ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ជន​សង្ស័យ​ជា​មុខសញ្ញាចោរ​លួ.ច​ម៉ួ​តូ និង​កង់​២ នាក់​ ត្រូវបញ្ជូន​ទៅ​តុលាការ​

14 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដោយ​អនុវត្ត​តាម​បទបញ្ជា​ពី​ឯកឧត្តម ឧត្តម សេនីយ៍​ឯក ជួន ណា​រិ​ន្ទ អគ្គ​ស្នង​ការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ កម្លាំង​សមត្ត​កិច្ច​នគរបាល​ការិយាល័យ​ជំនាញ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​រាជា​ធានី​ភ្នំពេញ…

រាជធានី​ភ្នំពេញ ៖ ដោយ​អនុវត្ត​តាម​បទបញ្ជា​ពី​ឯកឧត្តម ឧត្តម សេនីយ៍​ឯក ជួន ណា​រិ​ន្ទ អគ្គ​ស្នង​ការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ កម្លាំង​សមត្ត​កិច្ច​នគរបាល​ការិយាល័យ​ជំនាញ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​រាជា​ធានី​ភ្នំពេញ ដឹកនាំ​ដោយ​លោក​វរៈ​សេនី យ៍​ឯក អេ​ង សោភា នាយ​ការ​កា​រិ​ល័យ ក្រោម​ការ​សហការ​ជាមួយ​នគរ​បា​ខណ្ឌ​ទាំង​១៤ បាន​ធ្វើការ​ស្រាវជ្រាវ នឹង​ឃាត់ខ្លួន​ជន​ស​ង្ស័ យ​ជា​មុខសញ្ញា​លួច​ម៉ូត និង​កង់​ចំនួន​២ នាក់ ។

ជនសង្ស័យ​ម្នាក់​ឈ្មោះ វ៉​ន ឌី ភេទ​ប្រុស អាយុ​១៩ ឆ្នាំ មុខរបរ នឹង​ស្នាក់​នៅ​មិន​ពិតប្រាកដ ។ នឹង​ម្នាក់​ឈ្មោះ រិ​ទ្ធ ណា​រ៉ុ​ង ភេទ​ប្រុស អាយុ​២៩ ឆ្នាំ មុខរបរ នឹង​ស្នាក់​នៅ​មិន​ពិតប្រាកដ​ដូច​គ្នា ។

លោក​វរៈសេនីយ៍ឯក អេ​ង សោភា បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​១៨ ខែកញ្ញា ឆ្នាំ​២០២៤ វេលា​ម៉ោង​ប្រហែល​១ និង ៤០​នាទី រំលង​អា​ធ្រា​ត្រ នៅ​ចំណុច​ផ្ទះ​លេខ​៥៦E1 ផ្លូវ​លេខ​១៤៦ ក្រុម​ទី​៣៥ ភូមិ​១១ សង្កាត់​ផ្សារ​ដេប៉ូ​ទី​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ មាន​ករណី​អំពើ​លួច (​លួច​ម៉ូតូ​ចំនួន​៣​គ្រឿង និង​កង់​១​គ្រឿង​) បង្ក​ឡើង​ដោយ​ជនសង្ស័យ​មិន​ស្គាល់​អត្តសញ្ញាណ បាន​ធ្វើ​សក ម្ម​ភាព​លួច​យក​ម៉ូតូ​ចំនួន​៣​គ្រឿង និង​កង់ ១​គ្រឿង ដែល​ចត​ទុក​នៅ​ផ្លូវ​ឡើង​កាំជណ្តើរ​រួច​គេចខ្លួន​បាត់ ។

ក្រោយ​កើតហេតុ​កម្លាំង​សមត្ត​កិច្ច​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​រាជធានី​ភ្នំពេញ ថ្ងៃ​ទី​១៩ ខែកញ្ញា ឆ្នាំ​២០២៤ បាន​ស្រាវជ្រាវ​នឹង​ឃាត់ខ្លួន​ជនសង្ស័យ​២ នាក់ ដូន​មានឈ្មោះ​ខាងលើ​នេះ ។

នៅ​ពេល​ឃាត់ ខ្លួន​ជនសង្ស័យ សមត្ត​កិច្ច​បាន​ធ្វើការ​ដកហូត​វត្ថុ​តាង​រួម​មាន ៖
-ម៉ូតូ​១ គ្រឿង ម៉ាក HONDA PCX ពណ៌​ខ្មៅ ស៊េរី​២០១៣ គ្មាន​ស្លាក​លេខ (​ជា​ម៉ូតូ​របស់​ជន​រង​គ្រោះ​)
-ម៉ូតូ​១ គ្រឿង ម៉ាក Suzuki Smash ពណ៌​ក្រហម គ្មាន​ស្លាក​លេខ (​ជា​មធ្យោបាយ​ជិះ​ធ្វើ​សកម្មភាព​)
-ម៉ូតូ​សណ្តោង​រឺ​ម៉ក​១ គ្រឿង ម៉ាក HONDA DREAM C125 ពណ៌​ខ្មៅ ស៊េរី​២០១៤ គ្មាន​ស្លាក​លេខ (​ជា​មធ្យោបាយ​ជិះ​ប្រព្រឹត្តិ​បទល្មើស​) ។

បន្ទាប់​ពី​ឃាត់ខ្លួន​ជនសង្ស័យ និង​វ​ត្តុ​តាង​ត្រូវ​បាន​សមត្ត​កិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ