ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡាន​ឡិច​ស៊ី​សRX470បែក​កង់ ជ្រុ.ល​ទៅបុ.ក​បង្គោល​ភ្លើងបា.ក់​ទ្រេល​លើ​ផ្លូវ​ណ​ត​ប្រ៊ីដ

1 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ រថយន្ត​ម៉ាក​ឡិច​ស៊ី RX470 មួយ​គ្រឿង បាន​បើ​បោះពួយ​ក្នុង​ល្បឿន​លៀន​ហើយ​បែក​កង់​ខាងស្តាំ​ហើយ រ៉េ​ចង្កូត​ទៅ​បុក​បង្គោល​ភ្លើង​បណ្តាល​អោយ​បាក់​ដាច់​ត្រឹម​គល់​ដួល​រលំ​ស្កាត់ផ្លូវ​ចំនួន​២​ដើម និង​សង្កត់​លើ​លើ​រថយន្ត​ជាប់​ទៅ​បុក​លែង​រួច​និង​ធ្លាក់​ខ្សែភ្លើង​ពេញ​ផ្លូវ​។ ហេតុការណ៍​នេះ​ កើតឡើង​កាលពី​វេលា​ម៉ោង​៣​រសៀល…

រាជធានី​ភ្នំពេញ​ ៖ រថយន្ត​ម៉ាក​ឡិច​ស៊ី RX470 មួយ​គ្រឿង បាន​បើ​បោះពួយ​ក្នុង​ល្បឿន​លៀន​ហើយ​បែក​កង់​ខាងស្តាំ​ហើយ រ៉េ​ចង្កូត​ទៅ​បុក​បង្គោល​ភ្លើង​បណ្តាល​អោយ​បាក់​ដាច់​ត្រឹម​គល់​ដួល​រលំ​ស្កាត់ផ្លូវ​ចំនួន​២​ដើម និង​សង្កត់​លើ​លើ​រថយន្ត​ជាប់​ទៅ​បុក​លែង​រួច​និង​ធ្លាក់​ខ្សែភ្លើង​ពេញ​ផ្លូវ​។

ហេតុការណ៍​នេះ​ កើតឡើង​កាលពី​វេលា​ម៉ោង​៣​រសៀល ថ្ងៃ​ទី២៩ កញ្ញា ២០២៤ នៅ​លើ​កំណាត់​ផ្លូវ ណ​ត​ប្រី​ដ​ស្ថិត​ក្នុង​សង្កាត់​អូរ​បែក​ក្អ​អូរ​បែក​ក្អម ខណ្ឌ​សែន​សុខ​រាជធានី​ភ្នំពេញ ។

រថយន្ត​ដេ​ល​កើត​មាន​គ្រោះថ្នាក់ ម៉ាក ឡិច​ស៊ី​ស​RX 470​ពណ៌ ទឹកមាស ពាក់​ស្លាក​លេខ​ភ្នំពេញ 2K-8797 បើកបរ​ដោយ​បុរស​ម្នាក់​និង​រួម​ដំណើរ​ដោយ​ក្មេង​ប្រុស​ម្នាក់​។ តាម​សាក្សី​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​ម៉ា​ឡិច​ស៊ី​ស​RX 470 មួយ​គ្រឿង​ខាងលើ​បាន​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​ណ​ត​ប្រី​ដ​ហៅ​ផ្លូវ​ទ្រុងមាន់​នៅ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ដោយ​ល្បឿន​លឿន​។

នៅ​ពេល​ធ្វើ​ដំណើរ​មក​ដល់​ចំណុច​កើតហេតុ​ក៏​បាន​បែក​កង់​មុខ​ខាងស្ដាំ​រួច​រ៉េ​ចង្កូត​ទៅ​ស្តាំ​ដៃ​ឡើង​ចិញ្ចឹម​ផ្លូវ​ទៅ បុក​បង្គោល​ភ្លើង​១​ដើម ដែល​មាន​បន្ទប់​អគ្គិសនី​(​ត្រង់​ហ្វូ​)​ពេញទំហឹង​បណ្តា​យ​អោយ​បាក់​ដាច់ ត្រឹម​គល់​និង​ដួល​ទាំង​ជំហរ​សង្កត់​លើ​រថយន្ត​ហើយ​ខ្សែភ្លើង​ទាញ​ទៅ​បាក់​បង្គោល​ភ្លើង​មួយ​ដើម​ទៀត​ចំងាយ​ប្រមាណ​៥០​ម៉ែ​ត​បាក់​ស្កាត់ផ្លូវ​។​ទោះបីជា​យ៉ាងណា​នេះ​ចាត់ទុកជា​សំណាង​ពុំ​បណ្ដា​ឱ្យ​អ្នកដំណើរ​រងគ្រោះថ្នាក់​ឡើយ​។

បន្ទាប់​ពី​កើតហេតុ​នគរបាល​មូលដ្ឋាន​ក៏​បាន​ចុះ​ទៅ​កន្លែង​កើតហេតុ​សម្រួល​ចរាចរណ៍​រួច​ទាក់ទង​ទៅ​មន្ត្រី​អគ្គិសនី​ចុះ​ទៅ​ចាត់ចែង​កាត់​ខ្សែភ្លើង​ជួសជុល​ដើម​វិញ ​។​ ចំណែក​អ្នកបើកបរ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​បញ្ជូន​ទៅ​ស្នាក់​ការ​ប៉ុស្តិ៍​អូរ​បែក​ក្អម រួច​ក៏​បញ្ជូន​ទៅ​កាន់​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ដើម្បី​ដោះស្រាយ​សងការ​ខូចខាត​៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ