ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ឡានពន្លះជាមួយម៉ូតូ១គ្រឿង ឆ.ក់យកជីវិ.តមនុស្ស២នាក់

4 ថ្ងៃ មុន
  • កំពង់ចាម

ខេត្ត​ត្បូងឃ្មុំ​ ៖ បុរស​ចំនួន​ពីរ​នាក់​បាន​ស្លាប់​ភ្លាម​ៗ​ដោយសារ​តែ​ជិះ​ម៉ូតូ​បត់​កាត់​ទទឹង​ផ្លូវ ដោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ហើយ​ត្រូវ​បាន​រថយន្ត​ម៉ាក់​ព្រុស​បុក​ពេញទំហឹង​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៧១ សេ វេលា​ម៉ោង​០៨:៣០​នាទី ថ្ងៃ​ទី​៣០​កញ្ញា ឆ្នាំ​២០២៤ ត្រង់​ចំណុច​មុខ​ផ្ទះ​ឈ្មោះ ព្រុំ…

ខេត្ត​ត្បូងឃ្មុំ​ ៖ បុរស​ចំនួន​ពីរ​នាក់​បាន​ស្លាប់​ភ្លាម​ៗ​ដោយសារ​តែ​ជិះ​ម៉ូតូ​បត់​កាត់​ទទឹង​ផ្លូវ ដោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ហើយ​ត្រូវ​បាន​រថយន្ត​ម៉ាក់​ព្រុស​បុក​ពេញទំហឹង​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៧១ សេ វេលា​ម៉ោង​០៨:៣០​នាទី ថ្ងៃ​ទី​៣០​កញ្ញា ឆ្នាំ​២០២៤ ត្រង់​ចំណុច​មុខ​ផ្ទះ​ឈ្មោះ ព្រុំ សំណាង ភេទ​ប្រុស ស្ថិត​នៅ​ភូមិ​ល្វាតូច ឃុំ​គរ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ​។

នគរបាល​ចរាចរណ៍​ស្រុក​ត្បូងឃ្មុំ​បានឱ្យ​ដឹង​ថា​: មុន​ពេល​កើតហេតុ​បុរស​ដែល​ជិះ​ម៉ូតូ​ស្លាប់​ពី​អ្នក​នោះ​គឺ​បាន​ជិះ​បញ្ច្រាស​ទើស​គ្នា​ជាមួយនឹង​រថយន្ត​។​ខណៈ​ពេល​មក​ដល់​កន្លែង​កើតហេតុ​បាន​បត់​ម៉ូតូ​ជិះ​ឆ្លងផ្លូវ​សំដៅ​ចូល​ផ្ទះ​របស់​ខ្លួន ចៃដន្យ​មិន​បាន​ប្រុង​ប្រយ័ត្ន​រថយន្ត​ម៉ាក់​ព្រុស មក​ដល់​បុក​ពេញទំហឹង​តែ​ម្ដង​បណ្ដាល​ឱ្យ​ស្លាប់​ប្លោង​ចេញពី​ម៉ូតូ​។ ចំណែក​អ្នកបើកបរ​រថយន្ត​ក៏​មិន​បាន​រត់គេច​ទៅ​ទីណា​ដែរ​។

នគរបាល​ចរាចរណ៍​ស្រុក​ត្បូងឃ្មុំ​បន្ត​ឲ្យ​ដឹង​ទៀត​ថា គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​និង​រថយន្ត ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ ភ្នំពេញ​1JQ-3351 បើកបរ​ដោយ​ឈ្មោះ​ណា​ង ផានិត ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិ​ខ្មែរ នៅ​ភូមិ​ល្វាតូច ឃុំ​គរ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ​(​ស្លាប់​នៅ​និង​កន្លែង​កើតហេតុ​)- បាន​ឌុ​ប ឈ្មោះ គក់ ឈី​ត ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិ​ខ្មែរ នៅ​ភូមិ​ពាម ឃុំ​រកា​កោង​១ ស្រុក​មុខកំពូល ខេត្តកណ្ដាល (​ស្លាប់​នៅ​និង​កន្លែង​កើតហេតុ​) ។ បង្ក​ជាមួយ​រថយន្ត​ម៉ាក​ព្រុស​(PRIUS) ពណ៌​ស ពាក់​ផ្លា​ក​លេខ ភ្នំពេញ 2CA-5994 បើកបរ​ដោយ​ឈ្មោះ ឡេ​ង ដា​រិ​ទ្ធ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជនជាតិ​ខ្មែរ នៅ​ភូមិ​ស្រែប្រាំង ឃុំ​ស្វាយ​ទាប ស្រុក​ចំការលើ ខេត្តកំពង់ចាម (​គ្មាន​របួស​) ។

​ទិស​ដៅៈ​បញ្ច្រាសទិស​គ្នា រថយន្ត​បើកបរ​ពី​ជើង​ទៅ​ត្បូង​បុក​ម៉ូតូ​បើកបរ​ពី​ត្បូង​ទៅ​ជើង​ឆ្លងផ្លូវ​ពី​កើត​ទៅ​លិច ។

-​មូលហេតុៈ ឆ្លងផ្លូវ​គ្រោះថ្នាក់
-​ខូចខាតៈ ម៉ូតូ​ចំនួន​០១​គ្រឿង​កម្រិត​ធ្ងន់ រថយន្ត​០១​គ្រឿង​កម្រិត​ស្រាល​។
ក្រោយ​ពី​កើតហេតុ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​មូលដ្ឋាន​បាន​ទៅ​ដល់​ហ្នឹង​រាយការណ៍​ឲ្យ​ជំនាញ​នគរបាល​ចរាចរណ៍​ទទួល​ផែន​សណ្ដាប់ធ្នាប់​ចុះ​ទៅ​ជា​បន្ទាន់​ដោយ​បាន​ឃាត់​អ្នកបើកបរ​រថយន្ត​បញ្ជូន​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ដើម្បី​សួរនាំ​។

ក្រោយ​ពី​បានដឹង​អង្ក​ហេតុ​កើតឡើង​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ បាន​អនុញ្ញាត​ឱ្យ​អ្នកបើកបរ​រថយន្ត​ត្រឡប់​ទៅ​កាន់​លំនៅ​ឋាន​វិញ តែ​វត្ថុ​តាង​រក្សា​ទុក​នូវ​អធិការដ្ឋាន​នគរបាល​ស្រុក​។ ដោយ​ពិនិត្យ​ឃើញ​អ្នកបើកបរ​រថយន្ត​មិន​មាន​កំហុស​ក៏​អនុញ្ញាត​ឱ្យ​នៅ​ក្រៅ​ឃុំ​។​តែ​ត្រូវ​បាន​ណាត់ជួប​តាម​ការ​អញ្ជើញ​របស់​ជំនាញ​សាលាដំបូង​ពេល​ដែល​ត្រូវ​កោះហៅ​ក្នុង​ពេល​ណាមួយ​គឺ​ត្រូវ​ចូលខ្លួន​មក​ដោះស្រាយ ហើយ​អ្នក​បើករថយន្ត​ក៏​សុខចិត្ត​ព្រម​ទទួលយក​តាម​គោលការណ៍​បែប​នេះ​ផង​ដែរ​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ