ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រពន្ធ​កម្មការិនី ប្រើ​ប្ដី​ជា​ជាងសំណង់ ឲ្យ​ទៅ​ស្ទូចត្រី​យក​មក​ធ្វើ​ម្ហូប ប្ដី​ទៅ​គ្មាន​ថ្ងៃ​ត្រលប់

1 អាទិត្យ មុន

រាជធានី​ភ្នំពេញ ៖ ប្ដី​ប្រពន្ធ​មួយគូ រៀប​ការ​ជាមួយ​គ្នា​ច្រើន​ឆ្នាំ​ហើយ ប៉ុន្តែ​អត់​មានកូន​ទេ ដោយសារ​តែ​ជីវភាព​ក្រីក្រ ពួក​គាត់​បាន​នាំ​គ្នា ចាក​ចេញពី​ស្រុក​កំណើត មក​ស្នាក់​នៅផ្ទះ​ជួល នៅ​រាជធានី​ភ្នំពេញ​។…

រាជធានី​ភ្នំពេញ ៖ ប្ដី​ប្រពន្ធ​មួយគូ រៀប​ការ​ជាមួយ​គ្នា​ច្រើន​ឆ្នាំ​ហើយ ប៉ុន្តែ​អត់​មានកូន​ទេ ដោយសារ​តែ​ជីវភាព​ក្រីក្រ ពួក​គាត់​បាន​នាំ​គ្នា ចាក​ចេញពី​ស្រុក​កំណើត មក​ស្នាក់​នៅផ្ទះ​ជួល នៅ​រាជធានី​ភ្នំពេញ​។ បុរស​ធ្វើ​ជា​ជាងសំណង់ រីឯ​ស្ត្រី​ជា​ធ្វើ​ជា​កម្មការិនី​រោងចក្រ​កាត់ដេរ ហើយ​មួយ​រយៈ​ចុង​ក្រោយ​នេះ​ប្ដី​អស់​ការងារ អត់​ទាន់​មាន​កន្លែង​ធ្វើ​បន្ត​ទៀត ក៏​បាន​នៅ​តែ​ផ្ទះ ហើយ​ប្រពន្ធ ក៏​បាន​ប្រើ​ឲ្យ​ដើរ​ស្ទូចត្រី គ្រាន់​បាន​ធ្វើ​ម្ហូប ប្រចាំ​ថ្ងៃ រួច​ពី​ការ​ចំណាយ​ប្រាក់​ក្នុង​ការ​ទិញ​ម្ហូប​ផង​ដែរ ។

បុរស​នោះ​ក៏​បាន​ចេញ​ទៅ​ស្ទូចត្រី បាន​យក​ឲ្យ​ប្រពន្ធ ធ្វើ​ម្ហូប​រាល់ថ្ងៃ តែ​ជា​អកុសល ស្រាប់តែ​នៅ​វេលា​ម៉ោង​១១​និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​២៣ ខែកញ្ញា ឆ្នាំ​២០២៤​នេះ ត្រូវ​បាន​អ្នកដំណើរ ប្រទះ​ឃើញ​បុរស​ជា​ប្ដី​រូប​នោះ ដេក​ស្លា​.​ប់ នៅ​មាត់​ប្រឡាយ ក្លិប​វាយ​កូន​ហ្គោ​ល ទៅ​វិញ ស្ថិត​នៅ​តាម​ផ្លូវ​បេតុង វត្ត​ពោធិ៍​វ័ន ក្នុងភូមិ​អក​រំដួល សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។ ជំ​ហ៊ាន​ដំបូង ត្រូវ​បាន​សមត្ថកិច្ច​សង្ស័យ​ថា គាត់​ស្លា​.​ប់​ដោយ​ជំងឺ​គាំងបេះដូង ព្រោះ​គាត់​មាន​ជំងឺ​បេះដូង ច្រើន​ឆ្នាំ​មក​ហើយ ។

ស្ត្រី​ជា​ប្រពន្ធ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ប្ដី​របស់​នាង​រូប​នោះ​ឈ្មោះ ទិន ភារ​ម្យ អាយុ​៤១​ឆ្នាំ មុខរបរ​ជាងសំណង់ ហើយ​ប្រពន្ធ​បាន​រៀប​ការ​ជាមួយ​គ្នា​ច្រើន​ឆ្នាំ​មក​ហើយ ប៉ុ​ន្ត​អត់​ទាន់​មានកូន​ទេ ។ ពួក​គាត់ មាន​ទីលំនៅ​អចិន្ត្រៃយ៍​នៅ​ស្រុក​កោះសូទិន ខេត្តកំពង់ចាម ហើយដោយ​សារ​តែ​កត្តា​ជីវភាព​ក្រីក្រ ក៏​បាន​ចា​ចេញពី​ស្រុក​កំណើត មក​រាជធានី​ភ្នំពេញ និង​បាន​ស្នាក់​នៅផ្ទះ​ជួល​ភូមិ​ទ្រុងមាន់ សង្កាត់​អូ​បែក​ក្អម ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។

ស្ត្រី​រូប​នោះ​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ថា ប្ដី​នាង​ធ្វើ​ជា​ជាងសំណង់ ហើយ​ក៏​មាន​ជំងឺ​បេះដូង កើតជា​ច្រើន​ឆ្នាំ​មក​ហើយ​ដែរ ចំណែក​រូប​នាង ធ្វើ​ជា​កម្មការិនី​រោងចក្រ​កាត់ដេរ ហើយ​មួយ​រយៈពេល​ចុង​ក្រោយ​នេះ ប្ដី​របស់​នាង អត់​ទាន់​មានការ​ងារ​អី​ធ្វើ​បន្ត​ទៀត​ទេ ក៏​បាន​សម្រាក​នៅផ្ទះ ។ ចំណែក​នាង​ទៅ​ធ្វើការ​រោងចក្រ រាល់ថ្ងៃ ។ ហើយ​ដើម្បី​កាត់​បន្ថយ​ការ​ចំណាយ​លើ​ការ​ទិញ​ម្ហូប នាង​ក៏​បាន​ប្រើ​ប្ដី​ឲ្យ​ដើរ​ស្ទូចត្រី ដើម្បី​ទៅ​ធ្វើ​ម្ហូប​ប្រចាំ​ថ្ងៃ ទើប​ប្ដី​នាង​បាន​ចេញ​ដើរ​ស្ទូចត្រី​រាល់ថ្ងៃ ។

កម្មការិនី​រូប​នេះ បាន​បញ្ជាក់​ប្រាប់​បន្ថែម​ទៀត​ថា ដោយឡែក នៅ​ថ្ងៃ​កើតហេតុ នាង​បាន​ចេញ​ទៅ​ធ្វើការ​រោងចក្រ ហើយ​ប្ដី​បាន​ចេញ​ទៅ​ស្ទូចត្រី​ដូច​រាល់ថ្ងៃ​ដែរ គាត់​មិន​នឹក​ស្មានថា ប្ដី​ជួប​រឿង​បែប​នេះនោះ​ទេ ។ ខណៈ​ពេល​កំពុងធ្វើការ​សុខ​ៗ ស្រាប់តែ​មាន​គេ​ខ​ល​ប្រាប់​ថា ប្ដី​នាង​ស្លា​.​ប់​ហើយ ទើប​នាង​ប្រញាប់ប្រញាល់​ធ្វើ​ដំណើរ​ទៅ​កាន់​កន្លែង​កើតហេតុ ហើយ​បានឃើញ​ប្ដី ពិតជា​បាន​ស្លា​.​ប់​មែន គួរ​ឲ្យ​សោកស្ដាយ​ខ្លាំង​ណាស់ ។

ដោយឡែក​អ្នក​ភូមិ​អក​រំដួល បាន​និយាយ​ថា ពួក​គាត់​បានឃើញ​បុរស​រង​គ្រោះ​រូប​នោះ ទៅ​អង្គុយ​ស្ទូចត្រី នៅ​ត្រង់​ចំណុច​កើតហេតុ​ខាងលើ​នោះ​រយៈពេល​២​ថ្ងៃ​មក​ហើយ ប៉ុន្តែ​អត់​មាន​នរណា បាន​ចាប់អារម្មណ៍​ទៅ​មើល ឬ​សួរនាំ​អ្វី​ទេ លុះដល់​ថ្ងៃ​ទី​២៣ ខែកញ្ញា ដែល​ជា​ថ្ងៃ​កើតហេតុ បានឃើញ​បុរស​នេះ​ទៅ​ស្ទូចត្រី នៅ​ត្រង់​ចំណុច​ខាងលើ​នោះ​ទៀត ហើយ​ក៏​មិន​បាន​ទៅ​មើល​ដដែល​។ ស្រាប់តែ​នៅ​វេលា​ម៉ោង​១១​និង​១៥​នាទី​ព្រឹក​ថ្ងៃ​ដដែល មាន​បុរស​ចំណាស់​ម្នាក់​ជិះ​កង់​ដឹក​កញ្ឆេ ឆ្លងកាត់​តាម​ផ្លូវ​នោះ បាន​ប្រទះ​ឃើញ​បុរស​នេះ​ដេក​ស្លា​.​ប់​លើ​ដើម​បន្លា​អូយយ៉ា​ស់ ក៏​ស្រែក​ប្រាប់​គេឯង បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឆោឡោ​តែ​ម្ដង ។

អ្នក​ភូមិ​ខាងលើ បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ថា ពេល​នោះ​ពួក​គាត់ បាន​នាំ​គ្នា​លើក​បុរស ដើម្បី​នោះ​ធ្វើ​ចលនា​បេះដូង ជា​ការ​សង្គ្រោះ​បឋម​ដែរ ប៉ុន្តែ​មិន​អាច​ជួយ​បាន​ឡើយ ព្រោះ​បុរស​នោះ បាន​ស្លា​.​ប់​បាត់​ទៅ​ហើយ ។ ទើប​ស្រាវជ្រាវ​តាម​ទូរ​សព្ទ​រក​លេខ​ប្រពន្ធ​គាត់ និង​ខ​ល​ប្រាប់​ឲ្យ​ប្រពន្ធ​បានដឹង រួច​បាន​រាយការណ៍ ជូន​នគរបាល​ប៉ុស្តិ៍​សំរោង​ក្រោម ឲ្យ​ចុះ​ទៅ​ពិនិត្យ និង​រាយការណ៍​បន្ត​ទៅ​កាន់​នគរបាល​ការិយាល័យ​បច្ចេកទេស​វិទ្យាសាស្ត្រ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ចុះ​ទៅ​ធ្វើ​កោសល្យវិច័យ​ស​.​ព ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ