ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គិភ័យ​​​ឆេះ​ផ្ទះ​១​ខ្នង​ សង្ស័យ​បណ្តាល​មក​ពី​ឆ្លង​ចរន្ត​​​ភ្លើងទាំងកណ្តាលអធ្រាត្រ

10 ម៉ោង មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ អគ្គិ​ភ័យ​បាន​ឆាប​ផ្ទះ​​១​ខ្នង​អស់ទាំង​ស្រុង ដែលធ្វើពី​ឈើ​លើ​ថ្ម​ក្រោម ​កាលពី​យប់​រំលង​អធ្រាត្រ​ ​ឈានចូល​ថ្ងៃ​ទី​២៩ ខែកញ្ញា ឆ្នាំ​២០២៤ ​ស្ថិត​ភូមិ​ថ្មគោល ឃុំ​ផ្គាំ…

ខេត្តបន្ទាយមានជ័យ ៖ អគ្គិ​ភ័យ​បាន​ឆាប​ផ្ទះ​​១​ខ្នង​អស់ទាំង​ស្រុង ដែលធ្វើពី​ឈើ​លើ​ថ្ម​ក្រោម ​កាលពី​យប់​រំលង​អធ្រាត្រ​ ​ឈានចូល​ថ្ងៃ​ទី​២៩ ខែកញ្ញា ឆ្នាំ​២០២៤ ​ស្ថិត​ភូមិ​ថ្មគោល ឃុំ​ផ្គាំ ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ​ ។

លោក​វរសេនីយ៍ឯក ជា ឈ្លូ​ញ អធិការ​នគរបាល​ស្រុក​ស្វាយចេក​បាន​ប្រាប់​ថា​ ម្ចាស់​ផ្ទះ​រងគ្រោះ​ឈ្មោះ មើ​ត មឿ​ន ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ ណាំ នួន អាយុ​៤២​ឆ្នាំ ​រស់នៅ​ភូមិ​ខាងលើ​។

លោក​បាន​បញ្ជាក់​ថា ​ក្រោយ​ទទួល​ព័ត៌មាន​បានដឹង​មាន​អ​គ្គិ​ភ័យ​បាន​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​ទាំង​កណ្តាល​យប់​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយចេក​បាន​ចុះ​ជួយ​អន្តរាគមន៍​មាន​រថ​យន្ត​ពន្លត់អគ្គីភ័យ​១​គ្រឿង​បាន​បាញ់​ពន្លត់​មិន​រាលដាល់​ផ្ទៈ​ជិតខាង​តែ​អគ្គី​ភ័យ​បាន​ឆាបឆេះ​ផ្ទៈ​និង​សម្ភារៈ​អស់​ស្ទើ​ទាំងស្រុង​។

លោក​វរៈសេនីយ៍ឯក ជា ឈ្លូ​ញ បាន​បញ្ជាក់​ថា​ ​អគ្គិភ័យ​ដែល​ឆាបឆេះ​គឺ​បង្ក​ដោយ​ឆ្លង​ចរន្ត​អគ្គី​ស​នី​ដែល​ឆាបឆេះ​ផ្ទៈ​ផ្នែក​ខាងលើ​ហើយ​ម្ចាស់​ផ្ទៈ​ដេក​ខាងក្រោម​ទើប​បង្ក​អោយ​មានការ​ឆាបឆេះ​ឡើង​ជួយ​អន្តរាគមន៍ មាន​កម្លាំង​នគរបាល កម្លាំង​កងរាជអាវុធហត្ថ កម្លាំងយោធា​តំបន់​ប្រតិបត្តិការ​សឹក​រង​ស្រុក​រួម​ ជាមួយ​ប្រជាពលរដ្ឋ​ដែល​ប្រើប្រាស់​រថយន្ត​ពន្លត់អគ្គីភ័យ​១​គ្រឿង​របស់​អធិ​ការដ្ឋាន​នគ​ស្រុក​ស្វាយចេក​ដែល​ប្រើប្រាស់​ទឹក​អស់​ចំនួន​២​ឡាន​ទើប​បាញ់​រលត់​ទាំងស្រុង​។


អគ្គិភ័យ​ឆាបឆេះ​មាន​រង​ការ​ខូចខាត​មាន​ផ្ទៈ​១​ខ្នង​ទំហំ​៩​ម៉ែ​ត្រក​ន្លៈ​និង​បណ្តោយ​១២​ម៉ែត្រ​និង​សម្ភារៈ​-​មាន​សៀវភៅ​គ្រួសារ អត្តសញ្ញាណប័ណ្ណ សំបុត្រ​កំណើត​និង ម៉ូតូ​ម៉ាក​ហុងដា​ទ្រី​ម​០១ គ្រឿង​រង​ខូចខាត​ទាំងស្រុង ទូរស័ព្ទ​ដៃ​០២​គ្រឿង លុយ​បាត​៣០០០​បាត ទូរ​ទឹកកក​ចំ​១​ម៉ូ​ទ័​រ​កិន​ម្សៅ​នំ​បញ្ចុក​០២​គ្រឿង ទូ​បោក​ខោអាវ​០១​គ្រឿង ​អង្ករ​ចំនួន១០​កា​រ៉ុ​ង​ និង​សម្ភារ​មួយ​ចំនួន​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ