ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារាសម្តែងថៃល្បីម្នាក់ឈ្មោះ Om Akkaphan បានលាចាកលោកហើយក្នុងវ័យ៣៩ឆ្នាំ

2 ខែ មុន

ថៃ ៖ ជា​ដំណឹង​ដ៏​ក្រៀមក្រំ​សោកសៅ នៅ​ក្នុង​រង្វង់​សិល្បៈ​ថៃ ក៏​ដូច​ជា អ្នក​និយម​តាមដាន​ទស្សនា​រឿង​ភាគ​ថៃ ចំពោះ​ការ​បាត់បង់​តារា​សម្ដែង​ប្រុស​ឆ្នើម​ជួរ​មុខ​ប្រចាំ​ប៉ុស្តិ៍​លេខ​៧ គឺ​លោក Aom Akkaphan…

ថៃ ៖ ជា​ដំណឹង​ដ៏​ក្រៀមក្រំ​សោកសៅ នៅ​ក្នុង​រង្វង់​សិល្បៈ​ថៃ ក៏​ដូច​ជា អ្នក​និយម​តាមដាន​ទស្សនា​រឿង​ភាគ​ថៃ ចំពោះ​ការ​បាត់បង់​តារា​សម្ដែង​ប្រុស​ឆ្នើម​ជួរ​មុខ​ប្រចាំ​ប៉ុស្តិ៍​លេខ​៧ គឺ​លោក Aom Akkaphan នៅ​ថ្ងៃ​ទី​២២ ខែកញ្ញា ឆ្នាំ​២០២៤ ។

បើ​យោង​តាម​ការ​ប្រកាស នៅ​លើ​ផេ​ក​ហ្វេ​ស​បុក ផ្លូវការ​របស់​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៧ តារា​ប្រុស​Akkapan Namart ដែល​មានឈ្មោះ​ហៅ​ក្រៅ​ថា Aom គាត់​បាន​ពិនិត្យ​រក​ឃើញ​ជំងឺមហារីក នៅ​ក្នុង​សាច់ដុំ​បេះដូង កាលពី​ឆ្នាំ​២០២២ ហើយ​បាន​ទទួល​ការ​វះកាត់ និង​ព្យាបាល​ដោយ​ថ្នាំ​គីមី នៅ​ខែមករា ឆ្នាំ​២០២៣ ។

សារព័ត៌មាន​ខៅ​ស​ធ បាន​បញ្ជាក់​ថា កាលពី​៤ ខែ​មុន លោក Aom Akkaphan ទើបតែ​បង្ហាញខ្លួន​ជា​សារ​ធារ​ណៈ និង​ប្រកាស​ឱ្យ​គាំទ្រ​រង់ចាំ​ទស្សនា​រឿង​ភាគ​ថ្មី​របស់​លោក ក្រោយ​ពី​បាត់​មុខ​ជាង​១​ឆ្នាំ ដោយ​បញ្ជាក់​ថា លោក​បាន​ធូរស្បើយ​ពី​ជំងឺ​ហើយ ប៉ុន្តែ​មិន​នឹក​ស្មាន​ឡើយ​ថា នៅ​ថ្ងៃ​ទី​២២ កញ្ញា ក្រុម​អ្នកគាំទ្រ​បែរជា​ត្រូវ​ខកចិត្ត ក្រោយ​ពី​ទទួល​បាន​ដំណឹង​ដ៏​សោកសៅ​ដែល​មាន​ន័យ​ថា ចាប់ពី​ពេល​នេះ​តទៅ​គ្រប់​គ្នា​លែង​បានឃើញ​ស្នាដៃ​សម្តែង​របស់​តួឯក​ប្រុស​រូប​នេះ​តទៅ​ទៀត​ហើយ ។

លោក​«Ao » Akkapan កើត​នៅ​ថ្ងៃ​ទី​២៨ ខែមករា ឆ្នាំ​១៩៨៥ និង​បាន​ទទួលមរណភាព នៅ​ថ្ងៃ​ទី​២២ ខែកញ្ញា ឆ្នាំ​២០២៤ ។ ប៉ុស្តិ៍​លេខ​៧ ដែល​ជា​ទ្រនំ​ជ្រកកោន របស់​តួឯក​ប្រុស​រូប​នេះ​បាន​រៀបរាប់​ថា ក្រៅពី​ការ​លាចាក​លោក លោក Aom Akkaphan បាន​បន្សល់​ទុក​នូវ​ស្នាដៃ​នៃ​ការ​សម្ដែង​រឿង​ភាគ​ល្បី​ៗ​ដូច​ជា វីរៈបុរស​ឥន្ទ្រី​ក្រហម អា​ថ័​ន​ត្រៃភព របាំ​លោហិត មរតក​បង្កប់​ស្នេហ៍ កា​ពី​ទែន​កំពូល​ស្នេហ៍ ចំណង​ស្នេហ៍​ទ្វេ​ភព ស្រមោល​បុណ្យ ខ្លា​បញ្ជា​មេឃ​…​។

ភាពយន្ត​ដែល​លោក​សម្តែង សុទ្ធតែ​ទទួល​បាន​ប្រជាប្រិយភាព​ដែល​ធ្វើ​ឱ្យ​លោក​ឈ្នះ​ពានរង្វាន់​ជា​ច្រើន​បន្តបន្ទាប់ ក្នុង​នាម​ជា​តួ​សម្តែង​ឆ្នើម​លំដាប់​ប្រទេស ។ អ្នក​នាង ហ្គី​តា ជា​មិត្ត​ជិត​ស្និត​របស់​តួឯក​ប្រុស​រូប​នេះ​ដែល​តែងតែ​បង្ហើប​ព័ត៌មាន​នានា ជុំវិញ​ស្ថានភាព​សុខភាព​របស់ Aom បាន​បង្ហោះ​តាម​គណនី​ហ្វេ​ស​បុក​របស់​ខ្លួន ជាមួយ​ទាំង​រំលែក​ទុក្ខ​យ៉ាង​ដូច្នេះ​ថា «​គាត់​លែង​នឿយហត់​ទៀត​ហើយ គាត់​នឹង​នៅ​ក្នុង​ចិត្ត​ខ្ញុំ​ជា​រៀង​រហូត​» ខ្ញុំ​មិន​ថា ត្រូវ​សរសេរ​ពាក្យ​អ្វី​នោះ​ទេ ខ្ញុំ​ពិតជា​មាន​អារម្មណ៍​សោកសៅ​ណាស់ យើង​មិន​ទាន់​បាន​ទៅ​ដើរ​លេង​ជាមួយ​គ្នា​ទេ យើង​នៅ​មាន​គម្រោង​ទៅ​កន្លែង​ជា​ច្រើន​ទៀត ។

ក្នុង​ជីវិត​នេះ គ្រប់​គ្នា​បាន​និយាយ​ថា បុរស​ម្នាក់ គឺជា​មនុស្ស​ដែល​តែងតែ​ផ្តល់​ក្តី ស្រលាញ់​និង​យកចិត្តទុកដាក់​បំផុត​ដល់​មនុស្ស​ជុំវិញ​ខ្លួន ។ អរគុណ​សម្រាប់​ទ​ង្វើ​ដ៏​ល្អ​របស់​អ្នក ដែល​ធ្វើ​អោយ​គ្រប់​គ្នា មាន​ស្នាមញញឹម និង​សុភមង្គល​» បន្ថែម​លើ​នេះ ក្រុម​អ្នកគាំទ្រ​ទាំង​ក្នុង​ប្រទេស​ថៃ និង​កម្ពុជា បាន​នាំ​គ្នា​បង្ហោះ​សារ​រំលែក​មរណទុក្ខ និង​រូបថត​ចុង​ក្រោយ​របស់​លោក Aom Akkapan ដែល​ពួក​គេ​បាន​ថត​ជាមួយ​លោក​នៅ​ក្នុង​ព្រឹត្តិការណ៍​មួយ​កាលពី​ខែឧសភា ឆ្នាំ​នេះ មុន​ពេល​ទទួលមរណភាព​ក្នុង​អាយុ​៣៩​ឆ្នាំ ដែល​ធ្វើ​ឱ្យ​ពួក​គេ​រំជួលចិត្ត​និង​សោកស្ដាយ​យ៉ាង​ខ្លាំង​៕

កែសម្រួលដោយ