ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាច់កណ្តុរនៅតែពេញនិយមសម្រាប់អ្នកហូប ខណៈអ្នកដើរចាប់ពិបាករកនៅរដូវវស្សា

11 ម៉ោង មុន
  • កណ្តាល

ខេត្តកណ្តាល ៖ ទីផ្សារ​សាច់​កណ្តុរ​នៅ​តែ​ពេញ​និយម​សម្រាប់​អ្នក​ហូប ពិសេស​នៅ​ស្រុក​ស្អាង ខេត្តកណ្តាល ប៉ុន្តែ​ពិបាក​សម្រាប់​អ្នក​ដើរ​ចាប់​យក​មក​លក់ ដោយសារ​តែ​រដូវ​នេះ​ជា​រដូវវស្សា​ទឹក លិច​វាលស្រែ ទី​ព្រៃ ដែល​ជា​ជម្រក​សត្វ​កណ្តុរ​រស់នៅ…

ខេត្តកណ្តាល ៖ ទីផ្សារ​សាច់​កណ្តុរ​នៅ​តែ​ពេញ​និយម​សម្រាប់​អ្នក​ហូប ពិសេស​នៅ​ស្រុក​ស្អាង ខេត្តកណ្តាល ប៉ុន្តែ​ពិបាក​សម្រាប់​អ្នក​ដើរ​ចាប់​យក​មក​លក់ ដោយសារ​តែ​រដូវ​នេះ​ជា​រដូវវស្សា​ទឹក លិច​វាលស្រែ ទី​ព្រៃ ដែល​ជា​ជម្រក​សត្វ​កណ្តុរ​រស់នៅ ។

លោក ចាន់ នី រស់នៅ​ក្នុង​ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង ខេត្តកណ្តាល ដែល​ជា អ្នក​ធ្លាប់​ចាប់​សត្វ​កណ្តុរ​លក់ បាន​ឲ្យ​ដឹង​ថា ពេល​នេះ​គាត់​ពិបាក​រក​កណ្តុរ​យក​ទៅ​លក់​ឲ្យ​ម៉ូយ​ៗ អ្នក​ដែល​តែងតែ​ទិញ​ហូប ដោយសារ​រដូវ​នេះ​ជា​រដូវ​ស្សា​ទឹកបាន​លិច កន្លែង​ដែល​គាត់​ធ្លាប់​ទៅ​ចាប់​ដូច​ជា ដាក់​អង្គប់ កាប់​រន្ធកណ្តុរ អស់ហើយ ។ នៅ​ពេល​ទឹក​លិច អី​ញ្ចឹ​ង​វា​បានរ​ត់រក​ទី​រស់នៅ​លើ​ចុងឈើ​ធំ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​អ្នក​ចាប់​ពិបាក​ក្នុង​ការ​តាម​ចាប់​វា ។

យ៉ាងណា​ក្តី លោក​ថា សាច់​កណ្តុរ​នៅ​តែ​មាន​អ្នក​ពេញ​ម​និយម​ហូប​ច្រើន​ផង​ដែរ ពោល គឺ​តម្លៃ​វា​នៅ​តែ​ថ្លៃ​ដដែល ដោយ​សាច់​វា មួយ​គីឡូក្រាម ពី​១​ម៉ឺន​៧​ពាន់​រៀល ទៅ​២​ម៉ឺន​រៀល ។ អ្នក​ដែល​ទិញ​ទៅ​ហូប ភាគច្រើន​គេ​យក​ក្លែម​ជាមួយ​ស្រា ដោយ​ធ្វើ​ជា​ម្ហូប​ដូច​ជា ប្រឡាក់​អាំង ឬ​អាំង​សាប ជ្រលក់​នឹង​ម្ជូ​សណ្តាន់ ឬ​ទឹក​ម្ជូរអំពិល ឬ​ចៀន​បំពង ឆា​ក្តៅ ឬ​ធ្វើ​ម្ហូប​ផ្សេង​ទៀត តាម​អ្វី​ដែល​អ្នក​ហូប​ចូល​ចិត្ត តាម​ចំណង់​រៀង​ៗ​ខ្លួន ។

លោក​ថា​សាច់​កណ្តុរ​អាច​ឆ្ងាញ់​ជាង​សាច់សត្វ​ផ្សេង​ផង​ដែរ ព្រោះ​វា​ស៊ី​ស្លឹកឈើ ស្រូវ បន្លែ របស់​ប្រជា​កសិករ ។ កណ្តុរ​ពេល​សម្បូរ​ក៏​ត្រូវ​បាន​លក់​ទៅ​កាន់​ប្រទេស​វៀតណាម​ផង​ដែរ ព្រោះ​មាន​ម៉ូយ​ប្រមូល​ទិញ​មាន​ប៉ុន្មាន​ក៏​មិន​សល់​ដែរ យក​ទៅ​លក់​ឱ្យ​ឈ្មួញ​នាំ​ទៅ​វៀតណាម ព្រោះថា វៀតណាម​ចូល​ចិត្ត​ហូប​សាច់​វា ។

លោក​ចាន់ នី ក៏​បាន​ឲ្យ​ដឹង​ថា នៅ​ពេល​មុន​ទឹក​ឡើង​ចូល​វាលស្រែ គាត់​អាច​រកបាន​កណ្តុរ​មួយ​ថ្ងៃ​ជិត​១០​គីឡូក្រាម ពោល គឺ​ពេល​រដូវ​ច្រូតស្រូវ​ប្រាំង គឺ​កណ្តុរ​សម្បូរ​តែ​ម្តង ។ អ្នក​ដែល​រក​កណ្តុរ​យក​ទៅ​លក់ ខ្លះ​គាត់​កាប់​រន្ធ ខ្លះ​គាត់​ដាក់​អង្គប់ ។

ចំណែក​លោក ង៉ែត ដែល​ធ្លាក់​ជា​អ្នករក​កណ្តុរ​លក់ នៅ​ក្នុងភូមិ​ក៏​បាន​និយាយ​ថា នៅ​រដូវ​នេះ រក​កណ្តុរ​មិន​បាន​នោះ​ទេ ដោយសារ​ទឹក​ឡើង​លិច​អស់ហើយ ហើយ​អ្នក​ដែល​រកបាន​លក់ នៅ​ផ្សារ​គេ​ជិះទូក​ទៅ​ចាក់ ឬ​បា​.​ញ់​ព្រួញ​នៅ​តាម​ដើមឈើ នៅ​កណ្តាល​បឹង ឬ​ព្រៃ​ក្រាស់​ដែល​កណ្តុរ​រស់នៅ ។ លោក​ថា​មួយ​ព្រឹក ឬ​មួយ​ថ្ងៃ គេ​រក​មិន​បាន​ច្រើន​នោះ​ទេ គឺ​បាន​ប្រមាណ​តែ​២ ទៅ​៣​គីឡូ​ប៉ុណ្ណោះ ។

លោក រ៉ា រស់នៅ​ក្នុង​ឃុំ​ខាងលើ​ដែល​ជា​អ្នក​ចូល​ចិត្ត​ហូប​កណ្តុរ​ក៏​បាន​ឲ្យ​ដឹង​ថា សាច់​កណ្តុរ​ភាគច្រើន ត្រូវ​បាន​ប្រជាជន​ពេញ​និយម​ហូប ដោយសារ​អាហារ​នេះ​មិន​ប៉ះពាល់​ដល់​សុខភាព​នោះ​ទេ ព្រោះ​ជា​សត្វ​ស៊ី​ស្មៅ ឫស​ឈើ ស្រូវ ផ្លែ​ឈើ​ព្រៃ ដំណាំ​កសិក​ផល​មួយ​ចំនួន ជា​អាហារ គឺជា​សត្វ​ស្អាត បើ​វា​រស់នៅ​ក្នុង​ព្រៃ​ចម្ការ​លើកលែង​កណ្តុរ​តាម​ភូមិ គេ​មិន​យក​ធ្វើ​ម្ហូប​ទេ​…​អា​ហ្នុ​ង​បាន​ខ្ពើម ។ យ៉ាងណា​ក្តី លោក រ៉ា ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា នៅ​ក្នុងភូមិ​មាន​អ្នក​ហូប​សាច់​កណ្តុរ​ច្រើន ប៉ុន្តែ​ក៏​មាន​អ្នក​អត់​ហូប​ដែរ គឺ​ចំនួន​តិច​ប៉ុណ្ណោះ អ្នក​ខ្ពើម ។

ជាមួយ​គ្នា​នោះ​ដែរ លោក​ថា រាល់​ការ​ជួបជុំ​មិត្តភក្តិ​ក្នុងភូមិ ពិសេស​នោះ​ពេល​ហូប​ស្រា​បៀរ លោក​តែងតែ​ទិញ​សាច់​កណ្តុរ​ធ្វើ​ជា​គ្រឿងក្លែម​ទៀត​ផង ។ លោក​បន្ថែម​ថា មិត្តភក្តិ​លោក ដែល​មក​ផឹក​ជាមួយ​គ្នា​ក៏​ចូល​ចិត្ត​ហូប​សាច់​កណ្តុរ​ផង​ដែរ ហើយ​ពេល​ខ្លះ​ពួក​គេ​បាន​ឲ្យ​កុម្ម​ង់​សាច់​កណ្តុរ​ទុក​ទទួលទាន ឬ​ធ្វើ​ជា​គ្រឿងក្លែម​ទៀត​ផង ពេល​ណា​បាន​ណាត់​ជួបជុំ​គ្នា ។ លោក​ថា មិត្តភក្តិ​លោក​ធ្វើការ​នៅ​ភ្នំពេញ នៅ​ពេល​ចុះ​មក​ស្រុក​ក៏​ឧស្សាហ៍​ទិញ​សាច់​កណ្តុរ​អាំង​ហូប​ផង​ដែរ ។

អ្នក​ដែល​ចូល​ចិត្ត​ហូប​កណ្តុរ​ម្នាក់ សូម​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹង​ថា គាត់​តែងតែ​ទិញ​កណ្តុរ​មក​ហូប និង​ក្លែម ដែល​មួ​យស​ប្តា​ហ៍ ទិញ​កណ្តុរ​១ ឬ​២​គីឡូក្រាម​យក​មក​ហូប ឬ​ពេល​ជុំ​មិត្តភក្តិ ផឹក គឺ​ទិញ​កណ្តុរ​យក​មក​ធ្វើ​ហូប​ក្លែម ។ គាត់​បាន​ឲ្យ​ដឹង​ថា ទៀត​ថា នៅ​ពេល​ទិញ​ម្តង​ៗ គឺ​យ៉ាងតិច​២​គីឡូ ដោយ​ក្នុង​មួយ​គីឡូ ១​ម៉ឺន​៧​ពាន់​រៀល ឬ​២​ម៉ឺន​រៀល ។ កណ្តុរ​ដែល​គាត់​តែងតែ​យក​មក​ធ្វើ​ហូប ឬ​ក្លែម នោះ គឺ​អាំង​សាប​ឲ្យ​ក្រៀម​ស្រួយ ជ្រលក់​ជាមួយ​ទឹក​ម្ជូរសណ្តាន់ ដែល​មុខម្ហូប​នេះ​ឆ្ងាញ់ ហើយ​ហូប​ទៅ​មិន​ត្រ​លាន់​ទេ ។

បើ​តាម​បងស្រី​ម្នាក់​ដែល​កំពុង​អង្គុយ​លក់​សាច់​កណ្តុរ នៅ​ក្នុង​ផ្សារ បាន​ឲ្យ​ដឹង​ថា កណ្តុរ​ឥឡូវ​ពិបាក​រក ព្រោះថា ពេល​រដូវវស្សា តែ​អ្នក​ដែល​ទិញ​គាត់​នៅ​តែ​រក​ទិញ​យក​ទៅ​ហូប ។ ភាគច្រើន គាត់​ទិញ​យក​ក្លែម​ព្រោះថា កណ្តុរ​ហូប​ឆ្ងាញ់ នៅ​ពេល​យើង​ធ្វើ​ឲ្យ​ស្អាត ។ បងស្រី​ដដែល​បាន​និយាយ​ថា គាត់​លក់​សាច់​កណ្តុរ​នេះ មិន​រាល់ថ្ងៃ​នោះ​ទេ គឺ​លើកយក​ពី​គេ​មក​លក់​បន្ត មាន​ន័យ​ថា​នៅ​ពេល​អ្នក​រកបាន​គេ​យក​មក​លក់​ឲ្យ​ទើប​គាត់​ទទួល​ទិញ​យក​ទៅ​លក់ ។ កណ្តុរ​ដែល​គាត់​លក់​នេះ មួយ​គីឡូក្រាម​១​ម៉ឺន​៧​ពាន់​រៀល ហើយ​ពេល​ខ្លះ​លក់​បាន​២​ម៉ឺន​រៀល ដោយ​យក​ពី​គេ​១​ម៉ឺន​៥​ពាន់​រៀល ។

ការ​លក់​កណ្តុរ​នេះ ក៏​ឲ្យ​ដឹង​ទៀត​ថា ពេល​ខ្លះ​ម៉ូយ​យក​ច្រើន​គីឡូ ហើយ​ពេល​ខ្លះ​ក៏​បាន​តិច​ទៅ​តាម​ការ​ដែល​គេ​រកបាន ។ តែ​រដូវ​នេះ ម៉ូយ​ដែល​ចាប់​កណ្តុរ​នោះ រក​មិន​បាន​ច្រើន​ទេ ដោយសារ​កន្លែង​ដែល​គាត់​រក​នោះ​លិច​ទឹក​អស់ហើយ ហើយ​កណ្តុរ​រត់​ទៅ​នៅ​ក្នុង​ព្រៃ​អស់​ដែរ ។ ព័ត៌មាន​បន្ត​នឹង​មាន​ផ្សាយ​នៅ​លើ​កាសែត​កោះសន្តិភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ