ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បណ្តាញប្រជាជន​​​​កម្ពុជា​ដើម្បី​សន្តិភាព​​​ថ្កោលទោស​​​​​នាយករដ្ឋមន្ត្រី​​ថៃ​ អាប់ភីស៊ីត ​​​​ចំពោះ​ការ​​រារាំង​​​ដំណើរ​អភិវឌ្ឍន៍​​ប្រាសាទ​​ព្រះវិហារ​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ​​ ៖ ​យោង​តាម​​សេចក្តីថ្លែង​ការណ៍​​រួមរ​បស់បណ្តាញ​​​ប្រជាជនក​ម្ពុជា ដើម្បី​សន្តិភាព​​​មានអង្គការ​ សមាគម ​ចំនួន​១៤៩​​បាន​ចេញផ្សាយ​កាលពីថ្ងៃទី​​​១៦ ​មិថុនា ​​២០១១ ​​ដែលកោះសន្តិភាព​​ទទួលបាន​ឱ្យ​​ដឹ​ងថា ​ឆ្លើយ​តប​ចំពោះ​​នាយករដ្ឋមន្ត្រី​​​ថៃ អាប់ភីស៊ីត ​វ៉េចាជីវ៉ា ​​ដែលបាន​​សុំ​ឱ្យគណៈ​កម្មាធិការ​​​បេតិកភណ្ឌពិភព​លោក​​​ពន្យារពេល​

រាជធានីភ្នំពេញ​​ ៖ ​យោង​តាម​​សេចក្តីថ្លែង​ការណ៍​​រួមរ​បស់បណ្តាញ​​​ប្រជាជនក​ម្ពុជា ដើម្បី​សន្តិភាព​​​មានអង្គការ​ សមាគម ​ចំនួន​១៤៩​​បាន​ចេញផ្សាយ​កាលពីថ្ងៃទី​​​១៦ ​មិថុនា ​​២០១១ ​​ដែលកោះសន្តិភាព​​ទទួលបាន​ឱ្យ​​ដឹ​ងថា ​ឆ្លើយ​តប​ចំពោះ​​នាយករដ្ឋមន្ត្រី​​​ថៃ អាប់ភីស៊ីត ​វ៉េចាជីវ៉ា ​​ដែលបាន​​សុំ​ឱ្យគណៈ​កម្មាធិការ​​​បេតិកភណ្ឌពិភព​លោក​​​ពន្យារពេល​លើផែនការ​​​​អភិរក្ស​​​ និងអភិ​វឌ្ឍន៍​​​តំបន់​ប្រាសាទព្រះវិហារ​ និងការចុះបញ្ជី​​​​ប្រាសាទ​ព្រះវិហារ​​ជាបេតិកភណ្ឌ​ពិភពលោក រួម​គ្នា​​​នោះ​។ យើង​សូម​សម្តែង​​​ការសោកស្តាយ​​​ «ចំពោះ​​ការលើក​ឡើងរបស់នាយករដ្ឋមន្ត្រី​​ថៃ ដែលបានប្រាប់​​​​សារ​ព័ត៌មាន​​​ថៃ កាលពីថ្ងៃទី​​​១៥ មិថុនា ​​២០១១ ​ទាំង​ងងឹត​ងងល់ មិន​​យល់​ច្បាប់​អន្តរជាតិ​​ និង​រំលោភ​​​​​សាលដីកា​​​តុលាការ​យុត្តិ​ធម៌​អន្តរជាតិ»​។​

បណ្តា​ញ​ប្រជាជន​កម្ពុជា​​ ដើម្បីសន្តិភាព ​លើក​ឡើង​ថា ​យើង​តំណាង​​​បណ្តាញប្រជាជន​កម្ពុជា​​​ ដើម្បី​សន្តិ​ភាព (​CPNP) មានសមាជិក​​​អង្គ​ការ​​ សមាគម​​មិនមែនរដ្ឋាភិបាល​ និង​សហ​ជីព​​​នៅកម្ពុជា​​ចំនួន​​១៤៩​​សម្តែង​ការ​សោកស្តាយ​ចំពោះ នាយករដ្ឋមន្ត្រី​​​ថៃ​ លោកអាប់ភីស៊ីត បាន​​បញ្ជា​ទៅ​គណៈប្រតិភូ​​​ថៃ ដែលទៅប្រជុំ​​​គណៈ​​កម្មាធិការ​​​​បេតិកភណ្ឌ​ពិភពលោក​​ប្រចាំ​ឆ្នាំ​​​​ពី​ថ្ងៃ​ទី​​១៩ ដល់​ថ្ងៃទី​២៩ ​​មិថុនា ២០១១ ​នៅប្រទេស​​​បារាំង​​ឱ្យ​ដាក់​ជូនគណៈ​កម្មាធិការ​​បេតិក​ភណ្ឌ​​ពិភពលោក​​​​ធ្វើយ៉ាង​ណា​​ «ពន្យារ​ពេល​​​វេលា និង​មិន​​ឱ្យពិចារណា​​នូវគម្រោង​​​​អភិ​វឌ្ឍន៍​​ និងអភិ​រក្ស​​តំបន់​ប្រាសាទព្រះវិហារ​របស់​ប្រទេស​កម្ពុជា និង​ដកចេញ​​​ការចុះបញ្ជី​​ប្រាសាទ​​​ព្រះវិហារ​​ជា​​​បេតិកភណ្ឌពិភពលោក​ ឬ​ឱ្យចុះ​បញ្ជីរួមគ្នា»​។​ ​បណ្តាញ​ប្រជាជន​​​កម្ពុជា ដើម្បី​សន្តិភាព​សូម​បញ្ជាក់​ថា ​​សាល​ដី​​កា​តុលាការ​​​យុត្តិ​ធម៌​អន្តរជាតិ​​​ថ្ងៃទី​​​១៥ មិថុនា ​​១៩៦២ បាន​កំណត់​​​​បង្ហាញ​​​ច្បាស់​លាស់​​​ណាស់​អំពី​​​ប្រាសាទ​​​ព្រះ​វិហារ​ស្ថិត​​ក្នុង​​អធិប​តេយ្យ​​​របស់​កម្ពុជា​។​

គួរបញ្ជាក់​ថា លោក​ឧបនាយករដ្ឋ​មន្ត្រី​​​សុខ អាន ​បាន​ដឹកនាំ​​គណៈប្រតិភូ​​វប្បធម៌ ​បេតិក​ភណ្ឌ​​​​មួយក្រុមអញ្ជើញ​​​​ចូលរួមប្រជុំអង្គ​ការ​​យូណេ​ស្កូប្រចាំ​​​ឆ្នាំ​លើកទី​​៣៥ នៅទីក្រុង​ប៉ារីស ​ប្រទេស​បារាំង ​​ដែល​ការ​​ចាកចេញ​​នេះ​នឹង​ធ្វើ​ឡើង​នៅវេលាម៉ោង​​​ជាង​​៥ល្ងាច​ថ្ងៃទី​​១៧ មិថុនា​​២០១១​។ ​សូមបញ្ជាក់​​ថា កិច្ចប្រជុំ​​​​​ប្រចាំ​ឆ្នាំ​​របស់​អង្គការ​​យូណេស្កូ​នេះនឹង​ចាប់​ផ្តើម​​​​ពីថ្ងៃទិ​​១៩ ដល់​​​​២៩ មិថុនា ២០១១ ​បន្តពីកិច្ចប្រជុំនៅ​ទីក្រុង​​​ប្រេ​ស៊ីលាន ប្រទេស​ប្រេស៊ីល ​កាលពី​ឆ្នាំ​​ទៅ​។​ កិច្ចប្រជុំនេះ​​​នឹង​អនុញ្ញាត​​​ឱ្យបណ្តា​​​ប្រទេស​នីមួយៗ​បង្ហាញពី​​ភាពរង​គ្រោះ​​​របស់បេតិក​ភណ្ឌ​​ ការ​ខូចខាត​​ ការ​រអភិរក្ស និង​ការ​​អភិ​វឌ្ឍ ​​ហើយ​ក្រុម​​​ជំនាញ​​​បេតិ​ក​ភណ្ឌ​​​ពិភពលោក​​នឹ​ងរិះ​រក​វិធី​សាស្ត្រ​ធ្វើ​យ៉ាង​ណា​​ឱ្យបេតិកភណ្ឌ​នៃ​បណ្តា​​ប្រទេស​នីមួយៗ​​រឹត​តែ​ប្រសើរ​ឡើង​។ ​​ចំណែក​ប្រទេស​កម្ពុជា​ក៏​គ្រោង​​នឹង​បង្ហាញ​​​ពីផែនការ​​​អភិ​រក្ស ​និង​​អភិ​វឌ្ឍន៍​លើប្រាសាទ​​ព្រះវិហារ​ផងដែរ​។​

សូមរំឭកឡើង​វិញ​ថា ថៃ​​បាន​សុំ​ឱ្យ​​បង្អាក់​ផែនការ​អភិវឌ្ឍន៍​​ប្រាសាទព្រះវិហាររបស់កម្ពុជា​​​ជា​ច្រើន​លើក​ច្រើនសា​ទៅអង្គការ​​យូណេស្កូ ប៉ុន្តែ​​លោកស្រី​​​អ៊ី​រីណា ​បូកូវ៉ា ​អគ្គ​នាយក​​អង្គ​ការ​យូណេស្កូ​មិន​​បាន​​យល់ព្រម​​​តាមសំណើ​​​របស់ថៃ​នោះទេ​ ​ហើយ​ការ​​ប្រជុំ​​​នៅអង្គការ​​​យូណេស្កូ នាទីក្រុង​​​​ប៉ារីស ប្រទេស​​បារាំង ​​រយៈ​ពេល​​​២ថ្ងៃ​​កន្លង​​មក គឺ​ថ្ងៃទី​​២៦ ​និង​​២៧​ ឧសភា​ ​២០១១ ​នោះ​ ​មិនបាន​​ទទួលលទ្ធ​ផល​​​អ្វីទេ ដោយ​កំពុង​ស្ថិត​​នៅក្នុងការ​​ពិចារណា ហើយ​ត្រូវ​​រង់​ចាំ​​ការ​​សម្រេច​នៅក្នុង​​កិច្ច​ប្រជុំ​លើកទី​​​៣៥ ​ថ្ងៃទី​១៩​ដល់​​២៩ មិថុនា​នេះ​។

​កិច្ចប្រជុំ​​នៅអង្គ​ការ​​​យូណេស្កូ​រវា​ងកម្ពុជា​​­-ថៃ ​និង​អង្គការ​យូណេស្កូ ​ស្តីពី​ផែនការ​​​អភិវឌ្ឍន៍​​ប្រាសាទ​ព្រះវិហារ​កន្លង​មក​​​​នោះ គឺមិន​​​មានការ​ប្រកាស​ព័ត៌មាន​​អ្វី និងមិន​មានការ​ចេញសេចក្តី​​​ថ្លែង​ការណ៍​អ្វីទាំងអស់ ។ ​​ផ្ទុយទៅវិញ ​​លោកស្រី​​​អគ្គ​នាយក​​បានសម្តែង​​ការ​សោកស្តាយ​​ និងមិន​​សប្បាយ​​​ចិត្ត ចំពោះ​​​អត្តចរិត​ ច្រឡើស​បើស​​របស់​ថៃ ​​យ៉ាងខ្លាំង​​ក្លា​​​​ទៀតផង ​ហើយ​​អ្វីដែល​ថា ​អង្គការ​យូណេស្កូ​​យល់ព្រម​​​​តាមសំណើ​​របស់ថៃ​នោះគឺ​​ជា​ការប្រឌិត​​​ទាំងស្រុង ។

​​បើ​យោងតាម​​បណ្តាញ​ផ្សព្វ​ផ្សាយ​​​របស់ថៃ​ចេញ​ផ្សាយ​​​នៅ​រសៀល​ថ្ងៃសុក្រ​​ ទី​​២៧ ឧសភា ២០១១ កន្លងទៅ​នេះថា អង្គការ​យូណេស្កូ​បាន​ឯក​ភាព​តាម​សំណើ​​​របស់ថៃ​ក្នុង​ការ​សុំ​​​ឱ្យ​ផ្អាក​​​​​ផែនការ​អភិរក្ស​​​ និងអភិវឌ្ឍន៍​​​​ប្រា​សាទ​ព្រះវិហារ ។ ​ប៉ុន្តែ​​​បើ​ការ​យល់​ព្រម​​​នេះចូល​​ជាផ្លូវការ​​​មែននោះ ​​គឺ​អង្គការយូណេស្កូ​​ខ្វះ​​​គតិ​យុត្តិ​​​ពន់ពេក​​​ណាស់ ​និង​​បាន​​រំលោភ​​​លើ​​​អធិបតេយ្យ​​ភាព​របស់​​​កម្ពុជា ដែលជា​ម្ចាស់​​​ប្រាសាទ​​​​យ៉ាង​ខ្លាំង ​​រំលោភ​​​​លើ​ផែន​​ទីឧបសម្ព័ន្ធ​​​១នា​ឆ្នាំ​១៩០៧ និង​​​១៩០៨ ​ដែល​ជា​ផែន​ទី​កំណត់​ព្រំ​ដែន​​អន្តរជាតិ ហ៊ុម​ព័ទ្ធ​​​ប្រាសាទ​ព្រះវិហារ និង​​ផ្ទៃ​ដី​​​ជុំវិញ​​ប្រា​សាទ ​ស្ថិតក្នុង​ប្រទេស​កម្ពុជា និង​រំលោភ​​លើ​សាល​​ក្រម​តុលាការ​យុត្តិធម៌​​​​អន្តរ​ជាតិ​​​ដែល​បាន​​​កំណត់​​ឱ្យ​​ប្រាសាទព្រះវិហារ​ និងផ្ទៃ​ដី​​​ជុំវិញ​​​ប្រាសាទ​​ជា​របស់​​កម្ពុជា​។

ក្រុមអ្នក​​ច្បាប់​ដែល​តាម​ដាន​​ករណី ប្រាសាទ​ព្រះវិហារ​បានលើក​​​ឡើង​ថា ប្រសិនបើ​លោកស្រី​​អ៊ីរីណា ​បូកូវ៉ា ​អគ្គ​នាយក​​​អង្គការ​​យូណេស្កូ​​​ដាក់​កំណត់​ថា ​«រង់​​ចាំ​​ឱ្យ​ប្រទេស​ទាំង​​២ ព្រមព្រៀង​​គ្នា​បោះ​បង្គោល​​​ព្រំដែន​​ឱ្យរួច​រាល់​​សិន ទើប​​តម្រូវ​​ឱ្យមានការ​​អភិវឌ្ឍន៍​​នោះ» ​គឺជា​ការ​​ជឿជាក់​ទៅលើ​​​ការ​សន្យា​ខ្យល់​​របស់​សៀម​​តែ​ប៉ុណ្ណោះ ​​ព្រោះសៀម​​​មិនដែល​​​គោរព​កិច្ច​​សន្យា​របស់​ខ្លួន​ទេ ​ហើយ​​សៀម​​ក៏មិន​ដែល​មាន​ចេតនា​ចង់​​​បោះ​​បង្គោល​ព្រំដែន​​ដែរ ​ព្រោះ​​​ចក្ខុ​​វិស័យ​របស់​សៀម​គឺ​ថា​បើ​​​សៀម​ហ៊ាន​បោះ​បង្គោល​ព្រំដែន​សៀម​​ច្បាស់ជា​​​មិន​អាច​រំលោភ​​​យក​ទឹក​ដី​​កម្ពុជា​​​បានទេ​​…​​ជាក់ស្តែង​​​ផែនទី​​សន្ធិ​សញ្ញា​​អន្តរជាតិ​ឆ្នាំ​​១៩០៧ ​​និង​ឆ្នាំ​​១៩០៨ ​បារាំង-​សៀម​ ក៏សៀម​​​មិន​គោរព​ដែរ ហើយ​សូម្បីតែ​​​​ដាក់​អ្នក​សង្កេត​ការណ៍​​​ឥណ្ឌូណេស៊ី​​​មកលើ​តំបន់​​ឈ្លានពាន​ ដើម្បី​ពិនិត្យ​​​វាយតម្លៃ​​​ឈានទៅ​ដោះ​ស្រាយ​ដោយ​សន្តិវិធី​ក៏សៀម​មិនព្រមដែរ ។​

ក្រៅពីនេះ​​នៅ​មាន​ទៀត​ ដូចជា​​​កិច្ចព្រម​ព្រៀង​​លើ​​​អនុស្សរណៈ​ស្តីពី​កិច្ច​ការ​ព្រំដែន​​ចំនួន​​​៣ ដែល​សៀម​​ធ្វើឡើង​​​ជាមួយកម្ពុជា​​​នេះ ក៏​សៀម​​ព្យាយាម​​បង្ក​ក​​ការ​អនុវត្ត​​​ដែរ គឺ​​កប់​​​ទុក​​​ត្រឹម​​សភា​​សៀម​​តែម្តង ។ ​តួយ៉ាង​កិច្ចព្រម​ព្រៀង​ជា​កញ្ចប់​​​លើ​វិធាន​៦ចំណុច​​រវាង​​រដ្ឋ​មន្ត្រី​ការ​​បរទេស​​កម្ពុជា ​និង​រដ្ឋមន្ត្រី​​ការ​បរទេស​​​​សៀម ក្រោម​​​ការ​​សម្របសម្រួល​​​​ពីរដ្ឋ​មន្ត្រីការ​បរទេស​​​​​ឥណ្ឌូណេស៊ី​​​​ និងជា​ប្រធាន​អាស៊ាន​​ផងនោះ ក៏​សៀម​​មិនទាន់ចុះ​​​​ហត្ថលេខា​​​ដែរ​…ដូច្នេះ​​​តើ​​​លោក​ស្រី​អគ្គ​នាយក​អង្គការយូណេស្កូ​​​មាន​​ហេតុ​ផល​​​អ្វី​ទៅ​​ជឿ​លើការ​សន្យារខ្យល់​​របស់​​សៀម​នោះ។

គួររំឭកទៀត​​ថា នៅ​ក្នុងសង្គ្រាម​​​ព្រំដែន​​​​ដែលបង្ក​ឡើង​​​ដោយ​​ការ​ឈ្លានពាន​របស់​សៀម​កាល​ពី​ថ្ងៃ​ទី​​៤ ដល់ថ្ងៃទី​​​៧ កុម្ភៈ ​២០១១ ​​​កន្លងមក​នេះ ​ប្រា​សាទព្រះវិហារ​​​បានទទួល​​​រង​នូវ​​គ្រាប់​កាំភ្លើង​​​​ធំ​របស់​ទាហានសៀម​ចំនួន​​​៤១៤​គ្រាប់ ​​​និង​គ្រាប់​កាំ​ភ្លើង​​​ធុនតូច និង​មធ្យម ​​និង​គ្រាប់​​បែក​ចង្កោម ​​ជាច្រើនពាន់​​គ្រាប់ទៀត ។ ​​​ដូច្នេះ​​​ពិភព​​លោក​ត្រូវ​​ចាប់​បង្ខំ​​​ឱ្យ​ភាគី​សៀម​ត្រូវ​តែ​​ទទួល​ខុស​ត្រូវ​​​ចំពោះ​​ការប្រឆាំង​​នឹង​​អង្គ​​ការ​​​យូណេស្កូ​ សហ​គមន៍​អន្តរជាតិ​ ​និង​ការបំផ្លាញ​​​​ប្រាសាទ​ព្រះ​វិហារ​​ដែល​ត្រូវ​បានចុះ​បញ្ជីជា​​សម្បត្តិ​​​បេតិ​កភណ្ឌ​ពិភព​លោក​​កាលពីថ្ងៃទី​​​៧ កក្កដា ​​​២០០៨ កន្លង​មក ៕​