ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពួក​បះ​បោរ​លី​ប៊ី​អំពាវ​នាវ​រក​ជំនួយ​ហិរញ្ញ​វត្ថុ​

12 ឆ្នាំ មុន

អ្នក​ទទួល​ខុស​ត្រូវ​ខាង​ហិរញ្ញ​វត្ថុ​ និង​ផ្នែក​ប្រេង​កាត​ក្នុង​ផ្ទៃ​នៃ​អាជ្ញា​ធរ​បង្កើត​ឡើង​ដោយ​ពួក​បះ​បោរ​លី ​ប៊ី​បាន​ចោទ​ប្រកាន់​កាល​ពី​ថ្ងៃ​ទី​១៨ មិថុនា ដល់​បណ្តា​ប្រទេស​លោក​ខាង​លិច​ថា ពុំ​គោរព​ការ​សន្យា​ផ្តល់​ហិរញ្ញ​វត្ថុ​របស់​ពួក​គេ​។

អ្នក​ទទួល​ខុស​ត្រូវ​ខាង​ហិរញ្ញ​វត្ថុ​ និង​ផ្នែក​ប្រេង​កាត​ក្នុង​ផ្ទៃ​នៃ​អាជ្ញា​ធរ​បង្កើត​ឡើង​ដោយ​ពួក​បះ​បោរ​លី​ប៊ី​បាន​ចោទ​ប្រកាន់​កាល​ពី​ថ្ងៃ​ទី​១៨ មិថុនា ដល់​បណ្តា​ប្រទេស​លោក​ខាង​លិច​ថា ពុំ​គោរព​ការ​សន្យា​ផ្តល់​ហិរញ្ញ​វត្ថុ​របស់​ពួក​គេ​។

ក្នុង​បទ​សម្ភាសន៍​មួយ​ជាមួយ​រ៉យ​ទ័រ​ លោក​អាលី​តា​ហ៊ូ​នី​ អះ​អាង​ថា ផលិត​កម្ម​ប្រេង​នៅ​ភាគ​ខាង​កើត​លី​ប៊ី​ត្រួត​ត្រា​ដោយ​ពួក​បះ​បោរ​ ពេល​នេះ​ត្រូវ​ផ្អាក​ទាំង​ស្រុង​ដោយ​សារ​ការ​ខូច​ខាត​ខាង​សម្ភារ​បណ្តាល​មក​ពី​ការ​ប្រយុទ្ធ​គ្នា​ប្រឆាំង​នឹង​កង​ទ័ព​របស់​លោក​មូអាម៉ា​កា​ដា​ហ្វី​។ លោក​បន្ត​ថា យើង​ពុំ​មាន​ប្រាក់​ឡើយ​។ យើង​ចាប់​ផ្តើម​​ខ្វះ​អ្វី​គ្រប់​យ៉ាង​។ នេះ​ជា​បរា​ជ័យ​ទាំង​ស្រុង​មួយ។ បើ​ដរាប​ណា​ពួក​ប្រទេស​លោក​ខាង​លិច​ពុំ​យល់​ពី​រឿង​នេះ​ នោះ ពួក​គេ​ពិត​ជា​អ្នក​ភូត​កុហក​ទាំង​ស្រុង។ សំរាប់​ពេល​នេះ​គ្មាន​ឃើញ​អ្វី​ឱ្យ​បាន​ជាក់​ស្តែង​ឡើយ​។

កាល​ពី​ថ្ងៃ​ទី​៨ មិថុនា កន្លង​មក​នេះ​ក្នុង​ឱកាស​នៃ​កិច្ច​ប្រជុំ​មួយ​របស់​ក្រុម​ប្រាស្រ័យ​ទាក់​ទង​ស្តី​ពី​លី​ប៊ី​នៅ​ក្រុង​​អា​ប៊ូ​ដា​ប៊ី​ពួក​បះ​បោរ​លី​ប៊ី​ទទួល​​កិច្ច​សន្យា​ថា នឹង​ទទួល​បាន​ប្រាក់​ជំនួយ​ជាង​១.០០០​លាន​ដុល្លារ។

លោក​អាលី តា​ហ៊ូ​នី ពេល​នេះ​ប្រកាស​ថា ក្រុម​ប្រឹក្សា​ជាតិ​បណ្តោះ​អាសន្ន​ក្រុង​បេន​ហ្គា​ហ្ស៊ី​សង្ឃឹម​ជំរុញ​នា​ពេល​ខាង​មុខ​នេះ​នូវ​ផលិត​កម្ម​ប្រេង​កាត​ឱ្យ​បាន​ដល់​១០០.០០០​ធុង​ក្នុង​មួយ​ថ្ងៃ​ ក៏​ប៉ុន្តែ​បាន​ស្នើ​សុំ​ជំនួយ​បន្ទាន់​ពី​អន្តរ​ជាតិ​ ៕