ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រាវជ្រាវ​ចាប់ខ្លួន​បាន​៤​នាក់ ក្រុម​ដេញ​កា.ប់​​គ្នា និងដុត​ម៉ូតូ​អ្នកដំណើរ​ ពេល​ជិះ​ឆ្លងកាត់​ជម្លោះ

3 អាទិត្យ មុន

រាជធានី​ភ្នំពេញ ៖ នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​រាជធានី​ភ្នំពេញ បាន​ធ្វើការ​ស្រាវជ្រាវ និង​ចាប់ខ្លួន​ក្រុម​អ្នកលេង​ចាប់​ចាក់​គ្នា​បាន ៤​នាក់ ក្នុង​ចំណោម​បក្ខពួក​ពីរ​ក្រុម មាន​ប្រមាណ​ជិត ១០​នាក់ ។…

រាជធានី​ភ្នំពេញ ៖ នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​រាជធានី​ភ្នំពេញ បាន​ធ្វើការ​ស្រាវជ្រាវ និង​ចាប់ខ្លួន​ក្រុម​អ្នកលេង​ចាប់​ចាក់​គ្នា​បាន ៤​នាក់ ក្នុង​ចំណោម​បក្ខពួក​ពីរ​ក្រុម មាន​ប្រមាណ​ជិត ១០​នាក់ ។

លោក​វរសេនីយ៍ឯក អេ​ង សោភា នាយការិយាល័យ​នគ​បាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​១៥ ខែកញ្ញា ឆ្នាំ​២០២៤ វេលា​ម៉ោង​ប្រហែល​២២​និង​៣០​នាទី នៅ​ចំណុច​ផ្លូវលំ ភូមិ​តា​ងៅ​កណ្តាល សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ មាន​ករណី អំពើ​ហិ​.​ង្សា​ដោយ​ចេតនា និង​ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា (​ដុត​ម៉ូតូ​ចោល​) ជន​រង​គ្រោះជា​អ្នកដំណើរ ដែល​បង្ក​ឡើង​ដោយ​ជនសង្ស័យ​ចំនួន​០២​ក្រុម ក្នុង​មួយ​ក្រុម មាន​គ្នា​០៤ ទៅ​០៥​នាក់ បាន​ធ្វើ​សកម្មភាព​ដេញ​វាយ និង​ប្រើ​ដុំ​ថ្ម​គប់​គ្នា​ទៅ​វិញ​ទៅ​មក ។
នាយការិយាល័យ​នគ​បាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ បាន​ឲ្យ​ដឹង​បន្ត​ថា ពេល​នោះ​ក៏​មាន​បុរស​០២​នាក់ ជិះ​ម៉ូតូ ០១​គ្រឿង ម៉ាក HONDA DREAM C125 ស៊េរី​ឆ្នាំ​២០១៣ ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ ភ្នំពេញ 1BX-4602 កាត់​តាម​កន្លែង​កើតហេតុ ហើយ​ក៏​បាន​ត្រូវ​ក្រុម​ជនសង្ស័យ យក​ដុំ​ថ្ម​គប់​ទៅ​លើ​ជន​រង​គ្រោះ បណ្តាល​ឲ្យ​ពួក​០២​នាក់ រត់​ចោល​ម៉ូតូ​។ បន្ទាប់​មក​ជនសង្ស័យ​ម្នាក់ បាន​យក​ដែកកេះ ស្ទុះ​ទៅ​ដុត​ម៉ូតូ​របស់​ជន​រង​គ្រោះ បណ្តាល​ឲ្យ​ឆេះ​ខូចខាត​ទាំងស្រុង រួច​នាំ​គ្នា​គេច​ខ្លួ​ច​បាត់​ស្រមោល ។

ដោយ​មានការ​ដឹកនាំ​បញ្ជា​ផ្ទាល់​ពី​ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ និង​ដោយ​មានការ​សម្របសម្រួល​ពី​លោក សេង ហៀ​ង ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ទាំង​១៤ ធ្វើការ​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់ រហូត​ដល់​ថ្ងៃ​ទី​១៧ ខែកញ្ញា ឆ្នាំ​២០២៤ វេលា​ម៉ោង​១៩ និង​០០​នាទី ទើប​ចាប់​ឃាត់ខ្លួន​បាន​ជនសង្ស័យ​០៤​នាក់ ដែល​ជា​ក្រុម​ដុត​ម៉ូតូ​ជន​រង​គ្រោះ នៅ​ចំណុច​ផ្ទះ​គ្មាន​លេខ ផ្លូវលំ ភូមិ​តា​ងៅ​កណ្តាល សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ និង​បាន​នាំ​យក​ទៅ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់ ដើម្បី​បន្ត​នីតិវិធី ។

អំពើ​ហិ​.​ង្សា​ធ្វើ​ឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អ្នកដំណើរ​នោះ ជន​រង​គ្រោះ​មានឈ្មោះ ចាំង ប៊ុ​ន​ញឹក ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ​អ្នកបកប្រែ មាន​ទីលំនៅ​ភូមិ​ព្រែក​តា​គង់ សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។ ខូចខាត​ឆេះ​ម៉ូតូ​០១​គ្រឿង ម៉ាក HONDA DREAM C125 ស៊េរី​ឆ្នាំ​២០១៣ ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ ភ្នំពេញ 1BX-4602 ទាំងស្រុង ។
ជនសង្ស័យ​ទាំង​០៤ នាក់ ដែល​មាន ៖
១.​ឈ្មោះ រៀម បញ្ញា ភេទ​ប្រុស អាយុ ២២​ឆ្នាំ មុខរបរ រត់​តុ​ការ មាន​ទីលំនៅ ផ្ទះ​គ្មាន​លេខ ផ្លូវលំ ភូមិ​តា​ងៅ​កណ្តាល សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ។
២.​ឈ្មោះ សុខ ច​ន្ទ្រា ភេទ​ប្រុស អាយុ ២២​ឆ្នាំ មុខរបរ រត់​តុ​ការ មាន​ទីលំនៅ ផ្ទះ​គ្មាន​លេខ ផ្លូវលំ ភូមិ​តា​ងៅ​កណ្តាល សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ។
៣.​ឈ្មោះ អូន ពិសិដ្ឋ ភេទ​ប្រុស អាយុ ២២​ឆ្នាំ មុខរបរ រត់​តុ​ការ មាន​ទីលំនៅ ផ្ទះ​គ្មាន​លេខ ផ្លូវលំ ភូមិ​តា​ងៅ​កណ្តាល សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ។
៤.​ឈ្មោះ អូន រក្សា ភេទ​ប្រុស អាយុ ២០​ឆ្នាំ មុខរបរ រត់​តុ​ការ មាន​ទីលំនៅ ផ្ទះ​គ្មាន​លេខ ផ្លូវលំ ភូមិ​តា​ងៅ​កណ្តាល សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ។

សម្ភារ​វត្ថុ​តាង​ចាប់​យក​មាន​ទូរ​សព្ទ​ដៃ ០១​គ្រឿង ។

លោក​វរសេនីយ៍ឯក អេ​ង សោភា បាន​បន្ថែម​ថា ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង ៤​នាក់ បាន​ឆ្លើយ​សារភាព​ប្រហាក់ប្រហែល​គ្នា ពាក់​ពន្ធ​បទល្មើស​ប្រព្រឹត្ត​អំពើ​ហិ​.​ង្សា ធ្វើ​ឲ្យ​ខូចខាត ដុត​បំផ្លាញ​ទ្រព្យសម្បត្តិ​(​ម៉ូតូ​)​អ្នក​ដទៃ ។ សមត្ថកិច្ច បាន​កសាង​សំណុំរឿង​ប​ញ្ជួ​ន​ជនសង្ស័យ​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ