ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹងមូលហេតុហើយ! ករណីអគ្គី​ភ័យ​ឆេះ​ផ្ទះ​នៅ​គីឡូ​ម៉ែត្រ​លេខ​៩ អស់​ចំនួន​៨​ខ្នង

2 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ​ផ្ទះ​របស់​ពលរដ្ឋ​អ៊ិ​ស្លា​ម​រស់​តាម​ដង​ទន្លេសាប​នៅ​គីឡូម៉ែត្រ​លេខ​៩​ចំនួន​៨​ខ្នង​ត្រូវ​បាន​អគ្គិភ័យយ៉ាង​សន្ធោសន្ធៅ​បណ្តាល​អោយ​២​ខ្នង​បាន​រង​ការ​ខូចខាត​ទាំងស្រុង​និង​៦​ខ្នង​ទៀត​អស់​ប្រមាណ​៣០​ភាគរយ​។ ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃ​ទី​២៩​ខែកញ្ញា​ឆ្នាំ​២០២៤​នៅ​តាម​ផ្លូវជាតិ​លេខ​៥ មុខ​វិហារ​អ៊ិ​ស្លា​ម​គីឡូម៉ែត្រ​លេខ​៩​ក្នុងភូមិ​ទី​១ សង្កាត់​ច្រាំង​ចំរេះ​ទី​១ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ ។ តាម​ព័ត៌មាន​ឱ្យ​ដឹង​ថា…

រាជធានី​ភ្នំពេញ ៖ ​ផ្ទះ​របស់​ពលរដ្ឋ​អ៊ិ​ស្លា​ម​រស់​តាម​ដង​ទន្លេសាប​នៅ​គីឡូម៉ែត្រ​លេខ​៩​ចំនួន​៨​ខ្នង​ត្រូវ​បាន​អគ្គិភ័យយ៉ាង​សន្ធោសន្ធៅ​បណ្តាល​អោយ​២​ខ្នង​បាន​រង​ការ​ខូចខាត​ទាំងស្រុង​និង​៦​ខ្នង​ទៀត​អស់​ប្រមាណ​៣០​ភាគរយ​។

ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃ​ទី​២៩​ខែកញ្ញា​ឆ្នាំ​២០២៤​នៅ​តាម​ផ្លូវជាតិ​លេខ​៥ មុខ​វិហារ​អ៊ិ​ស្លា​ម​គីឡូម៉ែត្រ​លេខ​៩​ក្នុងភូមិ​ទី​១ សង្កាត់​ច្រាំង​ចំរេះ​ទី​១ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ ។

តាម​ព័ត៌មាន​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​ភ្លើង​បាន​ឆាប់ឆេះ​ពី​ផ្ទះ​ផ្ទះ​ដែក​ប្រក់​ស័ង្កសី​មួយ​ខ្នង​របស់​ពលរដ្ឋ​អ៊ិ​ស្លា​ម​ដែល​ត្រូវ​ទឹកទន្លេ​ជន​យ៉ាង​សន្ធោសន្ធៅផ្សែងហុយ​ខ្មួលខ្មាញ់​ហើយ​បាន​ឆេះ​រាលដាល់​ទៅ​ផ្ទះ​នៅ​ជាប់​នោះ​យ៉ាង​រហ័ស​។​ភ្លាម​ៗ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ដល់​ប្រជាពលរដ្ឋ​ខ្មែរឥស្លាម​ដែល​រស់នៅ​តំបន់​នោះ​ដើម្បី​ជួយ​ដងទឹក​ពន្លត់​។​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​ក៏​បាន​ទាក់ទង​រថយន្ត​ពន្លត់​អគ្គិភ័យនិង​កប៉ាល់​នគរបាល​ជើង​ទឹក មក​អន្តរាគមន៍​បាញ់
ពន្លត់​។​ដោយសារ​តែ​តំបន់​នោះ​បងប្អូន​ពលរដ្ឋ​សង់ផ្ទះ​ជាប់​គ្នា​មាន​ផ្លូវ​តូច​ចង្អៀត​និង​ម្យ៉ាងទៀត​ផ្ទះ​ត្រូវ​ទឹក​លិច​រថយន្ត​ពុំ​អាច​ចូល​ទៅ​ដល់​ឡើយ​គឺ​ត​ទុយោ​បាញ់​ពន្លត់​។​ទោះបីជា​យ៉ាងណា​ភ្លើង​ពុំ​បាន​ឆេះ​រាលដាល់​ធ្ងន់​ធរ​ឡើយ​។

តាម​នគរបាល​ការិយាល័យ​បង្ការ​ពន្លត់អគ្គីភ័យ​និង​សង្គ្រោះ​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា​នៅ​ក្នុង​ហេតុការណ៍​នេះ​រថយន្ត​ពន្លត់អគ្គីភ័យ​ចំនួន៥ គ្រឿង​និង​កាណូត​អគ្គី​ភ័យ​ទៅ​អន្តរាគមន៍​ចំនួន ៣ គ្រឿង​ហើយ​ភ្លើង​បាន​រលត់​ទៅ​វិញ​នៅ​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល​។

តាម​នគរបាល​ការិយាល័យ​បង្ការ​ពន្លត់អគ្គីភ័យ​និង​សង្គ្រោះ​បាន​ឲ្យ​ដឹង​ទៀត​ថា នៅ​ក្នុង​ហេតុការណ៍​នេះ​បណ្តាល​អោយ​ផ្ទះ​ចំនួន​២​ខ្នង​ង​បាន​រង​ការ​ខូចខាត​ទាំងស្រុង​ក្នុង​នោះ
១​ខ្នង​.​ជា​ផ្ទះ​ដើម​ភ្លើង​មាន​ទំហំ​៥​ម៉ែត្រ​គុណ​៧​ម៉ែត្រ ដែល​មាន​ម្ចាស់​ឈ្មោះ​ហ្វា​ទី ម៉ាស់ ភេទ​ស្រី​អាយុ​៦១ ឆ្នាំ ជនជាតិ ឥ​ស្លា​ម​មុខរបរ​: លក់ដូ​និង​មួយ​ខ្នង​ទៀតម្ចាស់​ឈ្មោះ​កូប សុះ ភេទ​ប្រុស​អាយុ ៧៣​ឆ្នាំ ជនជាតិ ឥ​ស្លា​ម​និង​ចំនួន​៦​ខ្នង​ទៀត​ត្រូវ​គ្រឿង​ឆេះ​អស់​ប្រមាណ​ជា​៣០​ភាគរយ​។​នៅ​ក្នុង​ហេតុការណ៍​នេះ​បណ្តាល​អោយ​ក្រុម​ពន្លត់​អគ្គិភ័យ​កាណូត​ម្នាក់​ឈ្មោះ ស្មាស់ ការី​ម ភេទ​ប្រុស អាយុ​៤៧ ឆ្នាំ​បាន​រង​របួស​។

តាម​នគរបាល​ឲ្យ​ដឹង​ទៀត​ថា​អគ្គិ​ភ័យ​នេះ​បណ្ដាល​មក​ពី​ឆ្លង​ចរន្តអគ្គិសនី​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ