ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទេស​ស្រី​លង្កា​មាន​ប្រធានា​ធិបតី​ថ្មី​ជា​អ្នក​និយម​ទ្រឹស្ដី​របស់​​កាល់​ម៉ាក្ស

2 ខែ មុន

ទី​ក្រុង​កូឡុំបូ៖ ​នៅ​ទី​បំផុត ប្រទេស​ស្រី​លង្កា​រក​បាន​ប្រធានា​ធិបតី​ថ្មីហើយ​។ គាត់​ឈ្មោះ​អនុរក្ស​ កុមារា​ ឌីសា​ណាយ៉ាកេ (Anura Kumara Dissanayake) ជា​អ្នក​នយោបាយ​និយម​តាម​ទ្រឹស្ដី​របស់​កាល់​ម៉ាក្ស​។…

ទី​ក្រុង​កូឡុំបូ៖ ​នៅ​ទី​បំផុត ប្រទេស​ស្រី​លង្កា​រក​បាន​ប្រធានា​ធិបតី​ថ្មីហើយ​។ គាត់​ឈ្មោះ​អនុរក្ស​ កុមារា​ ឌីសា​ណាយ៉ាកេ (Anura Kumara Dissanayake) ជា​អ្នក​នយោបាយ​និយម​តាម​ទ្រឹស្ដី​របស់​កាល់​ម៉ាក្ស​។ ដូច្នេះ លោក​កំពុង​មាន​សង្ឃឹម​ថា​នឹង​អនុវត្ត​កម្ម​វិធី​នយោបាយ​កម្ចាត់​អំពើ​ពុក​រលួយ​ឱ្យ​ដល់​ឫស​គល់ និង​ខិត​ខំ​ស្ដារ​សេដ្ឋ​កិច្ច​ជាតិ​​​ដែល​លិច​លង់​ដោយ​សារ​វិបត្តិ​ហិរញ្ញ​វត្ថុ​។

លោក​ឌីសាណាយ៉ាកេ (Dissanayake)​សព្វ​ថ្ងៃ​នេះ​មាន​អាយុ​៥៥​ឆ្នាំ​ មិន​ធ្លាប់​មាន​សែ​ស្រឡាយ ឬ​ឈាម​ជ័រ​ជា​អ្នក​នយោ​បាយ​ទេ​។ លោក​មាន​ជំនឿ​ថា​រដ្ឋាភិបាល​ថ្មី​អាច​ស្ដារ​ស្ថាន​ការណ៍​ឡើង​វិញ​ និង​ខិត​ខំ​ធ្វើ​ឱ្យ​មាន​ស្ថិរ​ភាព​នយោ​បាយ​​ដើម្បី​សម្លឹង​ទៅ​រក​អនា​គត​កាល​​។ ​លោក​​យល់​ថាឡើង​កាន់​អំណាច​លើក​នេះ​មិន​មែន​ដើម្បី​លាភ​សក្ការៈ​ផ្ទាល់​ខ្លួន​ទេ​​ ប៉ុន្តែ​​​ជា​បន្ទុក​​ដ៏​ធំ​មួយ​ដែល​លោក​ត្រូវរ៉ាប់​រង​ធ្វើ​​។​

លទ្ធ​ផល​ឆ្នោត​លើក​នេះ​ជា​​សាល​ក្រម​កាត់​ក្ដី​ចំពោះ​របប​ដឹក​នាំ​របស់​ប្រធានា​ធិប​តី​ចាំ​ផ្ទះ​បច្ចុប្បន្ន​ ​(លោក​វី​ក្រឹម​មេ​ស៊ីង​ ​-Wickremesinghe) ដែល​​​​ឡើង​មក​កាន់​អំណាច​ចំពេល​ស្ថាន​ការណ៍​​ក្រឡាប់​ចាក់​, ប្រទេស​ជាតិ​​ជំពាក់​បំណុល​​​វ័ណ្ឌ​ក និង​សេដ្ឋ​កិច្ច​ទន់​ខ្សោយ​។ ​ប្រជា​ជន​មិន​ពេញ​ចិត្ត​នឹង​ការ​ដឹក​នាំ​របស់​លោក​​ទេ​​។ ​លទ្ធ​ផល​បោះ​ឆ្នោត​នៅ​ជុំ​ទី​បី​បង្ហាញ​ថា​គាត់​ទទួល​បាន​សំឡេង​គាំទ្រ​​​​១៧%​, លោក​ឌីសាណា​យ៉ាកេ​ទទួល​បាន​​​៤២,៤% និង​​បេក្ខ​ជន​ម្នាក់​ទៀត​ទទួល​បាន​៣២,៨%​។

​​នេះ​ជា​លើក​ទី​១​នៅ​ក្នុ​ងប្រវត្តិ​សាស្ត្រ​របស់​ខ្លួន​ដែល​​ស្រី​លង្កា​រៀប​ចំ​ការ​បោះ​ឆ្នោត​ជម្រុះ​ជុំ​ទី​២​​។ មូល​ហេតុ​ដោយ​សារ​តែ​​គ្មាន​បេក្ខ​ជន​​​ណា​ម្នាក់​​​ទទួ​លបាន​សំឡេងគាំទ្រ​​៥០%​។ យោង​តាម​រូប​មន្ត​នៃ​ការ​បោះ​ឆ្នោ​ត​នៅ​ស្រី​​លង្កា​ អ្នក​បោះ​ឆ្នោត​ម្នាក់​ៗ​កាន់​សន្លឹក​ឆ្នោត​បី​សន្លឹក​នៅ​ក្នុង​ដៃ​​​ដើម្បី​ជ្រើស​រើស​បេក្ខ​ជន​ដែល​ខ្លួន​ពេញ​ចិត្ត​។ បើ​បេក្ខ​ជន​នី​មួយ​​ៗ​ទទួល​បាន​សំឡេង​គាំទ្រ​មិន​គ្រប់​​​៥០%​​នៅ​ជុំ​ទី​​១​ទេ​ ​គេនឹង​សម្រាំង​យក​​បេក្ខ​ជន​២​រូប​ដែលមាន​សំឡេង​ឆ្នោត​ខ្ពស់​ដាច់​គេ​ ហើយ​​ផ្គូ​ផ្គង​គ្នា​។

បើ​បេក្ខ​ជន​រូប​ណា​ទទួល​បាន​សំឡេង​ឆ្នោត​ច្រើន​ជាង​ម្នាក់​ទៀតត្រូវ​​ចាត់​ទុក​ថា​ជា​អ្នក​ឈ្នះ​ឆ្នោត​។​​ ដូច្នេះ នៅ​វគ្គ​ទី​២​នេះ ទោះ​បី​មិន​ទទួល​បាន​គ្រប់​៥០%​ក៏​នៅ​តែ​ឈ្នះ​ឆ្នោត​ដែរ​។​ នៅ​ក្នុង​ការ​បោះ​ឆ្នោត​លើក​នេះ​​មាន​ប្រជា​ជន​​​១៧​លាន​នាក់​ទៅ​បោះ​ឆ្នោត​​ឬ​ស្មើ​នឹង​៧៥%​នៃ​អ្នក​ដែល​បាន​ទៅ​ចុះ​ឈ្មោះ​​បោះ​ឆ្នោតសរុប​​។ នេះ​បើ​យោង​តាម​គណៈ​កម្ម​ការ​រៀប​ចំ​ការ​​បោះ​ឆ្នោត​។​

ដោយ​សារ​លោក​ឌីសា​ណា​យ៉ាកេ​ដែល​ទើប​តែ​ឈ្នះ​ឆ្នោត​ថ្មី​នេះ​ជា​អ្នក​កាល់​ម៉ាក្ស​និយម​ ដូច្នេះ ស្ថាប័ន​ដែល​ផ្ដល់​ឥណទាន​ឱ្យ​ប្រទេស​ស្រី​លង្កា​កំពុង​តែ​បារម្ភ​ថាតិ​ចលោ​​​រដ្ឋាភិបាល​ថ្មី​មិន​ទទួល​ស្គាល់​បំណុល​ដែល​ទើប​តែ​ឱ្យ​ខ្ចី​​​២៥​ពាន់​លាន​ដុល្លារ​នោះ​ទៅ? ប៉ុន្តែ​កាល​ពី​ពេល​ឃោសនា​បោះ​ឆ្នោត​ បេក្ខ​ជន​រូប​នេះ​​​សន្យា​ថាបើ​ទុក​ជា​មាន​អ្វី​ប្រែ​ប្រួល​ក៏​រដ្ឋាភិបាល​មិន​ធ្វើ​អ្វី​ជា​អត្ត​នោ​ម័ត​ទេ​។ រដ្ឋាភិបាល​នឹង​ពិគ្រោះ​គ្នា​ជា​មួយ​​មូល​និធិ​រូបិយ​វត្ថុ​អន្តរ​ជាតិ​ (IMF)។ ម៉្យាង​ទៀត​ លោក​ក៏​បាន​សន្យា​ដោយ​ប្រាកដ​ប្រជា​ថា​​នឹង​ទូទាត់​លុយ​ទៅ​ម្ចាស់​បំណុល​វិញ​៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ