ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តាម​ពិត​បែប​នេះ​សោះ​! សារជាតិ​ចិញ្ចឹម​៣​យ៉ាង​អង្ករសម្រូប​មាន​លើស​អង្ករ​ធម្មតា

1 ខែ មុន

អ្នក​ដែល​ចង់​សម្រក​រាង និងអ្នកមាន​ជម្ងឺ​ទឹកនោមផ្អែម មានការ​និយម​ក្នុង​ការ​ទទួលទាន​បាយ​អង្ករសម្រូប​ ។ តើ​មក​ពី​ហេតុ​អ្វី​ទៅ?ថ្ងៃនេះ អ្នក​នឹង​បាន​ស្គាល់​សារជាតិ​ចិញ្ចឹម​៣​យ៉ាង ដែល​សំបូរ​នៅ​ក្នុង​អង្ករសម្រូប ជាង​អង្ករ​ធម្មតា​។ ១. ជាតិ​ស​សៃអង្ករសម្រូប​គឺ​មាន​សារជាតិ​ស​សៃ​ច្រើន​ជាង​អង្ករ​ធម្មតា​។…

អ្នក​ដែល​ចង់​សម្រក​រាង និងអ្នកមាន​ជម្ងឺ​ទឹកនោមផ្អែម មានការ​និយម​ក្នុង​ការ​ទទួលទាន​បាយ​អង្ករសម្រូប​ ។ តើ​មក​ពី​ហេតុ​អ្វី​ទៅ?ថ្ងៃនេះ អ្នក​នឹង​បាន​ស្គាល់​សារជាតិ​ចិញ្ចឹម​៣​យ៉ាង ដែល​សំបូរ​នៅ​ក្នុង​អង្ករសម្រូប ជាង​អង្ករ​ធម្មតា​។

១. ជាតិ​ស​សៃ
អង្ករសម្រូប​គឺ​មាន​សារជាតិ​ស​សៃ​ច្រើន​ជាង​អង្ករ​ធម្មតា​។ សារធាតុ​ស​សៃ គឺជា​សារធាតុចិញ្ចឹម​ចាំបាច់​ដែល​ជួយ​កាត់​បន្ថយ​ហានិភ័យ​នៃ​ជម្ងឺមហារីក​ពោះវៀនធំ​និង​ជម្ងឺមហារីក​សុដន់​។ ក្រៅពី​ទប់ស្កាត់​ជម្ងឺមហារីក​ជាតិ​ស​សៃ​ក៏​ចាំបាច់​សម្រាប់​ប្រព័ន្ធ​រំលាយ​អាហារ​ផង​ដែរ​។ លើស​ពី​នេះ​ទៅ​ទៀត​ការ​ទទួលទាន​អាហារ​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​ជាតិ​ស​សៃ​ជួយ​រក្សា​សុខភាព​ស​សៃ​ឈាម​បេះដូង​ដោយ​កម្ចាត់​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ​និង​បញ្ចុះ​សម្ពាធ​ឈាម​។

២. ជាតិ​ម៉​ង់​កា​ណែ​ស
អង្ករសម្រូប​មាន​ជាតិ​ម៉​ង់​កា​ណែ​ស​ច្រើន បើ​ធៀប​ទៅ​នឹង​អង្ករ​យើង​ធម្មតា​។ វា​ចាំបាច់​ក្នុង​ការ​បង្កើត​ជាលិកា​ភ្ជាប់ កត្តា​កំណក​ឈាម ឆ្អឹង និង​អរ​ម៉ូ​ន​ផ្លូវភេទ​។ ម៉​ង់​កា​ណែ​ស​ក៏​ដើរតួ​នាទី​ចម្បង​មួយ​ក្នុង​ការ​សំយោគ​អាស៊ីត​ខ្លាញ់​ដែល​ចាំបាច់​សម្រាប់​រក្សាសុខ​ភាព​ស​សៃ​ប្រសាទ​និង​មុខងារ​ខួរក្បាល​ផង​ដែរ​។ វា​ក៏​សំខាន់​ក្នុង​ការ​រក្សា​កម្រិត​ត្រឹមត្រូវ​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​និង​កូ​ឡេ​ស្តេ​រ៉ូ​ល​គួរ​ឱ្យ​កត់សម្គាល់​។ ម្យ៉ាងវិញទៀត​ម៉​ង់​កា​ណែ​ស​ក៏​ជួយ​ក្នុង​ការ​ស្រូប​យក​និង​ប្រើប្រាស់​សារធាតុចិញ្ចឹម​ផ្សេង​ទៀត ដែល​សំខាន់​សម្រាប់​សារពាង្គកាយ​។

៣. ជាតិ​សេ​លេ​ញ៉ូ​ម
សេ​លេ​ញ៉ូ​ម​ជា​ជាតិ​រ៉ែ​ដ៏​សំខាន់​បំផុត​មួយទៀត​ដែល​មាន​ផ្ទុក​ក្នុង​អង្ករសម្រូប​។ ជាតិ​រ៉ែ​នេះ​ដើរតួ​នាទី​ដូច​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ពិសេស​នៅ​ពេល​រួម​ផ្សំ​ជាមួយ​វីតាមីន E​។ សារធាតុ​ប្រឆាំង​អុកស៊ីត​កម្ចាត់​ជួយ​កម្ចាត់​និង​ទប់ស្កាត់​ឥទ្ធិពល​នៃ​រ៉ា​ឌី​កាល់​សេរី​ដែល​អាច​បង្ក​បញ្ហា​សុខភាព​ជា​ច្រើន​រួម​បញ្ចូល​ទាំង​មហារីក​និង​ជម្ងឺ​បេះដូង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ