ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្លង​ចរន្តអគ្គិសនី​ឆេះ​ឃ្លាំង​ស្ដុក​កម្ទេច​ក្រណាត់ ដេរ​ពូក​និង​ស្តុក​អេ​ត​ចាយ​២​ខ្នង​​

10 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ឆ្លង​ចរន្តអគ្គិសនី​បណ្ដាល​ឲ្យ​ឆាបឆេះ​ឃ្លាំង​ស្តុក​កម្ទេច​ក្រណាត់ដេរ​ពូក និង​ស្តុក​អេ​ត​ចាយ​២​ខ្នងយ៉ាង​សន្ធោសន្ធៅ​ ដែល​បង្ក​ឲ្យ​មាន​ផ្សែងហុយ​ឡើង​លើ​យ៉ាង​ខ្មួល​ខ្មាញ់​កប់​អាកាស​វេហាស៍ ។ បើ​ទោះជា​មានការ​អន្តរាគមន៍​ពី​កម្លាំង​សមត្ថកិច្ច​និង​ក្រុម​ពន្លត់​អគ្គិភ័យ ចេញ​រថយន្ត​ពន្លត់​អគ្គិភ័យ​ច្រើន​គ្រឿង​ទៅ​បាញ់​ពន្លត់​ក្ដី ​ ប៉ុន្តែ​ភ្លើង​បាន​លេប​ត្របាក់​ឃ្លាំង​២​ខ្នង​និង​កម្ទេច​ក្រណាត់…

រាជធានី​ភ្នំពេញ ៖ ឆ្លង​ចរន្តអគ្គិសនី​បណ្ដាល​ឲ្យ​ឆាបឆេះ​ឃ្លាំង​ស្តុក​កម្ទេច​ក្រណាត់ដេរ​ពូក និង​ស្តុក​អេ​ត​ចាយ​២​ខ្នងយ៉ាង​សន្ធោសន្ធៅ​ ដែល​បង្ក​ឲ្យ​មាន​ផ្សែងហុយ​ឡើង​លើ​យ៉ាង​ខ្មួល​ខ្មាញ់​កប់​អាកាស​វេហាស៍ ។ បើ​ទោះជា​មានការ​អន្តរាគមន៍​ពី​កម្លាំង​សមត្ថកិច្ច​និង​ក្រុម​ពន្លត់​អគ្គិភ័យ ចេញ​រថយន្ត​ពន្លត់​អគ្គិភ័យ​ច្រើន​គ្រឿង​ទៅ​បាញ់​ពន្លត់​ក្ដី ​ ប៉ុន្តែ​ភ្លើង​បាន​លេប​ត្របាក់​ឃ្លាំង​២​ខ្នង​និង
​កម្ទេច​ក្រណាត់ ព្រមទាំង​សម្ភារៈ​ពូក​និង​អេ​ត ចាយ​អស់ទាំង​ស្រុង ហើយ​អគារ​ឃ្លាំង​បាក់​ដួល​រាប​ដល់​ដី ។

ហេតុការណ៍​ខាងលើ ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩ ​និង​២៥​នាទី​ព្រឹក​ថ្ងៃ​ទី​៣០ ខែកញ្ញា ឆ្នាំ​២០២៤ នៅ​តាម​ផ្លូវ​បេតុង មុខ​វត្ត​តា​ភេ​ម ស្ថិត​នៅ​ក្នុងភូមិ​តា​ភេ​ម សង្កាត់​កំ​បូល ខណ្ឌ​កំ​បូល​រាជធានី​ភ្នំពេញ ។ យោង​តាម​ប្រ​ព​ព័ត៌មាន​បឋម​ពី​កន្លែង​កើតហេតុបាន​ឲ្យ​ដឹង​ថា ​កម្មករ​ដែល​បម្រើ​ការងារ​នៅ​ក្នុង​ឃ្លាំង​ខាងលើ មិន​ទាន់​ឈប់​សម្រាក​នៅឡើយ​ទេ គឺ​នៅ​ធ្វើការ​១​ព្រឹក​ថ្ងៃ​កើតហេតុ​នោះ​ទៀត ហើយ​ថៅកែ​និង​បើក​ប្រាក់ខែ​ឲ្យ​ ដើម្បី​ឈប់​សម្រាក​ទៅ​បុណ្យ​ភ្ជុំបិណ្ឌ​នៅ​តាម​បណ្ដា​ស្រុក​កំណើត​រៀង​ៗ​ខ្លួន ។

ដោយឡែក​ នៅ​មុន​ពេល​កើតហេតុ ខណៈ​ពេល​កម្មករ កម្មការិនី​កំពុងធ្វើការ​សុខ​ៗ ស្រាប់តែ​មាន​ហេតុការណ៍​ឆ្លង​ចរន្តអគ្គិសនី​នៅ​ក្នុង​ឃ្លាំង​កម្ទេច​ក្រណាត់​និង​ដេរ​ពូក បង្ក​ជា​អណ្ដាតភ្លើង​ឆាបឆេះ​យ៉ាង​ឆាបរហ័ស និង​មាន​ផ្សែង​ពេញ​ក្នុង​អគារ​ឃ្លាំង​មិន​អាច​ពន្លត់​ទាន់​ឡើយ ។

ប្រភព​ដដែល​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា ពេល​នោះ​កម្មករ​បាន​នាំ​គ្នា​រត់​ចេញ​ក្រៅ​ប្រសេចប្រសាច ហើយ​ពុំ​មាន​អ្នក​រង​របួស​នោះ​ទេ បន្ទាប់​មក​បាន​រាយការណ៍​ទៅ​កាន់​អាជ្ញាធរ​និង​សមត្ថ​កិច្ច​ព្រមទាំង​ក្រុម​អ្នក​ពន្លត់​អគ្គិភ័យ​ឲ្យ​ជួយ​អន្តរាគមន៍ ។​ខណៈនោះ​បង្ក​ឲ្យ​មាន​អណ្ដាតភ្លើង និង​ផ្សែងហុយ​ឡើង​លើ​យ៉ាង​ឃ្មួ​ល​ខ្មាញ់​កប់​អាកាសវេហាស៍ ។ ភ្លាម​ៗ​នោះ​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ មក​ពី​អង្គភាព​យោធា​និង​នគរបាល​ព្រមទាំង​ក្រុមហ៊ុន​នានា​ជា​ច្រើន​គ្រឿង បាន​ចេញ​ទៅ​ពន្លត់ភ្លើង។

ប្រភព​ខាងលើ​បាន​បញ្ជាក់​ឲ្យ​ដឹង​បន្ត​ថា ប៉ុន្តែ​ភ្លាម​ៗ​មិន​បាន​ថមថយ​នោះ​ទេ ភ្លើង​បាន​ឆេះ​រាល​ចូល​ដល់​ឃ្លាំង​ស្តុក​អេ​ត​ចាយ​ជាប់​គ្នា​នោះ​ទៀត​ដែល​ស្តុក​ភាគី​ច្រើន​គ្រឿង​ជ័រ​ងាយ​និង​ឆាបឆេះ ហើយ​ឃ្លាំង​ទាំង​២​បាន​ក្លាយជា​ចំណី​ព្រះ​អគ្គិ​បាក់​ស្រុត​ដល់​ដី​អស់​ទៅ​ហើយ ពិតជា​គួរ​ឲ្យ​សោកស្ដាយ​ខ្លាំង​ណាស់ ។

បើ​ទោះបី​ឃ្លាំង​បាក់​ស្រុត​ទៅ​ហើយ ក៏​ភ្លើង​នៅ​តែ​បន្ត​ឆេះ​ដដែល ដោយ​រហូត​មក​ដល់​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃ​ដដែល​នៅ​ពុំ​ទាន់​ពន្លត់​រលត់​នៅឡើយ ប៉ុន្តែ​ភ្លើង​ពុំ​បាន​ឆេះ​រាល​ដល់​ផ្ទះ​ប្រជាពលរដ្ឋ​នោះ​ឡើយ​៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ