដោយថ្លៃប្រេងឥន្ធនៈខ្ពស់ នោះការលក់របស់ពួកគេក៏ទំនងនឹងដំឡើងថ្លៃផងដែរ។ ការចំណាយកើនឡើងអស់ទាំងនេះ អាចត្រូវបានឆ្លងកាត់ផ្សារទំនើបដែលលក់អាហារដល់អតិថិជន ហើយតម្លៃការចំណាយលើការរស់នៅក៏កើនឡើងផងដែរ។ អ្នកជំនាញលើកឡើងថា អ្វីគ្រប់យ៉ាងដែលយើងទៅទិញនៅក្នុងហាង ត្រូវឆ្លងកាត់ការដឹកជញ្ជូន ហើយធាតុផ្សំសម្រាប់ការបង្កើតចេញជាវត្ថុអ្វីមួយ ក៏ត្រូវឆ្លងកាត់ការដឹកជញ្ជូនផងដែរ។ ដូច្នេះការកើនឡើងថ្លៃប្រេងឥន្ធនៈ គឺមាននិន្នាការច្រោះចូលទៅក្នុងអ្វីគ្រប់យ៉ាងតែម្តង។

លោក Andrew Bailey ទេសាភិបាលធនាគារកណ្តាលចក្រភពអង់គ្លេសបានព្រមានថាជម្លោះនៅមជ្ឈិមបូព៌ាជះឥទ្ធិពលធ្ងន់ធ្ងរលើចក្រភពអង់គ្លេស។ ហើយលោកក៏កំពុងតែឃ្លាំមើលការវិវត្តន៍យ៉ាងដិតដល់បំផុត។ ប៉ុន្តែរហូតមកដល់ពេលនេះ ការកើនឡើងតម្លៃដល់ប្រហែល ៧៨ដុល្លារក្នុងមួយបារ៉ែលមិនទាន់ជាពេលវេលាសម្រាប់កណ្តឹងរោទិ៍អាសន្ននៅឡើយទេ។

អ៊ីរ៉ង់ គឺជាប្រទេសនាំចេញប្រេងធំជាងលំដាប់ទី៧របស់ពិភពលោក ដោយពាក់កណ្តាលនៃការនាំចេញរបស់ប្រទេសអាស៊ីខាងលិចមួយនេះទៅប្រទេសចិន។ ហើយប្រសិនបើការផ្គត់ផ្គង់ត្រូវបានរំខាន នោះចិនអាចងាកទៅរករុស្ស៊ីវិញ។ លោកស្រី Caroline Bain ប្រធានសេដ្ឋវិទូនៃក្រុមហ៊ុន Capital Economics បានព្រមានថា ទីផ្សារបច្ចុប្បន្នមានតុល្យភាពល្អ ប៉ុន្តែប្រសិនបើជម្លោះបន្តកើនឡើង ការដកប្រទេសផ្គត់ផ្គង់កម្រិតមធ្យមដូចជាអ៊ីរ៉ង់នឹងនាំឱ្យតម្លៃកើនឡើង។ សមត្ថភាពបច្ចុប្បន្ន វាលើសពីគ្រប់គ្រាន់នៅទូទាំងពិភពលោក បើផលិតកម្មអ៊ីរ៉ង់ត្រូវបានបាត់បង់ ប៉ុន្តែមានសំណួរសួរថា តើភាពស្មោះត្រង់របស់អារ៉ាប៊ីសាអូឌីតក្នុងនាមជាប្រទេសផលិតប្រេងធំទី២ពិភពលោកមានដល់កម្រិតណា? និងថា តើប្រទេសនេះនឹងកើន ឬកាត់បន្ថយផលិតកម្មប្រេងរបស់ខ្លួនបន្ថែមទៀត?

បណ្តាអ្នកជំនាញផ្សេងទៀតក៏បានលើកឡើងថា ប្រសិនបើអ៊ីស្រាអែលសម្រេចចិត្តវាយប្រហារលើវិស័យប្រេងរបស់អ៊ីរ៉ង់ នោះការកើនឡើងតម្លៃប្រេងឆៅនឹងកើតឡើងយ៉ាងលឿន។ ផលប៉ះពាល់ដោយផ្ទាល់នៃផលិតកម្មប្រេងអ៊ីរ៉ង់ មិនមែនជាកង្វល់តែមួយមុខនោះទេ ប៉ុន្តែក៏មានហា និភ័យ កើនឡើងនៅក្នុងតំបន់ដែលអាចរារាំងច្រកសមុទ្រហ័រមូហ្ស (Strait of Hormuz) ដែលជាច្រកតូចចង្អៀតចរាចរតាមកប៉ាល់ដឹកប្រេងដ៏ច្រើនឆ្លងកាត់ ដែលប្រហែលមួយភាគបីនៃប្រេងដែលជួញដូរតាមចក្រសមុទ្រសរុប។ មិនតែប៉ុណ្ណោះ វាក៏ជាផ្លូវដឹកជញ្ជូនឧស្ម័នធម្មជាតិរាវ (LNG) មួយភាគប្រាំ ដែលជាឧស្ម័នពិភពលោកកំពុងពឹងផ្អែកកាន់តែខ្លាំង ចាប់តាំងពីការដាក់ទណ្ឌកម្មលើរុស្ស៊ី បន្ទាប់ពីការលុកលុយប្រទេសអ៊ុយក្រែន។

ទ្វីបអាស៊ី គឺពឹងផ្អែកខ្លាំងបំផុតលើលំហូរប្រេង ក៏ដូចជាឧស្ម័ន ចេញពីឈូងសមុទ្រពែក្ស (Persian Gulf)។ ការរំខានដល់ការដឹកជញ្ជូនឧស្ម័នធម្មជាតិរាវពីក្រុមហ៊ុននាំចេញដ៏ធំបំផុតរបស់ពិភពលោកមួយនៅក្នុងប្រទេសកាតា នឹងនាំឱ្យមានការឡើងថ្លៃហ្គាស និងថ្លៃអគ្គិសនី ដូចទៅនឹងប្រេងដែរ តម្លៃឧស្ម័នបានច្រោះចូលទៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ ដែលប៉ះពាល់ដល់តម្លៃទំនិញស្ទើរតែទាំងអស់។

ការព្យាករណ៍អាចផ្លាស់ប្តូរជាការពិតណាស់ ប្រសិនបើការកើនឡើងជម្លោះនៅមជ្ឈិមបូព៌ា នឹងប៉ះពាល់ដល់ការផ្គត់ផ្គង់ឧស្ម័នសកល ហើយនាំឱ្យតម្លៃកាន់តែខ្ពស់។ ប៉ុន្តែលោកស្រី Caroline Bain មានសុទិដ្ឋិនិយមថា ហានិភ័យនៃច្រកសមុទ្រដោយសារតែជម្លោះគឺមានតិចតួចនៅឡើយ៕ (ប្រភព ៖ BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ