ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆក់​កាបូប​​​ត្រ​តាយ​​គ្នា​​ដួលម៉ូតូ​ចាប់​បាន​ម្នាក់​​​​វាយ​ខៀវ​មុខ​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ​​ ៖ ​​ជនសង្ស័យឆក់​​ទ្រព្យ​​សម្បត្តិ​ម្នាក់​ក្នុង​ចំណោម​​​បក្សពួក​ចំនួន​២នាក់ ត្រូវប្រជាពលរ​ដ្ឋ​​នាំគ្នា​​ចាប់​បាន​វា.យដំ​ឡើង​ពោរ​​មុខ ខៀវ​ភ្នែក ​បន្ទាប់​ពី​​​ជិះម៉ូតូ​​ម៉ាក​​ផ្លើស ពណ៌​​ក្រហម ​បិទស្កុត​ខ្មៅ មួយគ្រឿង ​ធ្វើសកម្មភាព​ឆក់កាបូប​ពីស្ត្រី​​អ្នក​​ដំណើរ​​​តាមផ្លូវ​​​សាធារណៈ​​ កាលពីវេលាម៉ោង​​​៧​និង​​១៥នាទី​​យប់ថ្ងៃទី​​​១៨ មិថុនា ២០១១

រាជធានីភ្នំពេញ​​ ៖ ​​ជនសង្ស័យឆក់​​ទ្រព្យ​​សម្បត្តិ​ម្នាក់​ក្នុង​ចំណោម​​​បក្សពួក​ចំនួន​២នាក់ ត្រូវប្រជាពលរ​ដ្ឋ​​នាំគ្នា​​ចាប់​បាន​វាយដំ​ឡើង​ពោរ​​មុខ ខៀវ​ភ្នែក ​បន្ទាប់​ពី​​​ជិះម៉ូតូ​​ម៉ាក​​ផ្លើស ពណ៌​​ក្រហម ​បិទស្កុត​ខ្មៅ មួយគ្រឿង ​ធ្វើសកម្មភាព​ឆក់កាបូប​ពីស្ត្រី​​អ្នក​​ដំណើរ​​​តាមផ្លូវ​​​សាធារណៈ​​ កាលពីវេលាម៉ោង​​​៧​និង​​១៥នាទី​​យប់ថ្ងៃទី​​​១៨ មិថុនា ២០១១ ​នៅ​តាម​ផ្លូវ​​លេខ​​​៣៥៥ សង្កាត់​បឹងកក់ទី​១ ខណ្ឌទួ​លគោក​។ ​​​​សកម្មភាព​ឆក់កា​បូប​​នេះ មិន​បាន​​​សម្រេចទេ ​ព្រោះប្រតាយ​​​ប្រតប់​គ្នា​​ ​បណ្តាល​ឱ្យ​ម៉ូតូ​​​​ដួលទាំង​​​២គ្រឿង ហើយ​ស្ត្រី​​​ម្ចាស់កាបូប​​​ និង​អ្នក​រត់​​​ម៉ូតូឌុបបានរង​របួស​ផងដែរ ។ ​ចំណែកកាបូប​ និងម៉ូតូដែល​ជិះធ្វើសកម្ម​ភាព​ត្រូវ​​សមត្ថកិច្ច​​​ដកហូត ។

ជនសង្ស័យ​​ដែល​​​ចាប់​ខ្លួន​បាន​​ត្រូវ​​សមត្ថកិច្ច​​​ឱ្យ​​ដឹង​ថា ​ឈ្មោះ​ឃួន ​​សុខភា ​​ភេទប្រុស ​​អាយុ​​១៧​ឆ្នាំ ​ជា​កម្មករ​​​​សំណង់ ​​មាន​ទីលំនៅ​ភូមិ​​​​សំយោង​ ស្រុក​​កំពង់​រោទិ៍​ ​ខេត្ត​ស្វាយ​រៀង ។ ​​ចំណែកម្ចាស់​កាបូប​ឈ្មោះ​​​​​ប៊ុត ​ចាន់​ថា ​​ភេទស្រី អាយុ​៤១​ឆ្នាំ ​ជា​អាជីវករលក់សាច់ជ្រូក​​នៅ​ផ្សារ​​​ងិន​អាន ​​មានទី​លំនៅផ្ទះលេខ​​៧A ផ្លូវ​លេខ​​៥៦២ ​សង្កាត់បឹង​កក់​ទី​១ ខណ្ឌទួលគោក​ បានរង​របួស​​​រលាត់​​ដៃជើង និង​បោក​​ត្រូវ​ស្មា​។​ តាម​​សមត្ថកិច្ច​​ខណ្ឌទួលគោកបាន​​ឱ្យ​​​ដឹង​ថា ​​​ក្រុម​​​​ចោរ​ឆក់​មាន​បក្សពួក​​​២នាក់ ជិះ​ម៉ូតូ​ម៉ាក​ផ្លើស ​ពណ៌ក្រហម ​​បិទស្កុត​​ខ្មៅ បានធ្វើ​សកម្មភាព​ឆក់កាបូប ពីអ្នក​ដំណើរ​​ ហើយធ្វើ​​​​​​​​ឱ្យ​​​​​មានការប្រតាយ​ប្រតប់​គ្នា ​បណ្តាល​ឱ្យ​ម៉ូតូឌុប​​ស្ត្រី​រង​គ្រោះ និង​ម៉ូតូជន​សង្ស័យ​ជា​ចោរ​​​ឆក់​ដួល​​បោក​ទៅ​លើ​ថ្នល់ ។ ​ភ្លាម​នោះ ស្ត្រី​​រ​ងគ្រោះ​​បាន​ស្រែក​ចោរៗ ​ត្រូវប្រជា​ពលរដ្ឋ​​​នាំគ្នា​​ដេញ​​ចាប់​បាន​​ម្នាក់​រត់​​រួច​ម្នាក់​ និង​វាយម្នាក់​​​​មួយ​​​ដៃ មួយជើង​៕​​