ឧត្តរមានជ័យ ៖ ផ្សិតក្ញោក និងផ្សិតកញ្ចូរកំពុងមានហាងឆេង ត្រូវបានក្រុមឈ្មួញដើរប្រមូលទិញពីប្រជាពលរដ្ឋក្រីក្រ ដោយដកយកមកលក់បានកម្រៃខ្លះ ដើម្បីចិញ្ចឹមបានមួយគ្រាហេតុការណ៍នេះ ស្ថិតនៅក្នុងភូមិគោកភ្លុក សង្កាត់កូនគ្រៀលក្រុងសំរោង ខេត្តឧត្តរមានជ័យ នៅថ្ងៃទី២៤ សីហា ឆ្នាំ២០២៤ ។

បុរសម្នាក់ឈ្មោះ ម៉ៅ ហន ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅក្នុងភូមិសង្កាត់ខាងលើបានរៀបរាប់ថា ប្រជាពលរដ្ឋអ្នកភូមិនេះភាគច្រើនជាអ្នកក្រីក្រនៅក្នុងរដូវវស្សាម្តងៗតែងតែនាំគ្នាដើរចូលទៅក្នុងព្រៃសហគមន៍សង្ឃរុក្ខវ័នដកផ្សិតក្ញោកលក់បានតម្លៃ១គីឡូ៤៥០០រៀល និងផ្សិតកញ្ចូរបានតម្លៃ១គីឡូ១៥០០០រៀល លក់ទៅឲ្យក្រុមឈ្មួញខ្មែរដែលដើរប្រមូលទិញបានលុយកាក់ខ្លះៗទិញអង្ក និងម្ហូបអាហារ ។

ទាក់ទិនព័ត៌មាននេះ ស្ត្រីម្នាក់ដែលជាឈ្មួញដើរប្រមូលទិញឈ្មោះ សូ រីយ៉ា អាយុ៣៩ឆ្នាំ បានឲ្យដឹងថា រូបខ្លួនបានប្រកបមុខរបរនេះ មានរយៈពេល៣ឆ្នាំមកហើយ ។ តែក្នុងឆ្នាំនេះដើរប្រមូលទិញផ្សិតក្ញោកក្នុងតម្លៃ៤៥០០រៀល និងផ្សិតកញ្ចូរទិញក្នុងតម្លៃ១៥០០០រៀលហើយផ្សិតទាំងនេះយកទៅលក់ក្នុងស្រុកផ្សិតការងោកលក់បន្តបានតម្លៃ៨០០០រៀល ៕







ចែករំលែកព័តមាននេះ