រាជធានីភ្នំពេញ ៖ ព័ត៌មានបឋមបានដឹងថា នៅរសៀល ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ ផ្លូវបេតុងមាត់ប្រឡាយលូមួយខ្សែបានបាក់ស្រុតប្រវែងជាច្រើនរយម៉ែត្រ ស្ថិតនៅតាមប្រឡាយស្ទឹងមានជ័យ ភូមិភ្នាត សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
បច្ចុប្បន្ន ផ្លូវមួយខ្សែខាងលើនេះត្រូវបាន អាជ្ញាធរដាក់របាំងបិទផ្លូវ បង្អាក់ចរាចរណ៍ឆ្លងកាត់ទាំងស្រុង ។

គួរកត់សម្គាល់ថា ទីតាំងផ្លូវដែលបាក់ស្រុតនេះជាកំណាត់ផ្លូវដដែល ដែលធ្លាប់បានបាក់ស្រុតម្តងរួចមកហើយ កាលពីមេសា ឆ្នាំ២០១៦ ពោល គឺកាលពីជាង៨ឆ្នាំមុន ហើយក្រោយមកផ្លូវបានជួសជុលឡើងវិញ ។
មានវីដេអូទីនេះ ស្ថានភាពបច្ចុប្បន្ន អាជ្ញាធរមូលដ្ឋាន បានអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋដែលមាន លំនៅដ្ឋាននៅតាមដងផ្លូវនេះ ក៏ដូចជាបងបងប្អូន ប្រជាពលរដ្ឋដែលតែងតែ ធ្វើដំណើរនៅតាមផ្លូវនេះ សូមមេត្តាយោគយល់ផង ខណៈដែលអាជ្ញាធរខណ្ឌនឹងបិទផ្លូវនេះជាបណ្តោះអាសន្ន ដើម្បីបង្កគ្រោះថ្នាក់ជាយថាហេតុ ៕









អត្ថបទសរសេរ ដោយ
អត្ថបទសរសេរ ដោយ
ចែករំលែកព័តមាននេះ