ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្វើសកម្មភាពមិនលើកលែងសូម្បីខ្សែភ្លើង​បំភ្លឺ​ផ្លូវ ទីបំផុត ត្រូវអស់លក្ខណ៍

2 ខែ មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ ៖ កាលពី​វេលា​ម៉ោង​០៣:៤០​នាទី​ទៀប​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី​២៤ ខែកញ្ញា ឆ្នាំ​២០២៤ មាន​ករណី​ចោរលួច​កាត់​ខ្សែភ្លើង​បំភ្លឺ​តាម​ផ្លូវ​សាធារណៈ នៅ​ចំណុច​ក្បែរ​សណ្ឋាគារ​ឯករាជ្យ ស្ថិត​នៅ​ភូមិ​១ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ…

ខេត្តព្រះសីហនុ ៖ កាលពី​វេលា​ម៉ោង​០៣:៤០​នាទី​ទៀប​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី​២៤ ខែកញ្ញា ឆ្នាំ​២០២៤ មាន​ករណី​ចោរលួច​កាត់​ខ្សែភ្លើង​បំភ្លឺ​តាម​ផ្លូវ​សាធារណៈ នៅ​ចំណុច​ក្បែរ​សណ្ឋាគារ​ឯករាជ្យ ស្ថិត​នៅ​ភូមិ​១ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ​។

មន្ត្រី​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុងព្រះសីហនុ​បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ខាងលើ កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុងព្រះសីហនុ បាន​ចុះ​ស្រាវជ្រាវ​តាម​ជំនាញ និង​កំណត់​បាន​មុខសញ្ញា​ជនសង្ស័យ​ប្រព្រឹត្ត​បទល្មើស​មាន​គ្នា​ចំនួន​ពីរ​នាក់ ជិះ​ម៉ូតូ​សណ្តោង​រទេះ​មក​ធ្វើ​សកម្មភាព​លួច​កាត់​យក​ខ្សែភ្លើង​បំភ្លឺ​ផ្លូវ​នៅ​ចំណុច​ក្បែរ​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ស្ថិត​នៅ​ភូមិ​៣ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ​។ បន្ទាប់​ពី​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុងព្រះសីហនុ បើក​ការ​ស៊ើបអង្កេត​ស្រាវជ្រាវ​តាម​សេចក្តីរាយការណ៍​ក៍​កំណត់​បាន​មុខសញ្ញា​និង​ឈាន​ដល់​ឃាត់ខ្លួន​បាន​។

ជនសង្ស័យ​ទី​១.​ឈ្មោះ ថន ម៉ា​ប់ ភេទ​ប្រុស អាយុ ១៧​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​រើស​អេ​ត​ចាយ ទីលំនៅ​បច្ចុប្បន្ន ក្រុម​៣៦ ភូមិ​៣ សង្កាត់​លេខ​១ ក្រុងព្រះសីហនុ​។
២/.​ឈ្មោះ លឹ​ម ឈិ​ន ភេទ​ប្រុស អាយុ ៣១​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​រើស​អេ​ត​ចាយ ទីលំនៅ​បច្ចុប្បន្ន ក្រុម​៣៦ ភូមិ​៣ សង្កាត់​លេខ​១ ក្រុងព្រះសីហនុ​។​ 

ជនសង្ស័យ​ទាំង​ពីរ បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បាន​រួម​គ្នា​ធ្វើ​សកម្មភាព លួច​កាត់​ខ្សែភ្លើង​បំភ្លឺ​តាម​ផ្លូវ​សាធារណៈ នៅ​ចំណុច​ក្បែរ​សណ្ឋាគារ​ឯករាជ្យ ស្ថិត​នៅ​ភូមិ​១ សង្កាត់​លេខ​៣ ក្រុង​/​ខេត្ត​ព្រះ​សីហ​នុ កាលពី​ថ្ងៃ​ទី​២៣ ខែកញ្ញា ឆ្នាំ ២០២៤ ពិតប្រាកដ​មែន​។
ក្នុង​នោះ​វត្ថុ​តាង​ចាប់​យក​បាន​រួម​មាន​៖ ម៉ូតូ​ចំនួន​១​គ្រឿង ម៉ាក់ Honda scoopy ពណ៌​ខ្មៅ​លាយ​ទឹកប្រាក់ ពាក់​ផ្លា​ក​លេខ ភ្នំពេញ​1BC- 5811 , រទេះអូស ចំនួន ១​គ្រឿង, អំ​ពូ​ល​សូ​ឡា ចំនួន ១, កាំបិត ចំនួន ២​ដើម, ពូថៅ ចំនួន ១​ដើម, ​ទូរស័ព្ទ​ដៃ ចំនួន ១​គ្រឿង, ​ផ្លែ​រណា​អា​ដែក ចំនួន ២​ដើម និង៨​ទួ​រ​នឺ​វី​ស ចំនួន ៣​ដើម សោ​រមាត់ និង​សោរ​ខ្វែង ចំនួន ៦​ដើម​។

បច្ចុប្បន្ន ជនសង្ស័យ​ទាំង​ពីរ​នាក់​ខាងលើ រួម និង​វត្ថុ​តាង​ត្រូវ​បា​នប​ញ្ចូ​ន​ទៅ​ការិយាល័យ​ព្រហ្មទណ្ឌ​អាវុធហត្ថ​ខេត្ត​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ