ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋសភា​​បោះ​ឆ្នោត​ផ្លាស់​ប្តូរ​សមាសភាព​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​និង​ក្រសួង​អធិការ​រ​កិច្ច​មានសំឡេង​​គាំទ្រ​១០៦

3 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទីបំផុត រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​សម្រេច​បោះ​ឆ្នោត​ដើម្បី​ធ្វើការ​ផ្លាស់ប្តូរ​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ទៅ​ធ្វើ​ជា​រដ្ឋមន្ត្រីក្រសួង​អធិការកិច្ច និង​រដ្ឋមន្ត្រីក្រសួង​អធិការកិច្ច​មក​ធ្វើ​ជា​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​វិញ ដោយ​សម្លេង​គាំទ្រ​ទាំងស្រុង​នៃ​ចំនួន​សមាជិក​សភា ដែល​ចូលរួម​ចំនួន​១០៦ លើ​១០៦​សម្លេង…

រាជធានី​ភ្នំពេញ ៖ ទីបំផុត រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​សម្រេច​បោះ​ឆ្នោត​ដើម្បី​ធ្វើការ​ផ្លាស់ប្តូរ​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ទៅ​ធ្វើ​ជា​រដ្ឋមន្ត្រីក្រសួង​អធិការកិច្ច និង​រដ្ឋមន្ត្រីក្រសួង​អធិការកិច្ច​មក​ធ្វើ​ជា​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​វិញ ដោយ​សម្លេង​គាំទ្រ​ទាំងស្រុង​នៃ​ចំនួន​សមាជិក​សភា ដែល​ចូលរួម​ចំនួន​១០៦ លើ​១០៦​សម្លេង ។

ការ​បោះ​ឆ្នោត​បាន​ផ្តល់​សេចក្តី​ទុកចិត្ត​លើ​ការ​កែសម្រួល​សមាសភាព​រាជរដ្ឋាភិបាល គឺ​ឯកឧត្តម ហួត ហាក់ មក​ធ្វើ​ជា​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ឯកឧត្តម សុខ សូ​កេ​ន ប្តូរ​មក​ជា​រដ្ឋមន្ត្រីក្រសួង​អធិការកិច្ច​វិញ​នេះ ធ្វើ​ឡើង​ក្នុង​កិច្ចប្រជុំ​វិសាមញ្ញ​រដ្ឋសភា នា​ព្រឹក​ថ្ងៃ​ទី​២០ ខែកញ្ញា ឆ្នាំ​២០២៤ នេះ ក្រោម​អធិបតីភាព​សម្តេច​មហារដ្ឋ​សភា​ធិ​ការ​ធិ​បតី ឃួ​ន សុ​ដា​រី ប្រធានរដ្ឋសភា ព្រមទាំង​មានការ​ចូលរួម​ពី​សមាជិកសមាជិកា​រដ្ឋសភា​ចំនួន​១០៦​រូប ។

ការ​កិច្ចប្រជុំ​នេះ​ដែរ ក៏​មាន​វត្តមាន​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា​អញ្ជើញ​ចូលរួម​ផង​ដែរ ។ ​សម្តេច​មហារដ្ឋ​សភា​ធិ​ប​ការ​ធិ​បតី ឃួ​ន សុ​ដា​រី ប្រធានរដ្ឋសភា​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា យោង​តាម​ការ​សម្រេច​របស់​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​បាន​ប្រជុំ កាលពី​ថ្ងៃ​ទី​១៧ ខែកញ្ញា ឆ្នាំ ២០២៤ សម័យប្រជុំ​វិសាមញ្ញ​នីតិកាល​ទី​៧ មាន​របៀបវារៈ​ចំនួន​គឺ​ការ​បោះ​ឆ្នោត​ផ្តល់​សេចក្តី​ទុក​លើ​ការ​សម្រួល​សមាសភាព​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចំនួន​២​រូប​គឺ​១-​ឯកឧត្តម ហួត ហាក់ ជា​រដ្ឋមន្ត្រីក្រសួង​ទេ​ចរណ៍ ២-​ឯកឧត្តម សុខ សូ​កេ​ន ជា​រដ្ឋមន្ត្រី ក្រសួង​អធិការកិច្ច ។

សម្តេច​ប្រធានរដ្ឋសភា​បាន​លើក​ឡើង​ទៀត​ថា កិច្ចប្រជុំ​ក៏​យោង​តាម​ច្បាប់​ស្តី​ពី​ការ​រៀបចំ និង​ការ​ប្រព្រឹត្តិ​ទៅ​នៃ​គណៈរដ្ឋមន្ត្រី​មាត្រា​៣៣​នៃ​កថា ខណ្ឌ​ទី​២​បាន​ចែង​ថា នាយក​រដ្ឋមន្ត្រី​បាន​សិទ្ធិ​ត្រួតពិនិត្យ​ការងារ និង​ការ​ប្រព្រឹត្តិ​សកម្មភាព​របស់​សមាជិក​រាជរដ្ឋាភិបាល ហើយ​មាន​សិទ្ធិ​ដក និង​ដាក់​សមាជិក​រាជរដ្ឋាភិបាល​តាម​កំណត់ និង​នីតិវិធី​ជា​ធរមាន​។ លើស​ពី​នេះ យោង​តាម​រដ្ឋធម្មនុញ្ញ​បាន​ចែង​ថា​រដ្ឋសភា​បោះ​ឆ្នោត​ទុកចិត្ត​ដល់​រាជរដ្ឋាភិបាល​ភាគច្រើន​ដាច់ខាត​នៃ​ចំនួន​សមាជិក​រដ្ឋសភា​ទាំងមូល ។

ថ្លែង​ក្នុង​កិច្ចប្រជុំ​វិសាមញ្ញ​នោះ​ដែរ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន លើក​ឡើង​ថា​ក្នុង​អាណត្តិ​ទី​៧​នៃ​រដ្ឋាភិបាល​នេះ​រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​បញ្ច​កោណ​នៃ​ដំណាក់កាល​ទី​១​ដើម្បី​កំណើន សមធម៌ ប្រសិទ្ធភាព និង​ចេរភាព ។ ដោយ​បន្ត​ផ្តោត​នៃ​របៀបវារៈ​ធានា​នូវ​ប្រសិទ្ធភាព សមិតិ​កម្ម តាម​រយៈ​ការ​អនុវត្ត​ក្រម «​ឆ្លុះកញ្ចក់ ងូតទឹក​ដុស ក្អែលព្យា បាល​ ​និង​វៈ​កាត់​» និង​អភិក្រម​ប្រកបដោយ​ចីរភាព​នៃ​តួអង្គ​តែ​មួយ ដោយ​កំណត់​យក​គន្លឹះ​ចំនួន​៥ គឺ​មនុស្ស ផ្លូវ ទឹក ភ្លើង និង​បច្ចេកវិទ្យា ។

ជា​ពិសេស​នោះ បច្ចេកវិទ្យា​ឌី​ជី​ថ​ល​សម្រាប់​ឆ្លើយ​តប​តម្រូវការ​និង​លើកកម្ពស់​សេដ្ឋកិច្ច ដែល​ជា​គ្រឹះ​និង​មធ្យោបាយ​ដ៏​សំខាន់ សម្រាប់​ការ​ឈាន​ទៅ​សម្រេច​បាន​នូវ​ចក្ខុវិស័យ​កម្ពុជា​ក្នុង​ឆ្នាំ​២០៥០ ។សម្តេច​ធិ​បតី​បាន​បន្ថែម​ថា​គោលដៅ​ចំបង​នូវ​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១ គឺ​រក្សា​ចលនា​នូវ​សុខ​សន្តិភាព កំណើនសេដ្ឋកិច្ច និង​ការ​អភិវឌ្ឍន៍​ជា​រួម និង​ម្យ៉ាងទៀត​ពង្រឹង​នៅ​មូល​ដ្ឋាន ។

គ្រឹះ​សម្រាប់​ពង្រឹង​សន្ទុះ​នៃ​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ តាម​រយៈ​ការ​កសាង​ភាព​ធន់​នូវ​វិស័យ​ចំនួន​៥ មាន​៖​វិស័យ​សា​ធារណៈ វិស័យសេដ្ឋកិច្ច វិស័យ​ហិរញ្ញវត្ថុ វិស័យ​ធនធាន មនុស្ស សង្គម និង​វិស័យ​បរិស្ថាន និង​ការ​ឆ្លើយ​តប​នឹង​ការ​ប្រែប្រួល​អាកាសធាតុ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ