ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឯកឧត្តម​ឃួ​ង ស្រេង ថ្លែងអំណរគុណ​សមាគម AIMF ​តែងតែ​ផ្តល់​ការ​ឧ​បត្ត​ម្ភ​គាំទ្រ​ដល់​រាជ​ធានី​​ភ្នំពេញ​តាម​រយៈ​គម្រោង​នានា​កន្លង​មក

1 ថ្ងៃ មុន

ក្រុងប៉ារីស​៖ កាលពី​ព្រលប់ ថ្ងៃ ទី ២ ខែតុលា ឆ្នាំ ២០២៤ នេះ ឯកឧត្ដម…

ក្រុងប៉ារីស​៖ កាលពី​ព្រលប់ ថ្ងៃ ទី ២ ខែតុលា ឆ្នាំ ២០២៤ នេះ ឯកឧត្ដម ឃួ​ង ស្រេង អភិបាល នៃ គណ​:​អភិបាល រាជធានី ភ្នំពេញ បាន​ទទួល​ជួប​សម្ដែង​ការ​គួរសម និង​ពិភាក្សា​ការងារ ជាមួយ លោក Frédéric VALLIER អគ្គ ប្រតិភូ នៃ សមាគម អន្តរជាតិ អភិបាល​ក្រុង ប្រើប្រាស់ ភាសា បារាំង (AIMF)​។

លោកស្រី​ដោ សម្ផស្ស​ អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​និង​ជានា​យក​ទីចាត់ការ​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ​ពី​ទី​ក្រុងប៉ារីស​នា​ព្រឹក​ថ្ងៃ​ទី​៣​តុលា​២០២៤​នេះ បានឱ្យ​ដឹង​ថា ក្នុង​ជំនួប​នោះ​លោក​អគ្គ ប្រតិភូ សមាគម អន្តរជាតិ បាន ស្វាគមន៍ ការ អញ្ជើញ មក​បំពេញ ទស្សនកិច្ច នៅ ទីក្រុង ប៉ា​រី​ស ប្រទេស បារាំង របស់ គណ​:​ប្រតិភូ រដ្ឋបាល​រាជធានី​ភ្នំពេញ ដឹកនាំ​ដោយ​ឯកឧត្ដម​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​នា ពេល នេះ​។

ជាមួយ គ្នា នេះ ដែរ លោក​ក៏​បានលើ​ក​ឡើង អំពី​កិច្ច​សហប្រតិបត្តិការ ក្នុង​ការ​អនុវត្ត​គម្រោង​នានា​របស់ AIMF នៅ​រាជធានី​ភ្នំពេញ ហើយ​លោក​ក៏​កំពុង​ពិចារណា ពេល​វេលា​សម​ស្រប ដើ​ម្បី ធ្វើទស្សនកិច្ច ផ្លូវ ការ​នៅ​រាជធានី​ភ្នំពេញ និង​ស្វែង​យល់​បន្ថែម​លើគម្រោង​ពី​មុន​រវាង រដ្ឋបាល រាជធានី​ភ្នំពេញ និង AIMF​។ ភ្ជាប់​ជាមួយ​គ្នា​នេះ​ដែរ លោក​អគ្គ​ប្រតិភូ ក៏​បាន​អញ្ជើញ ឯកឧត្ដម អភិបាល រាជធានី​ភ្នំពេញ​ចូលរួម កិច្ច ប្រជុំ ការិយាល័យ អចិន្ត្រៃយ៍ លេ​ី​ក​ទី ១០៣ នៅ ទីក្រុង វ៉េ Hué សាធារណរដ្ឋ​សង្គម និយម វៀតណាម នៅ ខែមេសា ឆ្នាំ​២០២៥ ខាង​មុខ ផង​ដែរ​។

លោកស្រី​អ្នកនាំពាក្យ​បាន​បញ្ជាក់​ទៀត​ថា​៖​ជា​កិច្ច ឆ្លេ​ី​យ តប ជាដំបូង ឯកឧត្តម ឃួ​ង ស្រេង អភិបាល នៃ គណ​:​អភិបាល​រាជ ធានី ភ្នំពេញ បាន សម្តែង ការ អបអរ សាទរ ចំពោះ លោក Frédéric VALLIER ដែល ទទួល​បាន ការ តែងតាំង ជា អគ្គ ប្រតិភូ AIMF ដែល ជា​តួនាទី​សំខាន់ របស់ សមាគម​។

ឯកឧត្តម អភិបាល រាជធានី​ក៏​បាន ថ្លែង អំណរ​គុណ ដល់ សមាគម AIMF ដែល តែងតែ ផ្តល់ ការ ឧ​បត្ត​ម្ភ​គាំទ្រ​ដល់​រាជធានី​ភ្នំពេញ តាម​រយៈ​គម្រោង​នានា​កន្លង​មក ជា​ពិសេស គឺ​ការ​ផ្តល់​ទំនុក​ចិត្ត ខ្ពស់ និង​បោះ​ឆ្នោត​ឱ្យ​រាជធានី​ភ្នំពេញ​បន្ត ជា​សមាជិកការិយាល័យ​អចិន្ត្រៃយ៍ និង គាំទ្រ ជា អនុប្រធាន​អចិន្ត្រៃយ៍ សមាគម អន្តរជាតិ អភិបាល ក្រុង ប្រេ​ី​ប្រាស់ ភាសា បារាំង AIMF កាលពី ខែឧសភា ឆ្នាំ ២០២៤ ថ្មី​ៗ នេះ​។

លោកស្រី​បញ្ជាក់​ទៀត​ថា​៖​ចំពោះ កិច្ច ប្រជុំ នៅ ទីក្រុង វ៉េ ប្រទេស​វៀតណាម​ឯកឧត្ដម អភិបាល រាជធានី​ភ្នំពេញ​នឹង ពិនិត្យ លទ្ធភាព ដើម្បី ចូលរួម តាម កម្មវិធី ជាក់ស្តែង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ