ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ចុះរុះរើ​សំណង់ដែល​លយ​ចូលសមុទ្រ​

2 ខែ មុន
  • កែប

ខេត្ត​កែប​ ៖ ​អាជ្ញាធរ​ស្រុក​ដំណាក់​ចង្អើរ​ ខេត្ត​កែប ​ដឹកនាំ​​ដោយ​លោក​ឆាង ​ឆៃ ​អភិបាលស្រុក​ដំណាក់​​ចង្អើរ ​កាលពី​ព្រឹក​ថ្ងៃ​ទី​២៥ ​​កញ្ញា ​​នេះ​…

ខេត្ត​កែប​ ៖ ​អាជ្ញាធរ​ស្រុក​ដំណាក់​ចង្អើរ​ ខេត្ត​កែប ​ដឹកនាំ​​ដោយ​លោក​ឆាង ​ឆៃ ​អភិបាលស្រុក​ដំណាក់​​ចង្អើរ ​កាលពី​ព្រឹក​ថ្ងៃ​ទី​២៥ ​​កញ្ញា ​​នេះ​ បាន​ចុះ​មក​រុះរើ​សំណង់​រៀប​លយ​ចូល​សមុទ្រ ​ស្ថិត​ក្នុងភូមិ​អង្កោល​ ឃុំ​អង្កោល​ ស្រុក​ដំណាក់​ចង្អើរ​ ។ ​

លោក​ឆាង​ ឆៃ​ អភិបាលស្រុក​បាន​និយាយ​ប្រាប់​អោយ​ដឹង​ថា​ ការ​នាំ​កំលាំង​ចុះ​មក​ថ្ងៃនេះ​ ធ្វើ​តាម​ការ​បញ្ជា​របស់​ឯកឧត្តម​អភិបាលខេត្ត​កែប​ ឱ្យកំលាំង​ប្រជា​ការពារ​សហការ​ជាមួយ​អាជ្ញាធរ​ចុះ​ក្នុ​ងសមុទ្រ​ ដើម្បី​យក​លូ​ដាក់​ទឹកសមុទ្រ​មក​ឡើងគោក​វិញ​ ។

លោក​ឆាង​ ឆៃ ​និយាយ​ថា​ ប្រជាពលរដ្ឋ​ដែល​ធ្លាប់​បាន​អាស្រ័យ​ផល ​មិន​ត្រូវ​រុះរើ​ទេ​ តែ​សុំ​រក្សា​កុំ​ចាក់​ពង្រីក​ចូល​ទៅ​ក្នុង​សមុទ្រ​បន្ថែម​បាន​ហើយ​ ។ ​លោក​ឆាង​ ឆៃ​ និយាយ​ជា​សា​ធារ​ណៈ​ថា ​រាល់​ការ​ជូនដំណឹង​ដល់​ពលរដ្ឋ​ជា​ច្រើន​ដង ​ហើយ​កុំអោយ​គាត់​ចាក់​ដី​ចូល​សមុទ្រ​ ប៉ុន្តែ​ពួក​គាត់​នៅ​តែ​បន្ត​ចាក់​ដី​ធ្វើ​អោយ​ខូច​សោភ័ណភាព​នៅ​ផ្លូវ​ប្រប​មាត់សមុទ្រ​ ។

លោក​អភិបាលស្រុក​និយាយ​ថា​ ក្រោយ​ពី​បាន​រុះរើ​កន្លែង​នេះ​យើង​ និង​ដាក់​កំលាំង​រុះ​កន្លែង​ផ្សេង​ទៀត​ ។ ​ប្រជាពលរដ្ឋ​ដែល​មាន​លំនៅ​ដ្ឋា​ន​ជិត​កន្លែង​រុះរើ​នោះ ​បាន​លើក​ឡើង​ថា បើ​អាជ្ញាធរ​ចុះ​រុះ​សំណង់អនាធិបតេយ្យ​អីចឹង ​ត្រូវ​តែ​រុះ​ទាំងអស់​គ្នា​ ទើប​ប្រ​ដើ​កុំ​រុះ​ដោយ​និយម​បក្ស​និង​ពួក ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ