ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អំណាចស្កន់ជាន់ (បទកាកគតិ)

12 ឆ្នាំ មុន

-រាល់មនុស្សក្នុងលោក ពេលមានទុក្ខសោក ព្រោះពាលលាបពណ៌
តែងដង្ហោយហៅ រកយុត្តិធម៌ ឱ្យឃើញខ្មៅស
តាមក្រឹត្យក្រមច្បាប់ ។
-រីឯរាស្ត្រ​ខ្មែរ ឈឺចាប់ឥតល្ហែ រឿងសៀមមិនស្តាប់
នូវកិច្ចព្រមព្រៀង ព្រំដែនមានស្រាប់ សៀមមិនត្រងត្រាប់
ខ្មែរប្តឹងសកល ។
-ថាសៀមបា.ញ់ប្លន់ ម៉ឺនគ្រាប់លឺលាន់ ឆេះភូមិគ្មានសល់
ទឹកភ្នែកស្រែកប្រាប់ លោកាឱ្យយល់ ថាសៀមពិសពុល
ប្លន់ប្រាសាទខ្មែរ ។

អំណាចស្កន់ជាន់
(បទកាកគតិ)

-រាល់មនុស្សក្នុងលោក    ពេលមានទុក្ខសោក    ព្រោះពាលលាបពណ៌
តែងដង្ហោយហៅ    រកយុត្តិធម៌    ឱ្យឃើញខ្មៅស
    តាមក្រឹត្យក្រមច្បាប់ ។
-រីឯរាស្ត្រ​ខ្មែរ    ឈឺចាប់ឥតល្ហែ    រឿងសៀមមិនស្តាប់
នូវកិច្ចព្រមព្រៀង    ព្រំដែនមានស្រាប់    សៀមមិនត្រងត្រាប់
    ខ្មែរប្តឹងសកល ។
-ថាសៀមបាញ់ប្លន់    ម៉ឺនគ្រាប់លឺលាន់    ឆេះភូមិគ្មានសល់
ទឹកភ្នែកស្រែកប្រាប់    លោកាឱ្យយល់    ថាសៀមពិសពុល
    ប្លន់ប្រាសាទខ្មែរ ។
-រាល់សោកនាដកម្ម    ខ្មែរបានផ្តែផ្តាំ    កូនចៅហូរហែ
ត្រូវចាំសៀមចោរ    តែងតែបង្វែរ    លាបពណ៌ឱ្យខ្មែរ
    ធ្វើសជាខ្មៅ ។
-ច្បាប់សកលលោក    សម័យសំយោគ    ភ្លឺថ្លាជ្រាលជ្រៅ
មិនមែនឡប់ឡែ    ដូចពួកកំឡៅ    វង្វេងផុតផ្លូវ
    តាមអំណាចស្កន់(១) ៕
(១)-ជំងឺស្កន់ជាន់
         និពន្ធដោយលោកវរសេនីយ៍ត្រី ហេង នី មន្ត្រីប៉ូលិសច្រកទ្វារអន្តរជាតិចាំយាម