ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាមេរិក​ព្រ.មា.ន​ថា​សង្គ្រាម​អាច​នឹង​ផ្ទុះ​ឡើង​នៅ​ទូទាំង​តំបន់​មជ្ឈិម​បូព៌ា

2 ខែ មុន

ទី​ក្រុងយេរូសា​ឡឹម៖ អ៊ីស្រាអែល​​​លែង​ស្ដាប់​​យោបល់​របស់​អ្នក​ណា​ទាំង​អស់​ទោះ​បី​មាន​ការ​អំពាវ​នាវ​ឱ្យ​មាន​​​បទ​ឈប់​បាញ់​​នៅ​ប្រទេស​លីបង់​ក៏​ដោយ​​។ សូម្បី​តែ​ប្រទេស​អាមេរិក​ដែល​ជា​សម្ព័ន្ធ​មិត្ត​ដ៏​ជិត​ស្និទ្ធ​របស់​ខ្លួន​ក៏​អ៊ីស្រាអែល​មិន​ស្ដាប់​ដែរ​។ នៅ​ពេល​សង្គ្រាម​បន្ត​ឆាប​ឆេះ​ឈាន​ចូល​ថ្ងៃ​ទី​៤​អ៊ីស្រាអែល​បន្ត​វាយ​ប្រហារទៅ​លើ​មូល​ដ្ឋាន​របស់​ហេស​បូឡា​នៅ​ប្រទេស​លីបង់​។ យន្ត​ហោះ​ចម្បាំង​អ៊ីស្រាអែល​​វាយ​ប្រហារ​មន្ទីរ​ពេទ្យ​​នៅ​ជាយ​ទី​ក្រុ​ងបេរូត​បណ្ដាល​ឱ្យ​ស្លាប់​មនុស្ស​២​នាក់​ និង​របួស​១៥​នាក់​។ ដូច្នេះ ចំនួន​អ្នក​ស្លាប់​ត្រឹម​​​យប់​​ថ្ងៃ​ព្រហស្បតិ៍​​កើន​ឡើង​ដល់​២៨​នាក់​។ មេ​បញ្ជា​ការ​កង​ឯក​ភាព​ទ័ពអាកាស​របស់​ហេស​បូឡា​ម្នាក់​ក៏​ត្រូវ​ស្លាប់​នៅ​ក្នុង​ហេតុ​ការណ៍​នោះ​ផង​ដែរ​។ នេះ​ជា​ផ្នែក​មួយ​នៃ​យុទ្ធ​នា​ការ​វាយ​ប្រហារ​មេ​ៗ​របស់​ក្រុម​ហេស​បូឡា​។…

ទី​ក្រុងយេរូសា​ឡឹម៖ អ៊ីស្រាអែល​​​លែង​ស្ដាប់​​យោបល់​របស់​អ្នក​ណា​ទាំង​អស់​ទោះ​បី​មាន​ការ​អំពាវ​នាវ​ឱ្យ​មាន​​​បទ​ឈប់​បាញ់​​នៅ​ប្រទេស​លីបង់​ក៏​ដោយ​​។ សូម្បី​តែ​ប្រទេស​អាមេរិក​ដែល​ជា​សម្ព័ន្ធ​មិត្ត​ដ៏​ជិត​ស្និទ្ធ​របស់​ខ្លួន​ក៏​អ៊ីស្រាអែល​មិន​ស្ដាប់​ដែរ​។ នៅ​ពេល​សង្គ្រាម​បន្ត​ឆាប​ឆេះ​ឈាន​ចូល​ថ្ងៃ​ទី​៤​អ៊ីស្រាអែល​បន្ត​វាយ​ប្រហារទៅ​លើ​មូល​ដ្ឋាន​របស់​ហេស​បូឡា​នៅ​ប្រទេស​លីបង់​។

យន្ត​ហោះ​ចម្បាំង​អ៊ីស្រាអែល​​វាយ​ប្រហារ​មន្ទីរ​ពេទ្យ​​នៅ​ជាយ​ទី​ក្រុ​ងបេរូត​បណ្ដាល​ឱ្យ​ស្លាប់​មនុស្ស​២​នាក់​ និង​របួស​១៥​នាក់​។ ដូច្នេះ ចំនួន​អ្នក​ស្លាប់​ត្រឹម​​​យប់​​ថ្ងៃ​ព្រហស្បតិ៍​​កើន​ឡើង​ដល់​២៨​នាក់​។ មេ​បញ្ជា​ការ​កង​ឯក​ភាព​ទ័ពអាកាស​របស់​ហេស​បូឡា​ម្នាក់​ក៏​ត្រូវ​ស្លាប់​នៅ​ក្នុង​ហេតុ​ការណ៍​នោះ​ផង​ដែរ​។ នេះ​ជា​ផ្នែក​មួយ​នៃ​យុទ្ធ​នា​ការ​វាយ​ប្រហារ​មេ​ៗ​របស់​ក្រុម​ហេស​បូឡា​។

គេ​ឃើញ​ផ្សែង​​ហុយ​ទ្រលោម​ទៅ​លើ​​អាកាស​បន្ទាប់​ពី​គ្រាប់​មីស៊ីលធ្លាក់​ចំ​ទី​តាំង​មួយ​ក​ន្លែង​ដែល​ជា​មូល​ដ្ឋាន​របស់​ក្រុម​ហេស​បូឡា​។ ទី​នេះ​ក៏​មាន​ជន​ស៊ីវិល​រស់​នៅផង​ដែរ​។ ទូរ​ទស្សន៍​អាល់​ម៉ាណា (Al-Manar) របស់​ហេស​បូឡា​បង្ហាញ​រូប​អគារ​ប៉ែក​ខាង​លើ​ដែល​រង​ការ​វាយ​ប្រហារ​។​ បើ​គេ​ក្រឡេក​ទៅ​មើល​តំបន់​ព្រំ​ដែន​រវាង​អ៊ីស្រាអែល និង​លីបង់​ឯណោះ​វិញ គេ​ឃើញ​ថា​កង​ទ័ព​អ៊ីស្រាអែល​កំពុង​តែ​ហាត់​សម​យ៉ាង​គគ្រឹក​គគ្រេង​ហាក់​ដូច​ជា​ត្រៀម​វាយ​លុក​ផ្នែក​ជើង​គោក​ចូល​ប្រទេស​លីបង់​។

អ៊ីស្រាអែល​សន្យា​ថា​​​ខ្លួន​នឹង​រៀប​ចំ​តំបន់​ខាង​ជើង​​ឱ្យ​មាន​សន្តិ​សុខ​ល្អ​​ ហើយ​នឹង​​យក​ប្រជា​ជន​ទៅ​រស់​នៅ​ទី​នោះ​ឡើង​វិញ​បន្ទាប់​ពី​ទី​នេះ​ត្រូវ​ក្រុម​ហេស​បូឡា​ចូល​អុក​ឡុក​កាល​ពីឆ្នាំ​២០២៣​។ នាយក​រដ្ឋ​មន្ត្រី​អ៊ីស្រាអែល​ លោ​កណឺតាន់​យ៉ាហ៊ូ ដែល​ចាក​ចេញ​ដំណើរ​​​តាំង​ពី​ម៉ោង​៤​ព្រឹក​បាន​​ទៅ​ដល់​ទី​ក្រុង​ញូយ៉ក​ហើយ​ដើម្បី​​ចូល​រួម​មហា​សន្និ​បាត​​អង្គ​ការ​សហ​ប្រជា​ជាតិ​។

លោក​ឆ្លៀ​ត​និយាយ​ជា​មួយ​អ្នក​សារ​ព័ត៌​មាន​ថា​កង​ទ័ព​អ៊ីស្រាអែល​នឹង​បន្ត​វាយ​ប្រហារ​ទីតាំង​របស់​ក្រុម​ហេស​បូឡា​ដោយ​ប្រើ​ប្រាស់​​កម្លាំង​សរុប​។ លោកសង្កត់​ធ្ងន់​​ថា​អ៊ីស្រាអែល​ត្រូវ​តែ​​បន្ត​វាយ​ប្រហារ​ឥត​បន្ធូរ​ដៃ​​​​រហូត​ដល់​សម្រេច​បាន​គោល​ដៅ​ចុង​ក្រោយ​​។ ចំណុច​សំខាន់​ជា​អាយុ​ជីវិត​គឺ​នាំ​យក​ប្រជា​ជន​អ៊ីស្រាអែល​ត្រឡប់​ទៅ​រស់​នៅ​ភាគ​ខាង​ជើង​វិញ​ដោយ​សុវត្ថិ​ភាព​។

នៅ​ពេល​​​លោក​ណឺតាន់​យ៉ាហ៊ូ​​ប្រកាន់​គោល​ជំហរ​ដាច់​ខាតមិន​ខ្ចី​ស្ដាប់​យោបល់​របស់​អ្នក​ណា​ទាំង​អស់​បែប​នេះ​ធ្វើ​​ឱ្យ​ពិភព​លោក​​គាំង​និយាយ​លែង​ចេញ​​។ មុន​ដំបូង ​ពួកគេ​សង្ឃឹម​ថា​អាច​បញ្ចុះ​បញ្ចូល​ឱ្យ​អ៊ីស្រាអែល​​បិទ​បញ្ចប់​យុទ្ធ​នា​ការ​របស់​ខ្លួន​។ នា​យក​រដ្ឋ​មន្ត្រី​លីបង់​ លោក​ណាជីប មីខាទី (Najib Mikati) ​​ធ្លាប់​សង្ឃឹម​ថា​នឹង​មាន​បទ​ឈប់បាញ់​នៅ​ក្នុង​ពេល​ឆាប់​ៗ​នេះ​​។

ការ​វាយ​ប្រហារ​ទ្រង់​ទ្រាយ​ធំ​របស់​អ៊ីស្រាអែល​រយៈ​ពេល​បី​បួន​ថ្ងៃ​នេះ​បាន​បង្ខំ​ឱ្យ​ប្រជា​ជន​លីបង់​រាប់​សែន​នាក់​​ចាក​ចោល​ផ្ទះ​របស់​ខ្លួន​ដើម្បី​គេ​ចេញ​ពី​សង្គ្រាម​​។ ហេស​បូឡា​បង្កើត​ឡើង​ដំបូង​កាល​ពីឆ្នាំ​១៩៨២​ដើម្បី​ប្រឆាំង​នឹង​អ៊ីស្រាអែល​។ ក្រុម​នេះ​ទទួល​បាន​ការ​ឧបត្ថម្ភ​គាំទ្រ​ទាំង​អាវុធ និង​លុយ​កាក់​ពី​រដ្ឋាភិ​បាល​អ៊ីរ៉ង់​ និង​ជាកូន​ចៅ​អ៊ីរ៉ង់​ដែល​ខ្លាំង​ជាង​គេ​នៅ​មជ្ឈិម​បូព៌ា​។​

ថ្មី​ៗ​​នេះ​បារាំង និង​អាមេរិក​​ស្នើ​សុំ​ឱ្យ​មាន​បទ​ឈប់​បាញ់​រយៈពេល​២១​ថ្ងៃ​នៅ​លី​បង់ និង​អ៊ីស្រាអែល​។ ពួក​គេ​ក៏​អំពាវ​នាវ​ឱ្យ​មាន​បទ​ឈប់​បាញ់​នៅ​តំបន់​ហ្កាហ្សា​ផង​ដែរ​។ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះគ្មាន​ចម្លើយ​តប​ជា​វិជ្ជមាន​ទេ​។ រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​អាមេរិក​ដែល​កំពុង​ស្ថិត​នៅ​ប្រទេស​អង់គ្លេស​​​បារម្ភ​ថា​សង្គ្រាម​ទ្រង់​ទ្រាយ​ធំ​អាច​នឹង​ផ្ទុះ​ឡើង​នៅ​ទូទាំង​តំបន់​មជ្ឈិម​បូព៌ា​។ គ្រាន់​តែ​ថា​ពេល​នេះ​គេ​​នៅ​មាន​ឱកាស​តិច​តួច​ដើម្បី​​ដោះ​ស្រាយ​បញ្ហា​តាម​​មធ្យោបាយ​ការ​ទូត​។ ​គិត​ទៅត្រឹម​តែ​៤​ថ្ងៃ​ប៉ុណ្ណោះ​ចាប់​ពី​​ថ្ងៃ​ចន្ទ​ដល់​ថ្ងៃ​ព្រហស្បិ៍​សប្ដាហ៍​នេះ​​ ការប្រយុទ្ធ​គ្នា​​​បាន​សម្លាប់​​មនុស្ស​ជាង​៦​០០​នាក់​។ ភាគ​ច្រើនជា​ជន​ជាតិ​លីបង់​៕​​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ