ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​៤​នាក់ រង​របួសធ្ងន់​ស្រាល ករណី​គ្រោះថ្នាក់​ចរាចរណ៍រវាង​ម៉ូតូ និង​ម៉ូតូ លើ​ផ្លូវជាតិ​លេខ​៤

2 ខែ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ មនុស្ស​៤​នាក់ បាន​រង​របួសធ្ងន់ និង​២​នាក់ រង​របួសស្រាល ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ ចំនួន​០២​ករណី​ផ្សេង​គ្នា កើតឡើង​រវាង​ម៉ូតូ និង​ម៉ូតូ…

ខេត្ត​ព្រះ​សីហ​នុ ៖ មនុស្ស​៤​នាក់ បាន​រង​របួសធ្ងន់ និង​២​នាក់ រង​របួសស្រាល ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ ចំនួន​០២​ករណី​ផ្សេង​គ្នា កើតឡើង​រវាង​ម៉ូតូ និង​ម៉ូតូ នៅ​លើ​ផ្លូវជាតិ​លេខ​៤ ។

ករណី​ទី​១ ៖ មនុស្ស​០៣​នាក់ រង​របួសធ្ងន់ និង​ម្នាក់​របួសស្រាល ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង រវាង​ម៉ូតូ និង​ម៉ូ​តួ ក្នុង​ទិស​ដៅ​បញ្ច្រាស់​គ្នា នៅ​វេលា​ម៉ោង​០៥​និង​២៥​នាទី​ល្ងាច​ថ្ងៃ​ទី​២៩ ខែកញ្ញា ឆ្នាំ​២០២៤ លើ​ដងផ្លូវ​ជាតិ​លេខ​០៤ ចន្លោះ​គីឡូម៉ែត្រ​លេខ​១៩៥-១៩៦ ស្ថិត​ក្នុងភូមិ​អូរ​ឧកញ៉ា​ហេង ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។

ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​រវាង​ម៉ូតូ​០១​គ្រឿង​ម៉ាក​ហុងដា សេ​១២៥ ព​ណ៍​ខ្មៅ ពាក់​ស្លាក​លេខ កំពត 1H-9606 មាន​ទិស​ដៅ​ពី​ព្រះ​សីហ​នុ​-​ភ្នំពេញ នៅ​ពេល​ធ្វើ​ដំណើរ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ ត្រូវ​បាន​ប៉ះ​បុក​នឹង​ម៉ូតូ​០១​គ្រឿង​ទៀត ម៉ាក​ហុងដា​វ៉េវ ព​ណ៍​ខៀវ គ្មាន​ពាក់​ស្លាក​លេខ មាន​ទិស​ដៅ​បញ្ច្រាស់​គ្នា ។

ករណី​នេះ បណ្ដាល​ឱ្យ ទី​១.​អ្នកបើកបរ​ម៉ូតូ​ម៉ាក​វ៉េវ ឈ្មោះ ជា កវី ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ រស់នៅ​ភូមិ​បឹង​តា​ព្រាប ឃុំ​ត្រើយ​កោះ ស្រុក​កំពង់បាយ ខេត្តកំពត (​រង​របួសធ្ងន់​)​។ និង​ទី​២.​អ្នកបើកបរ​ម៉ូតូ Honda ឈ្មោះ ស៊ីវ វុ​ថា ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ រស់នៅ​ភូមិ​មនោ​សុខ ឃុំ​ត្រាំ​ង​ស្នាយ ស្រុក​ឈូក ខេត្តកំពត មុខរបរ​កម្មករ​សំណង់​(​រង​របួសធ្ងន់​) និង​មាន​អ្នក​រួម​ដំណើរ ចំនួន​០២​នាក់ រួម​មាន ៖
១-​ឈ្មោះ ស៊ីវ រ៉េ ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ដូច​ជាមួយ​អ្នកបើកបរ​ម៉ូតូ​Honda មុខរបរ​កម្មករ​សំណង់​ដែរ​(​រង​របួសស្រាល​)​។
២-​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​ច្បាស់លាស់​(​រង​របួសធ្ងន់​)

បច្ចុប្បន្ន អ្នក​រង​របួសធ្ងន់ និង​ស្រាល​ខាងលើ ត្រូវ​បាន​បញ្ជូន​មក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឯកជន ផេង ហុ​ល ឃុំ​អូរ​ឧកញ៉ា​ហេង រីឯ​វត្ថុ​តាង​(​ម៉ូតូ​ចំនួន​០២​គ្រឿង​) បាន​យក​មក​រក្សា​ទុក​បណ្ដោះអាសន្ន នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃ​នប់ ។

ករណី​ទី​២ ៖ មនុស្ស​ម្នាក់​បាន​រង​របួសធ្ងន់ និង​ម្នាក់​ទៀត​បាន​រង​របួសស្រាល ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​រវាង​ម៉ូតូ និង​ម៉ូតូ កាលពី​វេលា​ម៉ោង​២០​និង​៥០​នាទី ថ្ងៃ​ទី​២៩ ខែកញ្ញា ឆ្នាំ​២០២៤ លើ​ដងផ្លូវ​ជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​លេខ​១៧៥-១៧៦ ស្ថិត​ក្នុងភូមិ​ត្រពាំង​គា ឃុំ​ជើងគោ ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។

តាម​សមត្ថកិច្ច​ឲ្យ​ដឹង​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង រវាង​ម៉ូតូ ០១​គ្រឿង ម៉ាក​ហុងដា (​សង់​០២២) ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ព្រះ​សីហ​នុ 1J-4569 ទិស​ដៅ​ពី​ភ្នំពេញ​ឆ្ពោះទៅ​ខេត្ត​ព្រះ​សីហ​នុ​។ លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ បាន​ប៉ះ​បុក​ជាមួយ​ម៉ូតូ ០១​គ្រឿង ម៉ាក​ហុងដា​(​សង់ ០២២) ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ចាម 1T-3337 ទិស​ដៅ​(​ផ្ទុយ​គ្នា​) ។

ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​បណ្តាល​អោយ ទី​១. អ្នកបើកបរ​ម៉ូតូ ម៉ាក​ហុងដា​(​សង់​០២២) ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ព្រះ​សីហ​នុ 1J-4569 ឈ្មោះ សយ ឯម ភេទ​ប្រុស អាយុ ២១​ឆ្នាំ​មុខរបរ​កម្មករ​រោងចក្រ ទីលំនៅ​ភូមិ​គិរី​វន្ត ឃុំ​ស្ទឹង​ឆាយ ស្រុក​កំពង់​សិលា ខេត្ត​ព្រះ​សីហ​នុ (​រង​របួសធ្ងន់​)​។
និង​ទី​២. អ្នកបើកបរ​ម៉ូតូ ម៉ាក​ហុងដា​(​សង់ ០២២) ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ចាម 1T-3337 ឈ្មោះ អែ​ល ហ្សះ​រី ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ទីលំនៅ​ភូមិ​ត្រពាំង​គា ឃុំ​ជើងគោ ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ (​រង​របួសស្រាល​) ។

បច្ចុប្បន្ន អ្នក​រង​របួស បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​គ្លីនិក​ឯកជន វាល​រេញ ចំណែក​វត្ថុ​តាង​បាន​យក​ទៅ​រក្សា​ទុក​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ជើងគោ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ