ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាក់ជាលើកទី២ ! ផ្លូវបេតុងតាមមាត់ប្រឡាយម្តុំគល់ស្ពានស្ទឹងមានជ័យនេះធ្លាប់បាក់ស្រុតម្តងហើយ

13 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ផ្លូវបេតុងមាត់ប្រឡាយលូ ក្បែរគល់ស្ពានស្ទឹងមានជ័យ ត្រូវបានបាក់ស្រុតចុះទៅក្រោម ផ្អើលពលរដ្ឋក្បែរខាង ។ ហេតុការណ៍បាក់ស្រុតនេះដែរ បានបង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង០២រសៀល…

រាជធានីភ្នំពេញ ៖ ផ្លូវបេតុងមាត់ប្រឡាយលូ ក្បែរគល់ស្ពានស្ទឹងមានជ័យ ត្រូវបានបាក់ស្រុតចុះទៅក្រោម ផ្អើលពលរដ្ឋក្បែរខាង ។

ហេតុការណ៍បាក់ស្រុតនេះដែរ បានបង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង០២រសៀល ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ នៅត្រង់ចំណុចមាត់ប្រឡាយលូស្ទឹងមានជ័យ តាមបណ្តោយផ្លូវបេតុង ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី០២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៍មានពីប្រជាពលរដ្ឋបានប្រាប់អោយដឹងថា គិតចាប់ពីមានការស្តារប្រឡាយលូស្ទឹងមានជ័យមានរយៈពេល១០ថ្ងៃជាងមកហើយ ដែលផ្លូវបេតុងមួយខ្សែនេះចាប់ផ្តើមស្រុតបន្តិចម្តងៗ ហើយក៏ធ្លាប់បានរាយការណ៍ជូនអាជ្ញាធររួចមកហើយ ប៉ុន្តែមិនមានចំណាត់ការអ្វីសោះ ។

ប្រភពដដែលបន្តទៀតថា លុះព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤នេះ គាត់បានឃើញផ្លូវបេតុងនេះចាប់ផ្តើមមានសភាព ឃ្លាតពីគ្នាជាង១តឹក កាន់តែខ្លាំងឡើងៗ ។ រហូតមកដល់រសៀលម៉ោង០២ថ្ងៃដដែល គាត់កំពុងសម្រាន្តនៅក្នុងផ្ទះ ក៏ស្រាប់តែឮសំឡេងលាន់ដូចបែក ខណៈនោះ គាត់រត់មកមើលក៏បានប្រទះឃើញផ្លូវបេតុងមួយខ្សែនៅខាងមុខផ្ទះរបស់គាត់បាក់ស្រុតអស់បាត់ទៅហើយ ។ តែសំណាងល្អមិនបង្កអោយនរណារងរបួសនោះឡើយ ។

លោក ទូច សំអុល ចៅសង្កាត់ស្ទឹងមានជ័យទី០២ បានអោយដឹងថា ចំណុចផ្លូវនេះ គឺធ្លាប់ស្រុតម្តងរួចមកហើយ កាលពី០៨ឆ្នាំមុន ហើយក៏ត្រូវបានជួសជុលឡើងវិញ មកចាក់បេតុងវិញម្តង ។ លោកបន្តទៀតថា ចំពោះផ្លូវដែលរងការបាក់ស្រុតនេះដែរ គឺមានប្រវែង១៤៦ម៉ែត្រ ។

បច្ចុប្បន្ន មន្រ្តីជំនាញផ្នែកជួសជុលផ្លូវកំពុងធ្វើការត្រួតពិនិត្យ និងសិក្សាពីផ្លូវរងការខូចខាតនេះ ដើម្បីវាយតម្លៃក្នុងការជួសជុលឡើងវិញ ៕

រូបភាពបាក់កាលពី៨ឆ្នាំមុន និងជួសជុល
រូបភាពបាក់កាលពី៨ឆ្នាំមុន និងជួសជុល

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ