ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​រក្សា​ទុក​ការ​ប្រកាស​អាសន្ន​ទឹក​ជំនន់​

12 ឆ្នាំ មុន

មជ្ឈ​មណ្ឌល​ឧតុ​និយម​ជាតិ​ចិន​កាល​ពី​ថ្ងៃ​ទី​១៨ មិថុនា​ បាន​រក្សា​ទុក​ការ​ប្រកាស​អាសន្ន​ពណ៌​ទឹក​ក្រូច​(ការ​ប្រកាស​អាសន្ន​កំរិត​ ខ្ពស់​ទី​៣)ពី​ទឹក​ជំនន់​ក្រោយ​ពី​ភ្លៀង​បន្ត​ធ្លាក់​ខ្លាំង​ធ្វើ​ឱ្យ​ជន់​ លិច​តំបន់​ជា​ច្រើន​ក្នុង​បណ្តា​ខេត្ត​ភាគ​ខាងត្បូង និង​ភាគ​ខាង​កើត​ប្រទេស​បណ្តាល​ឱ្យ​មនុស្ស​ស្លា.ប់​ជា​ច្រើន​នាក់​រួចមក​។

មជ្ឈ​មណ្ឌល​ឧតុ​និយម​ជាតិ​ចិន​កាល​ពី​ថ្ងៃ​ទី​១៨ មិថុនា​ បាន​រក្សា​ទុក​ការ​ប្រកាស​អាសន្ន​ពណ៌​ទឹក​ក្រូច​(ការ​ប្រកាស​អាសន្ន​កំរិត​ខ្ពស់​ទី​៣)ពី​ទឹក​ជំនន់​ក្រោយ​ពី​ភ្លៀង​បន្ត​ធ្លាក់​ខ្លាំង​ធ្វើ​ឱ្យ​ជន់​លិច​តំបន់​ជា​ច្រើន​ក្នុង​បណ្តា​ខេត្ត​ភាគ​ខាងត្បូង និង​ភាគ​ខាង​កើត​ប្រទេស​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​ជា​ច្រើន​នាក់​រួចមក​។
មជ្ឈ​មណ្ឌល​ឧតុនិយម​នេះ​ព្យាករណ៍​ពី​ភ្លៀង​ធ្លាក់​​ខ្លាង​រយៈ​ពេល​​២៤​ម៉ោង​​ខាង​មុខ​នេះ​ក្នុង​តំបន់​ទាំង​ឡាយ​ស្ថិត​នៅ​តាម​បណ្តោយ​ទន្លេ​យ៉ង់​សេ ហើយ​ពិសេស​ភ្លៀង​ធ្លាក់​ខ្លាំង​​ក្នុង​ខេត្ត​ហ៊ូបៃ​ យ៉ាង​ស៊ី អាន​ហ្វី យ៉ាង​ស៊ូ​ និង​ហ្សេ​យ៉ាង​។

ប្រទេស​ចិន​បាន​ចេញ​ការ​ប្រកាស​អាសន្ន​ពណ៌​ទឹក​​ក្រូច​ជា​កំរិត​ប្រកាសអាសន្ន​​ខ្ពស់​ទី៣​ក្នុង​ចំណោម​ការ​ប្រកាស​អាសន្ន​ទាំង​៤​ពណ៌​យោង​តាម​ភាព​ធ្ងន់​ធ្ងរ​នៃ​គ្រោះ​មហន្ត​រាយ​ គឺ​ពណ៌​ក្រហម​(កំរិត​ខ្ពស់​បំផុត) ពណ៌​ទឹក​ក្រូច ពណ៌​លឿង​ និង​ពណ៌​ខៀវ​។

មជ្ឈ​មណ្ឌល​នោះ​បាន​អំពាវ​នាវ​ដល់​អាជ្ញា​ធរ​មូល​ដ្ឋាន​ឱ្យ​ចាត់​វិធាន​ការ​ជា​បន្ទាន់​នានា​ទប់​ទល់​នឹង​ភ្លៀង​ធ្លាក់​ខ្លាំង​ពិសេស​ទឹក​ជំនន់​ និង​ការបាក់​ដី​ហូរ​ភក់ ៕