ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បែបនេះគឺមិនទុក! ចុះចាប់មនុស្ស​កំពុងប្រមូលផ្តុំគ្នាក្នុងផ្ទះសំណាក់​«ស្វីតធី»

15 ម៉ោង មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ ក្រុម​ជនសង្ស័យ​ចំនួន​៧​នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ធ្វើការ​ឃាត់ខ្លួន​ដកហូត​មាន​វត្ថុ​តាង ខណៈ​ដែល​ពួក​គេ​បាន​ប្រមូលផ្តុំ​គ្នា​ប្រើប្រាស់ និង​ជួញដូរ​គ្រឿងញៀន​នៅ​ក្នុងផ្ទះ​សំណាក់​យីហោ (​ស្វី​ត​ធី​) ស្ថិត​ក្នុងភូមិ​ត្រពាំង​ខ្យង ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង…

ខេត្តកំពង់ស្ពឺ ៖ ក្រុម​ជនសង្ស័យ​ចំនួន​៧​នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ធ្វើការ​ឃាត់ខ្លួន​ដកហូត​មាន​វត្ថុ​តាង ខណៈ​ដែល​ពួក​គេ​បាន​ប្រមូលផ្តុំ​គ្នា​ប្រើប្រាស់ និង​ជួញដូរ​គ្រឿងញៀន​នៅ​ក្នុងផ្ទះ​សំណាក់​យីហោ (​ស្វី​ត​ធី​) ស្ថិត​ក្នុងភូមិ​ត្រពាំង​ខ្យង ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។

នគរបាល​ស្រុក​សំរោង​ទង​បាន​និយាយ​ឱ្យ​ដឹង​ថា នៅ​ក្នុង​ប្រ​តិ​បត្ត​ការ​នេះ ដោយ​មានការ​ដឹកនាំ​សម្របសម្រួល​ពី​លោក ឈៀវ គី​ម​ហាក់ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តកំពង់ស្ពឺ និង​មានការ​ចង្អុលបង្ហាញ​ពី​លោកស្នងការ​នគរបាល​ខេត្ត​បាន​ធ្វើការ​បង្ក្រាប​មុខសញ្ញា​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន បាន​ចំនួន​៧​នាក់ និង​ដកហូត​វត្ថុ​តាង ម្សៅ​ក្រាម​ព័ណ៌​ស​ថ្លា​សង្ស័យ​ជា​គ្រឿងញៀន​ចំនួន​១០​កញ្ចប់ មធ្យម​១​កញ្ចប់ ទូរ​ស័​ព្ទៃ​៤​គ្រឿង និង​ឧបករណ៍​ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន ។

ការ​បង្ក្រាប​ក្រុម​ជនសង្ស័យ​នៅ​ក្នុងផ្ទះ​សំណាក់​យីហោ​ស្វី​ត​ធី​នេះ​បាន កាលពី​វេលា​ម៉ោង​១០​និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​១៨ ខែកញ្ញា ឆ្នាំ​២០២៤ វេលា​ម៉ោង​១០ និង​២០​នាទី កម្លាំង​ផ្នែក​ប្រឆាំង​គ្រឿង ញៀន​ស្រុក​ដឹកនាំ​សម្របសម្រួល​ដោយ​លោក ឈៀវ គី​ម​ហាក់ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តកំពង់ស្ពឺ និង​មានការ​ចង្អុល​ដឹកនាំ​ពី​លោកស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ បាន​ធ្វើការ​បង្ក្រាប​មុខសញ្ញា​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ម្នាក់​ឈ្មោះ ប៉ាត សំ​អឿ​ន ( ហៅ វឹ​ន ) ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​សង្គ្រោះ​ជាតិ ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ នៅ​ចំណុច​ភូមិ​សង្គ្រោះ​ជាតិ ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ។

តាម​ចម្លើយ​សារភាព​របស់​ឈ្មោះ​ខាងលើ កម្លាំង​ជំនាញ​ក៏​បាន​បន្តរ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៦​នាក់​ទៀត ដែល​ស្នាក់​នៅ​ក្នុងផ្ទះ​សំណាក់​យីហោ​ស្វី​ត​ធី ស្ថិត​នៅ​ភូមិ​ត្រពាំង​ខ្យង ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ រួម​មាន​ទី​១-​ឈ្មោះ នួន សុ​ផា​នី ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ស្នាក់​នៅ​ភូមិ ត្រពាំង​ខ្យង ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ( អ្នក​មើល​ការ​ខុស​ត្រូវ​ផ្ទះសំណាក់​) ទី​២-​ឈ្មោះ នូ ផា​ន់​ណា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ភូមិ​កែវ​ឧត្តម ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ទី​៣-​ឈ្មោះ អេ​ង រ​ដ្ឋា ភេទ​ប្រុស អាយុ ១៦​ឆ្នាំ នៅ​ភូមិ​ត្រពាំង​ឬ​ស្សី ឃុំ​សំបូរ ស្រុក​សំរោង​ទង ទី​៤-​ឈ្មោះ គឹ​ម យី ភេទ​ប្រុស អាយុ ១៦​ឆ្នាំ នៅ​ភូមិ​ត្រពាំង​ខ្យង ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ទី​៥-​ឈ្មោះ អេ​ន ឈាង​លី ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ នៅ​ភូមិ​ត្រពាំង​វែង​ទី​២ ឃុំ សំបូរ ស្រុក​សំរោង​ទង និង​ទី​៦-​ឈ្មោះ ខៀវ វិសាល អាយុ ១៧​ឆ្នាំ​នៅ​ភូមិ​ព្រៃ​ខ្វាវ ឃុំ​រកា​កោះ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ​។

នគរបាល​ស្រុក​សំរោង​ទង​បាន​បន្ត​ថា ក្រោយ​ឃាត់ខ្លួន​ក្រុម​ជនសង្ស័យ​ទាំង​៧​នាក់ នៅ​ក្នុងផ្ទះ​សំណាក់ យីហោ (​ស្វី​ត​ធី​)​ខាងលើ នគរបាល​បាន​ធ្វើការ​ដកហូត​វត្ថុ​តាង ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​គ្រឿងញៀន​ចំនួន​១០​កញ្ចប់ មធ្យម​០១​កញ្ចប់ ទូរស័ព្ទ​ដៃ​ចំនួន​០៤ គ្រឿង​និង​ឧបករណ៍​ប្រើប្រាស់​គ្រឿង ញៀន​ចំនួន​០៣​ផង​ដែរ ។ បច្ចុប្បន្ន ក្រុម​ជនសង្ស័យ​ខាងលើ រួម​ជាមួយ​វត្ថុ​តាង​សមត្ថកិច្ច​នគរបាល​ខេត្តកំពង់ស្ពឺ បាន​កសាង​សំណុំរឿង​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ