ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាកាស​យាន​ដ្ឋាន​អន្តរជាតិ​តេជោ​ពិនិត្យ​ការ​ហោះ​ហើរ​លើក​ទី២

20 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តាំងពី​ថ្ងៃ​២៣ កញ្ញា ២០២៤​មក ការ​ហោះហើរ​សាកល្បង​ជា​លើក​ទី​២​នៅ​អា កាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ កំពុង​ដំណើរការ​រហូត​ដល​ថ្ងៃ​២៧ កញ្ញា ទើប​ចប់…

រាជធានី​ភ្នំពេញ ៖ តាំងពី​ថ្ងៃ​២៣ កញ្ញា ២០២៤​មក ការ​ហោះហើរ​សាកល្បង​ជា​លើក​ទី​២​នៅ​អា កាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ កំពុង​ដំណើរការ​រហូត​ដល​ថ្ងៃ​២៧ កញ្ញា ទើប​ចប់ ។ យោង​តាម​ការ​ប្រកាស​របស់​អាជ្ញាធរ​ខេត្តកណ្ដាល និង​ខេត្តតាកែវ បាន​ចេញ​សេចក្តីជូនដំណឹង​ស្តី​ពី​ការ​ហោះហើរ​សាកល្បង ដើម្បី​ត្រួតពិនិត្យ​ឧបករណ៍​វិទ្យុ​នាំ​ផ្លូវ ឧបករណ៍​វិទ្យុ​ឃ្លាំមើល និង​បទដ្ឋាន​ហោះហើរ នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ ។

ដោយសារ​តែ​មានការ​ហោះហើរ​ឡើង​ចុះ​នោះ ក៏​បាន​ជម្រាប​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​កំពុង​រស់នៅ​ជិត​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ សូមកុំ​មានការ​ព្រួយបារម្ភ ភ័យ​ខ្លាច និង​ភិតភ័យ ចំពោះ​សកម្មភាព​ចុះ​ចត និង​ហោះហើរ​សាកល្បង​នេះ ។

ការ​សាកល្បង​លើក​ទី​១ កាលពី​ថ្ងៃ​៨ កញ្ញា ២០២៤ ក៏​មានការ​ប្រកាសប្រាប់​ពលរដ្ឋ​កុំ​ឲ្យ​មានការ​ភ័យ​ខ្លាច ខណៈ​ដែល​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ​នៅ​ខេត្តកណ្ដាល ដែល​ជាប់​នឹង​ភូមិសាស្ត្រ​ខេត្តតាកែវ​ដែរ​នោះ ចាប់ផ្តើម​ធ្វើការ​ហោះហើរ​សាកល្បង​រយៈពេល​៥​ថ្ងៃ ដើម្បី​ត្រៀម​បើក​ប្រតិបត្តិការ​ហោះហើរ​ពេញលេញ នៅ​ពាក់កណ្តាល​ឆ្នាំ​២០២៥ ខាង​មុខ ។

យោង​តាម​អ្នកនាំពាក្យ​អាកាសចរណ៍​ស៊ី​វិល ដែល​ស្រង់​សម្ដី​ដោយសារ​ព័ត៌មាន​មួយ​ចំនួន​ថា ការ​ហោះហើរ​សាកល្បង​ពី​ថ្ងៃ​ទី​៨ ដល់​ថ្ងៃ​ទី​១២ ខែកញ្ញា គឺជា​ប្រតិបត្តិការ​ដើម្បី​ពិនិត្យ​មើល​ផ្នែក​បច្ចេកទេស និង​ឧបករណ៍​ចាំបាច់​មួយ​ចំនួន ជា​ពិសេស​ឧបករណ៍​នាំ​ផ្លូវ និង​ប្រព័ន្ធ​វិទ្យុទាក់ទង ។
សូម​បញ្ជាក់​ថា អាកាសយានដ្ឋាន​នេះ មានឈ្មោះ​ផ្លូវការ​ថា «​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ​» គឺជា​អាកាសយានដ្ឋាន​ធំ​ជាងគេ​នៅ​កម្ពុជា ដែល​អនុញ្ញាត​ឱ្យ​យន្តហោះ​ខ្នាត​ធំ​បំផុត​របស់​ពិភព លោក ដូច​ជា​យន្តហោះ​ប៊ូ​អ៊ី​ង ៧៤៧-៨០០ និង​អ៊ែ​រ​ប៊ូ​ស អេ ៣៨០-៨០០ អាច​ចុះ​ចត​បាន ។

បើ​តាម​មន្ត្រី​អាកាសចរណ៍​ស៊ី​វិល​កម្ពុជា ការ​សាងសង់​អាកាសយានដ្ឋាន​ថ្មី​នេះ សម្រេច​បាន​ជិត​៨៤%​ហើយ ដោយ​ចំណាយ​ថវិកា​អស់ ១.២២០​លាន​ដុល្លារ ក្នុង​គម្រោង​ថវិកា​សរុប​ចំនួន ១.៥០០​លាន​ដុល្លារ​អា​មេ​រិ​ក និង​គ្រោង​បើក​ដំណើរការ​នៅ​ពាក់កណ្តាល​ឆ្នាំ ២០២៥ ។

អាកាសយានដ្ឋាន​អន្តរជាតិ​ថ្មី ដែល​មាន​ចម្ងាយ​ប្រមាណ​២០​គីឡូម៉ែត្រ​ភាគ​ខាងត្បូង​រាជធានី​ភ្នំពេញ​នេះ មាន​ទំហំ​ផ្ទៃដី ២.៦០០​ហិ​កតា ដែល​ជា​ការ​វិនិយោគ​រួម​គ្នា​រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​ក្រុមហ៊ុន OCIC ។ ប៉ុន្តែ​ថ្មី​ៗ​នេះ រាជរដ្ឋាភិបាល​បាន​ប្រគល់​សិទ្ធិ​គ្រប់គ្រង​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ថ្មី​ទៅ​ឲ្យ​ក្រុមហ៊ុន​បារាំង VINCI ។ ព្រ​លាន​យន្តហោះ​អន្តរជាតិ​ថ្មី​នេះ នឹង​អាច​ឱ្យ​អ្នកដំណើរ​ចេញចូល​ចំនួន​៤​លាន​នាក់ ក្នុង​មួយ​ឆ្នាំ​ៗ ។

អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ គឺជា​អាកាសយានដ្ឋាន​ទី​៤​របស់​កម្ពុជា បន្ទាប់​ពី​អាកាសយានដ្ឋាន​អន្ដរជាតិ​ភ្នំពេញ ខេត្តសៀមរាប និង​ខេត្ត​ព្រះ​សីហ​នុ ដែល​ក្រុមហ៊ុន​បារាំង VINCI ទទួល​បាន​សិទ្ធិ​ធ្វើ​ប្រតិបត្តិការ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ