ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្សាន្ត​ចុងសប្តាហ៍

12 ឆ្នាំ មុន

ផ្សាយ​ពាណិជ្ជ​កម្ម​
អ្នក​ជំនួញ​ធំ​ម្នាក់​​ជួប​រឿង​អកុសល​ស្លា.ប់​​ក្នុង​គ្រោះ​ថ្នាក់​​ចរា​ចរណ៍ ​មួយ ។ ពេល​ស្លា.ប់​ភ្លាម​​ព្រលឹង​​គាត់​បាន​ឡើង​ដល់​ឋាន​សួគ៌ និង​បាន​​ជួប​ទេវ​តា​មួយ​អង្គ​ឈរ​ស្ទាក់​ផ្លូវ​ ។ ទេវតា​​អង្គ​នោះ​និយាយ​ប្រាប់​​គាត់ ៖
-ចាំ​យើង​បង្ហាញ​​រូប​ភាព​ឱ្យ​មើល​សិន, ​មើល​រួច​អ្នក​ឯង​មាន​សិទ្ធិ​ជ្រើស​រើស​ដោយ​ខ្លួន​ឯង ​យើង​នឹង​ជួយ​បំពេញ​បំណង​តាម​ក្រោយ ។
ប្រាប់​រួច​ទេវតា​នាំ​ឈ្មួញ​ដើរ​ទៅ​ឈរ​ខាង​មុខ​អេក្រង់​ធំ​មួយ​ ហើយ​យក​តេឡេ​កុម្មង់​​ចុច​​បន្តិច​ ស្រាប់​​តែ​​រូប​ភាព​បង្ហាញ​ឱ្យ​ឃើញ​​ទេវតា​​រាប់​រយ​អង្គ​ផ្លុំ​​ខ្លុយ​អត់ ​បទ​អត់​ន័យ និង​មាន​មនុស្ស​រាប់​ពាន់​នាក់​ដើរ​ទៅ​​​ដើរ​មក​យ៉ាង​ខ្ជិល​ច្រអូស មិន​តែ​ប៉ុណ្ណោះ​​ដើរ​បណ្តើរ​ស្ងាប​បណ្តើរ​ ហាក់​បី​ដូច​ជា​ពួក​គេ​មួយ​ណា​ក៏​ងងុយ​ដេក ។
ទេវតា​សួរ​ព្រលឹង​ឈ្មួញ ៖

ផ្សាយ​ពាណិជ្ជ​កម្ម
អ្នក​ជំនួញ​ធំ​ម្នាក់​​ជួប​រឿង​អកុសល​ស្លាប់​​ក្នុង​គ្រោះ​ថ្នាក់​​ចរា​ចរណ៍​មួយ ។ ពេល​ស្លាប់​ភ្លាម​​ព្រលឹង​​គាត់​បាន​ឡើង​ដល់​ឋាន​សួគ៌ និង​បាន​​ជួប​ទេវ​តា​មួយ​អង្គ​ឈរ​ស្ទាក់​ផ្លូវ​ ។ ទេវតា​​អង្គ​នោះ​និយាយ​ប្រាប់​​គាត់ ៖
-ចាំ​យើង​បង្ហាញ​​រូប​ភាព​ឱ្យ​មើល​សិន, ​មើល​រួច​អ្នក​ឯង​មាន​សិទ្ធិ​ជ្រើស​រើស​ដោយ​ខ្លួន​ឯង ​យើង​នឹង​ជួយ​បំពេញ​បំណង​តាម​ក្រោយ ។
ប្រាប់​រួច​ទេវតា​នាំ​ឈ្មួញ​ដើរ​ទៅ​ឈរ​ខាង​មុខ​អេក្រង់​ធំ​មួយ​ ហើយ​យក​តេឡេ​កុម្មង់​​ចុច​​បន្តិច​  ស្រាប់​​តែ​​រូប​ភាព​បង្ហាញ​ឱ្យ​ឃើញ​​ទេវតា​​រាប់​រយ​អង្គ​ផ្លុំ​​ខ្លុយ​អត់​បទ​អត់​ន័យ និង​មាន​មនុស្ស​រាប់​ពាន់​នាក់​ដើរ​ទៅ​​​ដើរ​មក​យ៉ាង​ខ្ជិល​ច្រអូស មិន​តែ​ប៉ុណ្ណោះ​​ដើរ​បណ្តើរ​ស្ងាប​បណ្តើរ​ ហាក់​បី​ដូច​ជា​ពួក​គេ​មួយ​ណា​ក៏​ងងុយ​ដេក ។
ទេវតា​សួរ​ព្រលឹង​ឈ្មួញ ៖
-មើល​ឃើញ​ច្បាស់​​ហើយ​នៅ?
-បាទ, ឃើញ​ច្បាស់​​ហើយ!
-នេះ​ជា​ទិដ្ឋ​ភាព​ប្រចាំ​ថ្ងៃ​​លើ​​ឋាន​សួគ៌ ។ ឥឡូវ​​យើង​ឱ្យ​អ្នក​ឯង​​ឃើញ​​ទិដ្ឋ​ភាព​ប្រចាំ​ថ្ងៃ​នៅ​​ឋាន​នរក​ម្តង ។ មើល​រួច​អ្នក​ឯង​ប្រាប់​​យើង តើ​ចង់​ទៅ​ឋាន​ណា​ ។
ទេវតា​​ចុច​តេឡេ​កុម្មង់​ម្តង​ទៀត លើ​អេក្រង់​បង្ហាញ​រូប​ភាព​ពិធី​ជប់​លៀង​ធំ​សំបើម​​ ស្រា សាច់​ពោរ​ពាស ។ មនុស្ស​ម្នា​សីុ​ផឹក​រាំ​ច្រៀង​ហ៊ោ​កញ្ជ្រៀវ​កង​រំពង, ទឹក​មុខ​​សប្បាយ​រីក​រាយ​រក​អ្វី​ប្រៀប​ពុំ​បាន បើ​ប្រៀប​ធៀប​នឹង​​មនុស្ស​​ឋាន​សួគ៌​​ដែ​ល​ដើរ​យា៉ង​ប៉ក់​ល្វើយ​សឹង​មិន​ចង់​លើក​ជើង ឃើញ​ថា ផ្ទុយ​គ្នា​ស្រឡះ ។ បង្ហាញ​​រូប​ភាព​​មួយ​សន្ទុះ​​ទេវតា​និយាយ​ប្រាប់ ៖
-នេះ​ជា​ទិដ្ឋ​ភាព​នៅ​ឋាន​នរក ។ យើង​​ឱ្យ​​មើល​ទិដ្ឋ​ភាព​ទាំង​ពីរ​​ឋាន​ហើយ, ឥឡូវ​ដល់​​វេន​អ្នក​ឯង​ជ្រើស​រើស​ម្តង តើ​ចង់​​នៅ​ឋាន​​ណា?
ឈ្មួញ​​ឆ្លើយ​ផូង​អត់​បាច់​​និយាយ​ច្រើន ៖
-ខ្ញុំ​សុំ​ទៅ​នៅ​ឋាន​នរក !
គាត់​​និយាយ​ចប់​​ពាក្យ​​ប៉ុន្មាន​​ម៉ាត់​នេះ​លេច​​យម​បាល​ពីរ​នាក់​ មក​ដល់​ក្រៀក​គាត់​នាំ​ឆ្ពោះ​ទៅ​កាន់​​​ខ្ទះ​ប្រេង​កំពុង​ពុះ​គ្រុកៗ ។ ឈ្មួញ​នោះ​តក់​ស្លុត​ងាក​ស្រែក​ដាក់​ទេវតា ៈ
-លោក​បោក​ប្រាស់​ខ្ញុំ ។ ​ទិដ្ឋ​ភាព​ឋាន​នរក​ដែល​លោក​បង្ហាញ​​ខ្ញុំ​មិន​មែន​អ៊ីចឹង​ទេ!
ទេវតា​ឆ្លើយ​បណ្តើរ​ដើរ​ចេញ​បណ្តើរ ៖
-អ្នក​ឯង​នៅ​ឋាន​មនុស្ស​លោក​រក​ស៊ីដល់​ក្លាយ​ជា​អ្នក​មាន​ដោយ​សារ​ពូកែ​ផ្សាយ​ពាណិជ្ជ​កម្ម ។ រូប​ភាព​អម្បាញ់​មិញ​ជា​ការ​ផ្សាយ​ពាណិជ្ជ​​កម្ម​តើ, ម៉េច​មិន​យល់? ជួយ​​អត់​បាន​ទេ៕

ពូកែ​ភ្លេច
ប្រពន្ធ​​អាន​អត្ថ​បទ​កាសែត​និយាយ​ពី​ករណី​ពូកែ​ភ្លេច​ឱ្យ​ប្តី​ស្តាប់ អាន​រួច​ជ្រួញ​ចិញ្ចើម​រអ៊ូ ៖
-អត្ថ​បទ​នេះ​និយាយ​មិន​សម​ហេតុ​ផល​សោះ ដែល​ថា មនុស្ស​ស្រី​ឆាប់​ពូកែ​ភ្លេច​ជាង​មនុស្ស​ប្រុស ។
ប្តី​សើច ៖
-​គេ​និយាយ​​សម​ហេតុ​ផល​របស់​គេ, អត្ថ​បទ​មួយ​នេះ​អូន​ឯង​អាន​ឱ្យ​បង​ស្តាប់​​បី​ដង​ហើយ, ចាំ​ទេ?

អារម្មណ៍​ដូច​ស្ត្រី​មាន​គ្រួសារ
យន្ត​ហោះ​ដឹក​អ្នក​ដំណើរ​ផ្លូវ​ឆ្ងាយ​មួយ​គ្រឿង​​ជួប​ព្យុះ​​យា៉ង​ធំ​ពេល​កំពុង​ហោះ​ហើរ​​កណ្តាល​អាកាស ។ មិន​ត្រឹម​​តែ​ព្យុះ​​ប៉ុណ្ណោះ​ទេ ថែម​ទាំង​​មាន​ភ្លៀង​ទឹក​កក និង​រន្ទះ​ទៀត ។ តាម​មើល, យន្ត​ហោះ​មិន​អាច​ទ្រាំ​បាន​ទេ ហើយ​អ្នក​ដំណើរ​​លើ​យន្ត​ហោះ​​ក៏​គ្មាន​អ្នក​​សល់​ជីវិត​​ត្រឡប់​ទៅ​ផ្ទះ​ដែរ ។ ខណៈ​អ្នក​ផង ទាំង​ពួង​ភ័យ​​តក់​ស្លុត​​បន់​​ដូន​តា​រៀងៗ​ខ្លួន ស្រាប់​តែ​នារី​ស្រស់​​ច្រឡឹង​ម្នាក់​ក្រោក​ឈរ​លើ​កៅអី​និយាយ​ខ្លាំងៗ ៖
-ខ្ញុំ​ទ្រាំ​លែង​​រួច​ហើយ ។ ​ខ្ញុំ​មិន​អាច​អង្គុយ​​លើ​កៅអី​រហូត​ដល់​ពេល​ត្រូវ​ស្លាប់​ទេ ។ ​មុន​នឹង​​ស្លាប់​ ខ្ញុំ​ត្រូវ​ស្លាប់​ដូច​មនុស្ស​ស្រី​មាន​គ្រួសារ ។ នៅ​ទី​នេះ​មាន​ប្រុស​ណា​​ក្លាហាន​អាច​ធ្វើ​ឱ្យ​ខ្ញុំ​ស្លាប់​​ជា​មួយ​អារម្មណ៍​ថា ខ្លួន​ឯង​ជា​មនុស្ស​ស្រី​មាន​គ្រួសារ​​ម្នាក់​បាន​ទេ?
នៅ​ជួរ​កៅអី​ខាង​ក្រោយ​ខ្នង​នាង បុរស​មាឌ​ធំ​​ម្នាក់​លើក​ដៃ​ស្ម័គ្រ​ចិត្ត ហើយ​ក្រោក​​ដើរ​តម្រង់​​រក​នាង, លុះ​​ទាំង​សង​​ខាង​នៅ​ឃ្លាត​គ្នា​ប្រហែល​១​ម៉ែត្រ ​គេ​សួរ​បញ្ជាក់ ៖
-​ខ្ញុំ​អាច​ធ្វើ​ឱ្យ​អ្នក​នាង​មុន​ពេល​ស្លាប់​មាន​អារម្មណ៍​​ថា ខ្លួន​​ជា​មនុស្ស​ស្រី​មាន​គ្រួសារ​​ម្នាក់។ ​អ្នក​នាង​ពេញ​ចិត្ត​ទេ?
នាង​ក្រមុំ​ងក់​ក្បាល ៖
-​ខ្ញុំ​ពេញ​ចិត្ត​ណាស់, លោក​ធ្វើ​ភ្លាម​​មក ។ ​
បុរស​មាឌ​ធំ​ដោះ​អាវ​របស់​ខ្លួន​​ហុច​ឱ្យ​នាង ៖
-ណេះ. យក​ទៅ​អ៊ុត​ទៅ ។ ស្រី​មាន​គ្រួសារ​រូប​ណា​ក៏​បោក​អ៊ុត​ខោ​អាវ​ឱ្យ​ប្តី និង​កូន​ដែរ៕

រឿង​អាស្រូវ
បុរស​ម្នាក់​​ពាក់​អាវ​​ធំ​យ៉ាង​​ស​ង្ហា​​​ដើរ​ចូល​ភោជនីយ​ដ្ឋាន​​មួយ​និយាយ​ខ្លាំងៗ​ជា​មួយ​អ្នក​រត់​តុ​ដែល​កំពុង​ឈរ​សម្តែង​ការ​គួរ​សម​ចំពោះ​​អតិថិ​ជន ៖
-នែ, ឆាប់​ឡើង! ទៅ​យក​សាច់​ក្លែម និង​ស្រា​មួយ​ដប​ឱ្យ​យើង មុន​នឹង​មាន​រឿង​អាស្រូវ​កើត​ឡើង ។
ឮដូច្នេះ​​អ្នក​រត់​តុ​រត់​ត្របាញ់​ជើង​ធ្វើ​តាម​បញ្ជា ។ លុះ​ហូប​សាច់​ក្លែម និង​ស្រា​អស់​កន្លះ​ដប ​បុរស​ពាក់​អាវ​ធំ​ស្រែក​តឿន​ទៀត ។
-ឈរ​មើល​អី? ឆាប់​ទៅ​យក​សម្ល​ឆ្ងាញ់​​បំផុត​មួយ​ចាន ហើយ​​យក​ស្រា​វី​ស្គី​មួយ​កែវ​​មក​ឱ្យ​យើង ។ ​លឿន​ឡើង! អ្វី!​ត្រូវ​តែ​រហ័ស​បំផុត​​មុន​នឹង​មាន​រឿង​អាស្រូវ​កើត​ឡើង ។
អ្នក​រត់​តុ​រត់​ត្របាញ់​​ជើង​មួយ​សា​ទៀត ។ បន្ទាប់​​មក​បុរស​ពាក់​​អាវ​ធំ​ស្រែក​តឿន​ជា​លើក​ទី​ពីរ ៖
-ទៅ​​យក​បង្អែម​លាង​មាត់​មួយ​ចាន​មក​, កុំ​ភ្លេច​​យក​ផ្លែ​ឈើ​​ខ្លះ​ផង ។ ​លឿន​ឡើង​មុន​នឹង​មាន​រឿង​អាស្រូវ​កើត​ឡើង!
អ្នក​រត់​តុ​រត់​ត្របាញ់​ជើង​ជា​លើក​ទី​បី ។ លុះ​ដាក់​ចាន​បង្អែម និង​ផ្លែ​ឈើ​លើ​តុ​រួច អ្នក​​បម្រើ​អោន​ជិត​សួរ​ខ្សឹបៗ ៖
-លោក​ថា រឿង​អាស្រូវ​ជិត​កើ​ត​ឡើង តើ​មាន​រឿង​អាស្រូវ​ពិត​មែន​ទេ?
-មាន​ពិត​មែន ។ វា​ចាប់​ផ្តើម​កើត​ឥឡូវ​ហើយ ។
-ប៉ុន្តែ​ខ្ញុំ​ដូច​ជា​មិន​ឃើញ​មាន​អ្វី​ចម្លែក​សោះ។
-គឺ​ខ្ញុំ​​ហ្នឹង​ហើយ, ម៉េច​ថា​មិន​ឃើញ ?
-លោក?
-ត្រូវ​ហើយ! ខ្ញុំ​ហូប​រួច​អត់​មាន​លុយ​ឱ្យ​ទេ៕

ហេង​ស៊យ
ប្រុសៗ​៣​នាក់​ភ្នាល់​គ្នា​មិន​និយាយ​​អ្វី​សោះ​​ក្នុង​រយៈ​ពេល​២៤​ម៉ោង ។ ចូល​មក​ដល់​ម៉ោង​​ទី​២៤ អ្នក​ទាំង​បី​ហេវ​ពេក​ក៏​ធ្វើ​សញ្ញា​បបួល​គ្នា​ទៅ​ផ្សារ​ទិញ​នំ​ប៉័ង​ម្នាក់​មួយ ដើម្បី​យក​មក​អង្គុយ​ហូប​ទល់​មុខ​គ្នា ។ ពួក​គេ​ត្រូវ​ទៅ​ទាំង​​បី​នាក់ និង​ត្រឡប់​​មក​វិញ​ទាំង​បី​នាក់​រួម​គ្នា​អត់​ហ៊ាន​​នៅ​បែក​គ្នា​​ឡើយ, បើ​នៅ​បែក​គ្នា​ខ្លាច​ក្រែង​គេ​លួច​និយាយ​​ដោយ​ខ្លួន​មិន​បាន​ដឹង ។ តាម​ផ្លូវ​ត្រឡប់​មក​វិញ​ពេល​ឆ្លង​កាត់​កន្លែង​ចោត បុរស​ដើរ​កណ្តាល​​របូត​ដៃ​ជ្រុះ​នំ​ប៉័ង ខំ​ធ្វើ​សញ្ញា​​ប្រាប់​បុរស​​ខាង​មុខ​ថា ខ្លួន​ជ្រុះ​​នំប៉័ង​ប្រឡាក់​​ភក់​ខូច​អស់​ហើយ សូម​ត្រឡប់​​ទៅ​ផ្សារ​ម្តង​ទៀត តែ​ទោះ​បី​ធ្វើ​សញ្ញា​​យ៉ាង​ម៉េច​ក៏​បុរស​ខាង​មុខ​មិន​​យល់ ។ ណា​ហេវ​ផង ណា​ហត់​ផង ​បុរស​ដើរ​កណ្តាល​មួម៉ៅ​ក៏​ស្រែក​ដោយ​ភ្លេច​ខ្លួន ៖
-រំបល់​យក, ខ្ញុំ​​ធ្វើ​សញ្ញា​​ប៉ុណ្ណឹង​ហើយ​មិន​យល់​ទៀត, ល្ងង់​អី​ល្ងង់​ម៉្លេះ?
ឮ​ដូច្នេះ​​បុរស​ទី​មួយ​បើក​ភ្នែក​ធំៗ ៖
-មិន​ទាន់​អស់​ម៉ោង​ផង ម៉េច​ហ៊ាន​និយាយ?
បុរស​​ដើរ​កណ្តាល​ឆ្លើយ​វិញ ៖
-ចុះ​បង​ឯង​ម៉េច​ហា​មាត់​និយាយ​ដែរ?
ឮគេ​ជជែក​គ្នា​បុរស​ទី​បី​ផ្ទុះ​​សំណើច ៖
-​​ហេង​ណាស់! មាន​តែ​យើង​​​ទេ​អត់​​ទាន់​និយាយ!
បុរស​ទី​មួយ​ពេប​មាត់​ដាក់ ៖
-និយាយ​កកោក​ហើយ​ថា អត់​ទាន់​និយាយ​ទៀត ។ យើង​​ទាំង​បី​នាក់​​សុទ្ធ​តែ​​មនុស្ស​ស៊យ​ដូច​គ្នា, គ្មាន​អ្នក​ណា​ហេង​​ជាង​អ្នក​ណា​ទេ ៕

អ្នក​មាន​សុជីវ​ធម៌
លោក​គ្រូ​ពន្យល់​ប្រាប់​​សិស្ស​ប្រុសៗ ៖
-អ្នក​រាល់​គ្នា​ត្រូវ​ចាំ​ថា ពេល​ទៅ​លេង​បន្ទប់​មិត្ត​ស្រី បើ​ឃើញ​ទ្វារ​បន្ទប់​បិទ​ត្រូវ​គោះ​ទ្វារ​សិន ​ទើប​គេ​ហៅ​ថា អ្នក​មាន​សុជីវ​ធម៌ ។ ប្រការ​មួយ​នេះ​ត្រូវ​ចាំ​ដាច់​ខាត ។
ស្រាប់តែ​សិស្ស​ម្នាក់​លើក​ដៃ​សួរ ៖
-ជម្រាប​លោក​គ្រូ់, ​ចុះ​បើ​ទៅ​ដល់​ឃើញ​ទ្វារ​​បន្ទប់​របើក?
-អើ, បិទ​វិញ ហើយ​​លើក​ដៃ​គោះ​​ទៅ! 

ម៉េច​មិន​ម៉ាកេ?
បុរស​ម្នាក់​​អង្គុយ​តាម​ដាន​ការ​ប្រកួត​​បាល់​​ទាត់​រវាង​​ក្រុម​ប្រចាំ​ស្រុក និង​ក្រុម​​មក​ពី​ស្រុក​មួយ​ទៀត​ ។ មួយ​សន្ទុះ​​ស្រាប់​តែ​គាត់​ស្ទុះ​ក្រោក​​ស្រែក​ខ្លាំងៗ ៖
-​ម៉េច​គ្មាន​​អ្នក​ណា​ម៉ាកេ​សោះ ទុក​ឱ្យ​គេ​ស៊ុត​ស្រួលៗ​អ៊ីចឹង?
ឮ​ដូច្នេះ​បុរស​ម្នាក់​ទៀត​ដែល​នៅ​អង្គុយ​ក្បែរ​ឆ្លើយ​​វិញ ៖
-ស៊ុត​ពិន័យ​​ប៉េណាល់​ទី​១១​ម៉ែត្រ ​អ្នក​ណា​ឱ្យ​ម៉ាកេ?

ត្រួត​ពិនិត្យ​ម្ហូប​ចំណី
ស្មីត​ចូល​រួម​ធ្វើ​​ទេស​ចរណ៍​​ផ្សង​ព្រេង​​រង្វេង​ក្នុង​ព្រៃ​​ច្រើន​ថ្ងៃ ទី​បំផុត​ត្រូវ​កុល​សម្ព័ន្ធ​​មួយ​ក្រុម​​នៅ​ទ្វីប​អាហ្វ្រិក​​ចាប់​ខ្លួន ។ ពេល​កំពុង​នឹក​ភ័យ​ខ្លាច​គេ​ស៊ី​សាច់ ស្រាប់​តែ​ឃើញ​​កុល​សម្ព័ន្ធ​​ម្នាក់​សម្លឹង​​​ខ្លួន​អត់​​ដាក់​ភ្នែក ស្មីត​កាន់​តែ​ភ័យ​​ខ្លាំង​ឡើង​ ហើយ​ស្រែក​សួរ ៖
-ម៉េច​​លោក​សម្លឹង​ខ្ញុំ​យូរ​ម៉្លេះ? លោក​ជា​ប៉ូលិស​មែន​ទេ?
កុល​សម្ព័ន្ធ​​ម្នាក់​នោះ​តប ៖
-មិន​មែន​ប៉ូលិស​​ទេ, ខ្ញុំ​ធ្វើ​ការ​​ខាង​ត្រួត​ពិនិត្យ​ម្ហូប​ចំណី ។ ខ្ញុំ​កំពុង​ពិនិត្យ​មើល​តើ​លោក​មាន​កើត​អេដស៍ ឬ​អត់?