ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ឌឺដងពាក្យប៉ុន្មានម៉ាត់នេះ ​២​ក្រុម​វា.យគ្នាប្រាវ​ផ្អើល​មុខ​អ​ង្គរធំ

2 ខែ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ក្រោម​ការ​បញ្ជា​ដឹកនាំ​ពី​លោក​ឧត្តមសេនីយ៍ទោ ស្នងការ​នគរបាល​ខេត្តសៀមរាប កាលពី​ថ្ងៃ​ទី​០១ ខែតុលា ឆ្នាំ​២ ០២៤ កម្លាំង​សមត្ត​កិច្ច​នគរបាល​ជំនាញ​ព្រហ្មទណ្ឌ សហការ​ជាមួយ​នគរបាល​ស្រុក​សូទ្រនិគម…

ខេត្តសៀមរាប ៖ ក្រោម​ការ​បញ្ជា​ដឹកនាំ​ពី​លោក​ឧត្តមសេនីយ៍ទោ ស្នងការ​នគរបាល​ខេត្តសៀមរាប កាលពី​ថ្ងៃ​ទី​០១ ខែតុលា ឆ្នាំ​២ ០២៤ កម្លាំង​សមត្ត​កិច្ច​នគរបាល​ជំនាញ​ព្រហ្មទណ្ឌ សហការ​ជាមួយ​នគរបាល​ស្រុក​សូទ្រនិគម បាន​ឃាត់ខ្លួន​ក្មេង​ទំនើង​២​ក្រុម ចំនួន​១២ នាក់ ពាក់​ពន្ធ​បទល្មើស​ជាក់ស្ដែង ករណី​ហិង្សា​ដោយ​ចេតនា វាយ​គ្នា​ទៅ​វិញ​មក គ្រាន់តែ​ប្រើ​ពាក្យ​ថា​”​មុខ​ហែង​ដាំ​ពេជ្រ មើល​មិន​បាន​” ។

ក្មេង​ទំនើង​ទាំង ១២ នាក់​នោះ​មាន ៖
១.​ឈ្មោះ វត ជីវ័ន ភេទ​ប្រុស អាយុ​១៧ ឆ្នាំ មុខរបរ​សិស្ស ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ព្រៃ​លាន ឃុំ​ពពែ​ល ស្រុក​សូទ្រនិគម​ន ខេត្តសៀមរាប ។
២.​ឈ្មោះ ខុ​ម មក​រា ភេទ​ប្រុស អាយុ​១៧ ឆ្នាំ មុខរបរ​សិស្ស ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ព្រៃ​លាន ឃុំ​ពពែ​ល ស្រុក​សូទ្រនិគម​ន ខេត្តសៀមរាប ។
៣.​ឈ្មោះ សំ ឌី​ណា ភេទ​ប្រុស អាយុ​១៦ ឆ្នាំ មុខរបរ​សិស្ស ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ព្រៃ​លាន ឃុំ​ពពែ​ល ស្រុក​សូទ្រនិគម​ន ខេត្តសៀមរាប ។

៤.​ឈ្មោះ សាន សាល ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​សិស្ស ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ពពែ​ល​កណ្ដាល ឃុំ​ពពែ​ល ស្រុក​សូទ្រនិគម​ន ខេត្តសៀមរាប ។
៥.​ឈ្មោះ ជន ចាក់ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​សិស្ស ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ព្រៃ​លាន ឃុំ​ពពែ​ល ស្រុក​សូទ្រនិគម​ន ខេត្តសៀមរាប ។

៦.​ឈ្មោះ ជន ចំ ភេទ​ប្រុស អាយុ​១៦ ឆ្នាំ មុខរបរ​សិស្ស ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ព្រៃ​លាន ឃុំ​ពពែ​ល ស្រុក​សូទ្រនិគម​ន ខេត្តសៀមរាប ។
៧.​ឈ្មោះ ខុន ដំ ភេទ​ប្រុស អាយុ​១៧ ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​លាន ឃុំ​ពពេល ស្រុក​សូទ្រនិគម ខេត្តសៀមរាប ។
៨.​ឈ្មោះ ហេង មុនី ភេទ​ប្រុស អាយុ​១៨ ឆ្នាំ រស់នៅ​ភូមិ​ពពេល​កណ្ដាល ឃុំ​ពពេល​ស្រុក​សូទ្រនិគម ខេត្តសៀមរាប ។

៩.​ឈ្មោះ អាន់ សុ​ភណ្ឌ ភេទ​ប្រុស អាយុ​១៧ ឆ្នាំ រស់នៅ​ភូមិ​ពពេល​កណ្ដាល ឃុំ​ពពេល ស្រុក​សូទ្រ​និំ​ក ខេត្តសៀមរាប ។
១០.​ឈ្មោះ បៃ វិបុល ភេទ​ប្រុស អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​ត្រុម ឃុំ​ពពេល ស្រុក​សូទ្រនិគម ខេត្តសៀមរាប ។

១១.​ឈ្មោះ គី បញ្ញា ភេទ​ប្រុស អាយុ​១៦ ឆ្នាំ រស់នៅ​ភូមិ​គោក​រលួស ឃុំ​ដំ​ដែក ស្រុក​សូទ្រនិគម ខេត្តសៀមរាប ។
១២.​ឈ្មោះ អុល ភារ​ម្យ ភេទ​ប្រុស អាយុ​១៧ ឆ្នាំ រស់​ភូមិ​ត្រពាំង​ត្រុម ឃុំ​ពពេល ស្រុក​សូទ្រនិគម ខេត្តសៀមរាប ។

 ​តាម​សេចក្តី​រាយ​ការ​ឲ្យ​ដឹង​ថា នៅ​វេលា​រសៀល ថ្ងៃ​ទី​០១ ខែ​តុ លា ឆ្នាំ​២០២៤ មាន​ករណី ហិង្សា​ដោយ​ចេតនា​(​វាយ​គ្នា​ទៅ​វិញ​មក​) បង្ករ​ឡើង​ដោយ​ក្មេង​ទំនើង​ចំនួន​០២​ក្រុម មាន​គ្នា​ប្រហែល ១៨​នាក់ បាន​ធ្វើការ​វាយ​គ្នា​ទៅ​វិញ​ទៅ​មក នៅ​ចំណុច​ចំបក់​កំណ ប់​(​មាត់​ទ​ស្សិណ​អង្គរ​) ស្ថិត​នៅ​ភូមិ​ក្រ​វ៉ា​ន់ សង្កាត់​នគរធំ ក្រុង​.​ខេត្តសៀមរាប ។

ក្រោយ​ពី​បាន​ទទួល​ព័ត៌​មាន​នោះ​ភ្លាម​កម្លាំង​នគរ​បាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល បាន​ចុះ​ទៅ​សហការ​ជាមួយ នគរបាល​មូលដ្ឋាន​ស្រុក​សូទ្រនិគម ធ្វើ​អន្តរាគមន៍ និង​ឃាត់ខ្លួន​ក្មេង​ទំនើង​បាន​ចំនួន​១២ នាក់ និង​នាំ​យក​មក​សួរ ។

ក្មេង​ទំនើង​ទាំង​១២ នាក់​បាន​សារភាព​ប្រហាក់ប្រហែល​គ្នា​ថា នៅ​ថ្ងៃខែ​ខាងលើ ក្រុម​មួយ​នោះ​បាន​បបួល​គ្នា​ទៅ​លេង​ផ្ទះ​មិត្តភក្តិ ដោយ​មានការ​ផឹកស៊ី​រហូត​ដល់​ថ្ងៃរសៀល ក៏​ជិះ​ម៉ូតូ​ចេញ​ក្នុង​គោលបំណង​ដើរ​លេង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ។ លុះ​ជិះ​ទៅ​ដល់​ចំ​ណុ ច​ចំបក់​កំណប់​មុខ​ក្លោ​ង​ទ្វារ​(​ទ​ស្សិណ​អង្គរ​) ស្រាប់តែ​មាន​ក្មេង​ទំនើង​១​ក្រុម​ទៀត មាន​គ្នា​ប្រហែល​៦ នាក់ ជិះ​ម៉ូតូ​ប្រហែល​ពី​៣ គ្រឿង​ទៅ​៤ គ្រឿង កំពុង​នៅ​ឈរ​លេង​ទីនោះ ។

ពេល​នោះ​ក្រុម​ដំបូង​បាន​ជិះ​ម៉ូតូ​ទៅ​ដល់​ក៏​សម្លឹង​មើល​មុខ​ពួក​គេ ហើយ​ក៏​ត្រូវ​ក្រុម​មួយទៀត​និយាយ​ថា “​ពួក​ហែង​មើល​មុខ​អី​” ក្រុម​នោះ​ក៏​តប​វិញ​ថា មើល​មុខ​មិន​បាន ?​”​មុខ​ពួក​ហែង​ដាំ​ពេជ្រ​មែន​” ។ បន្ទាប់ ពី​មាន​ពាក្យ​សំដី​ឌឺដង​ដាក់​គ្នា​តែ​ប៉ុន្មាន​ម៉ាត់​ហ្នឹង ក្រុម​ទាំង​២ ចាប់ ផ្តើម​ប្រើ​អំពើ​ហិង្សា​ដេញ​វាយ​គ្នា ខ្លះ​កាន់ដំបង ខ្លះ​យក​មួក​សុ​វ​ត្តិ ភាព​គុប​ទៅ​លើ​គូបដិបក្ខ បណ្តាល​ឲ្យ​ផ្អើល​ភ្ញៀវ​ទេសចរ​ចរណ៍​ទៅ​លេង​ប្រាសាទបុរាណ​អង្គ​ធំ ក្នុង​ទឹកដី​ខេត្តសៀមរាប ។ ប៉ុន្តែ​ទ​ង្វើ​ដ៏​គឃ្លើន​ពី​សំណាក់​ក្មេង​ទំនើង​ទាំង​២ ក្រុម​ត្រូវ​បាន​សមត្ត​កិច្ច​ចុះ​ទៅ​បង្ក្រាប និង​ឃាត់ខ្លួន​ភ្លាម​ៗ​ដែរ ដោយ​មិន​អនុញ្ញាត​ឲ្យ​ក្រុម​ក្មេង​ទំនើង​ទាំង​អស់នោះ បង្កើត​ភាព​អាណា​ធិ​ប​តេ​យ្យ ធ្វើ​ប៉ះ​ដល់​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណ​ស​ង្គ នោះ​ឡើយ ។

ជា​លទ្ធផល​ក្មេង​ទំនើង​ទាំង​១២ នាក់​ត្រូវ​ឃាត់ខ្លួន និង​ម៉ូតូ​ទំនើប​ៗ ៦ គ្រឿង​ត្រូវ​បាន​ដកហូត រក្សា​ទុក​ដើម្បី​ដុះក្អែល​ពួក​គេ​ថ្ងៃក្រោយ​ឲ្យ​រាងចាល “​ហើយ​បើ​មិន​រាងចាល​ប្រព្រឹត្ត​តទៅ​ទៀត​ទៅ​” ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ