ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បន្លែ៧ប្រភេទ​ សម្បូរ​ជាតិ​កាល់ស្យូម​ជាង​ទឹកដោះគោ

2 ខែ មុន

កាល់ស្យូម​គឺជា​សារធាតុ​រ៉ែ​ដ៏​សំខាន់​បំផុត​សម្រាប់​សុខភាព​មនុស្ស ជា​ពិសេស​ឆ្អឹង និង​ធ្មេញ​។ នៅ​ពេល​គិត​អំពី​អាហារ​បំប៉ន​ជាតិ​កាល់ស្យូម មនុស្ស​ជា​ច្រើន​តែងតែ​គិត​ពី​ទឹកដោះគោ និង​ផលិតផល​ទឹកដោះគោ​។ ទោះជា​យ៉ាងណា​ក៏​ដោយ តាម​ពិត​មាន​បន្លែ​មួយ​ចំនួន​ដែល​មាន​កម្រិត​កាល់ស្យូម​ខ្ពស់​ជាង​ទឹកដោះគោ​។ ខាងក្រោម​នេះ​គឺជា​បន្លែ​ដែល​សម្បូរ​ជាតិ​កាល់ស្យូម ល្អ​ជាង​ទឹកដោះគោ…

កាល់ស្យូម​គឺជា​សារធាតុ​រ៉ែ​ដ៏​សំខាន់​បំផុត​សម្រាប់​សុខភាព​មនុស្ស ជា​ពិសេស​ឆ្អឹង និង​ធ្មេញ​។ នៅ​ពេល​គិត​អំពី​អាហារ​បំប៉ន​ជាតិ​កាល់ស្យូម មនុស្ស​ជា​ច្រើន​តែងតែ​គិត​ពី​ទឹកដោះគោ និង​ផលិតផល​ទឹកដោះគោ​។ ទោះជា​យ៉ាងណា​ក៏​ដោយ តាម​ពិត​មាន​បន្លែ​មួយ​ចំនួន​ដែល​មាន​កម្រិត​កាល់ស្យូម​ខ្ពស់​ជាង​ទឹកដោះគោ​។

ខាងក្រោម​នេះ​គឺជា​បន្លែ​ដែល​សម្បូរ​ជាតិ​កាល់ស្យូម ល្អ​ជាង​ទឹកដោះគោ ដែល​អ្នក​គួរ​បន្ថែម​ទៅ​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​។

ខាត់ណា

ខាត់ណា គឺជា​បន្លែ​មួយ​ប្រភេទ ដែល​ត្រូវ​បាន​គេ​វាយតម្លៃ​ខ្ពស់​ចំពោះ​សារធាតុចិញ្ចឹម​របស់​វា ជា​ពិសេស​កាល់ស្យូម​។ ជា​មធ្យម ខាត់ណា​ឆ្អិន​មួយ​ពែង (​ប្រហែល 100 ក្រាម​) អាច​ផ្តល់​ជាតិ​កាល់ស្យូម​ដល់​ទៅ 150 មី​លី​ក្រាម ប្រហែល​ស្មើនឹង​បរិមាណ​កាល់ស្យូម​ក្នុង​ទឹកដោះ​គោមួយ​កែវ​។ បន្ថែម​ពីលើ​កាល់ស្យូម ខាត់ណា​ក៏​មាន​វីតាមីន K វីតាមីន C និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ដែល​ជួយ​ពង្រឹង​សុខភាព​ឆ្អឹង និង​សន្លាក់ និង​គាំទ្រ​ដល់​ប្រព័ន្ធ​ការពារ​រាង​កាយ​។

ស្ពៃ​ស្ពី​ណា​ច

ស្ពៃ​ស្ពី​ណា​ច មាន​ភាព​ល្បីល្បាញ​សម្រាប់​មាតិកា​កាល់ស្យូម​ដ៏​អស្ចារ្យ​របស់​វា​។ ស្ពៃ​ស្ពី​ណា​ច​ឆ្អិន​មួយ​ពែង​មាន​ផ្ទុក​ជាតិ​កាល់ស្យូម​ប្រហែល 245 មី​លី​ក្រាម ដែល​លើស​ពី​បរិមាណ​កាល់ស្យូម​ក្នុង​ទឹកដោះ​គោមួយ​កែវ​។ ទោះជា​យ៉ាងណា​ក៏​ដោយ គួរ​កត់​សំគាល់ថា ស្ពៃ​ស្ពី​ណា​ច​ក៏​មាន​ផ្ទុក​សារធាតុ oxalate ដែល​ជា​សមាសធាតុ​ដែល​អាច​កាត់​បន្ថយ​ការ​ស្រូប​យកជាតិ​កាល់ស្យូម​ផង​ដែរ​។

ស្ពៃ​តឿ

ស្ពៃ​តឿ ជា​បន្លែ​ដែល​គេ​ស្គាល់​ច្រើន​ក្នុង​អាហារ​ជា​លក្ខណៈ​គ្រួសារ ជា​ពិសេស​ម្ហូប​អាស៊ី​។ យ៉ាងណាមិញ មាន​មនុស្ស​តិច​ណាស់​ដែល​ដឹង​ថា ស្ពៃ​តឿ ក៏​ជា​ប្រភព​កាល់ស្យូម​ដ៏​អស្ចារ្យ​ផង​ដែរ​។ ស្ពៃ​តឿ​ឆ្អិន​មួយ​ពែង (​ប្រហែល 100 ក្រាម​) អាច​ផ្តល់​ជាតិ​កាល់ស្យូម​ប្រហែល 160 mg ជួយ​បន្ថែម​បរិមាណ​កាល់ស្យូម​ដែល​ចាំបាច់​សម្រាប់​រាង​កាយ​។

លើស​ពី​នេះ ស្ពៃ​តឿ​ក៏​មាន​ផ្ទុក​នូវ​វីតាមីន A និង C ជា​ច្រើន ដែល​មាន​ឥទ្ធិពល​ប្រឆាំង​អុកស៊ីតកម្ម និង​ជួយ​ពង្រឹង​ប្រព័ន្ធ​ការពារ​រាង​កាយ​។

ស្ពៃ​ខ្មៅ

ស្ពៃ​ខ្មៅ គឺជា​បន្លែ​ដែល​សម្បូរ​ទៅ​ដោយ​សារធាតុចិញ្ចឹម ជា​ពិសេស​កាល់ស្យូម​។ ស្ពៃ​ខ្មៅ ឆ្អិន​មួយ​ពែង​អាច​ផ្តល់​កាល់ស្យូម​ប្រហែល 200 mg ខ្ពស់​ជាង​ទឹកដោះ​គោមួយ​កែវ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ស្ពៃ​ខ្មៅ ក៏​មាន​ផ្ទុក​នូវ​ជាតិ​សរសៃ និង​វីតាមីន និង​សារធាតុ​រ៉ែ​ជា​ច្រើន ដែល​ជួយ​ការពារ​បេះដូង និង​បង្កើន​ការ​រំលាយ​អាហារ​។

ផ្កា​ខាត់ណា​ខៀវ

ផ្កា​ខាត់ណា​ខៀវ មិន​ត្រឹមតែ​សម្បូរ​វីតាមីន C ប៉ុណ្ណោះ​ទេ ថែម​ទាំង​មាន​ជាតិ​កាល់ស្យូម​ច្រើន​ទៀត​ផង​។ ផ្កា​ខាត់ណា​ខៀវ​ឆ្អិន​មួយ​ពែង​មាន​ផ្ទុក​ជាតិ​កាល់ស្យូម​ប្រហែល 180 mg ដែល​ល្អ​សម្រាប់​សុខភាព​ឆ្អឹង និង​សន្លាក់​។ ក្រៅពី​ជាតិ​កាល់ស្យូម ផ្កា​ខាត់ណា​ខៀវ​ក៏​ផ្តល់​ជាតិ​សរសៃ​ច្រើន និង​សារធាតុ​ប្រឆាំង​មហារីក ដែល​ជួយ​លើកកម្ពស់​សុខភាព​ទូទៅ​។

ផ្ទី

ផ្ទី​ជា​ពិសេស ផ្ទី​ក្រហម គឺជា​បន្លែ​ដែល​សម្បូរ​ទៅ​ដោយ​ជាតិ​កាល់ស្យូម និង​ជាតិ​ដែក​។ ជា​មធ្យម ផ្ទី​ឆ្អិន​មួយ​ពែង​អាច​ផ្តល់​ជាតិ​កាល់ស្យូម​ប្រហែល 275 មី​លី​ក្រាម លើស​ពី​បរិមាណ​កាល់ស្យូម​នៅ​ក្នុង​ទឹកដោះគោ​។ ផ្ទី​ក៏​មាន​ប្រសិទ្ធិ​ភាព​ជម្រះ​កំ​ដៅ បន្សាប​ជាតិពុល និង​បង្កើន​ចរន្តឈាម​។

ស្លឹក​គូឆាយ

គូឆាយ មិន​ត្រឹមតែ​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​គ្រឿងទេស​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជា​ប្រភព​កាល់ស្យូម​ដ៏​អស្ចារ្យ​ផង​ដែរ​។ គូឆាយ​ឆ្អិន​មួយ​ពែង​អាច​ផ្ទុក​ជាតិ​កាល់ស្យូម​ប្រហែល ២០០​មី​លី​ក្រាម​។ គូឆាយ ក៏​មាន​ផ្ទុក​នូវ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ជា​ច្រើន និង​មាន​ឥទ្ធិពល​ប្រឆាំង​នឹង​ការ​រលាក ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ