ខេត្តព្រះសីហនុ ៖ តាមសរុបរបាយការណ៍ពីរដ្ឋបាលស្រុកព្រៃនប់ បានបញ្ចាក់ថា គិតត្រឹមល្ងាចថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង សរុប៤៤៩គ្រួសារ ក្នុងនោះរួមមាន ១-ឃុំព្រៃនប់ ១១៥គ្រួសារ ២-ឃុំទួលទទឹង ១៥៧គ្រួសារ និង៣-ឃុំអណ្តូងថ្ម ១៧៧គ្រួសារ
សូមបញ្ជាក់ថា មិនមានផលប៉ះពាល់ដល់ទ្រព្យសម្បត្តិ និងអាយុជីវិតរបស់ប្រជាពលរដ្ឋឡើយ ។

គួររំលឹកថា កាលពីព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ អាកាសធាតុក្នុងតំបន់ស្រុកព្រៃនប់ មានភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នាធ្វើឲ្យតំបន់ក្នុងឃុំមួយចំនួនរងការជន់លិចទឹកភ្លៀងហូរចូលផ្ទះរបស់ប្រជាពលរដ្ឋ ហើយនៅវេលាម៉ោងងជិត១១ព្រឹក ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណអភិបាលខេត្តព្រះសីហនុ ដឹកនាំមន្ទីជំនាញ អមដំណើរដោយគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក អញ្ជើញចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងដែលបានជនលិចហូរចូលលំនៅដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋមួយចំនួន នៅក្នុងឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ ស្ថានភាពទឹកបានស្រកខ្លះហើយ ជាមួយនិងអាកាសធាតុកំពុងធ្លាក់ភ្លៀងរលឹមតិចៗ ៕









ចែករំលែកព័តមាននេះ