អ្នកលេងហ្វេសប៊ុកនៅកម្ពុជាទាំងអស់ គួរបង្កើនការប្រុងប្រយ័ត្ន ពីព្រោះអាចមានជនខិលខូចព្យាយាមលួ.ចចូលគណនីហ្វេសប៊ុក ដើម្បីយកទៅកាន់កា.ប់ និងបោ.កលុយគេឯង។
សារព័ត៌មាន VN Express បានឲ្យដឹងថា បុរសពីរនាក់ត្រូវបានចាប់ខ្លួន ក្រោយពេលពួកគេលួ.ចចូលគណនីហ្វេសប៊ុកអ្នកដទៃចំនួន១០០០គណនី ដោយក្លែងខ្លួនធ្វើជាម្ចាស់គណនី ហើយប្រើប្រាស់ដើម្បីឆបោ.កប្រាក់បានយ៉ាងសន្ធឹក ពោលគឺរហូតដល់ទៅ៤០ម៉ឺនដុល្លារ។
អាជ្ញាធរ បានរាយការណ៍ថា ប៉ូលិសនៅភាគកណ្តាលប្រទេសវៀតណាម បានចាប់ខ្លួនបុរសពីរនាក់ ដែលបានលួ.ចចូលគណនីអ្នកដទៃ ហើយបានយកទៅបោ.កប្រាក់អ្នកដទៃដែលមានទំនាក់ទំនងនៅក្នុងហ្វេសប៊ុកនោះ ដល់ទៅ ៥០០ នាក់ ហើយប្រមូលប្រាក់ជាង១០ពាន់លានដុង ស្មើនឹង៤០ម៉ឺនដុល្លារ ។
បុរសទាំងពីរនាក់នេះ ម្នាក់ត្រូវចាប់ខ្លួន នៅដាណាង និងម្នាក់ទៀតចាប់ខ្លួន នៅខេត្តក្វាង ជី (Quang Tri) ពួកគេទាំងពីរ ម្នាក់មានអាយុ២៦ឆ្នាំ និងម្នាក់ទៀត២៨ឆ្នាំ ។
ពួកគេ បានសារភាពថា ពួកគេបានប្រើបច្ចេកទេសផ្សេងៗ ដើម្បីលួ.ចគណនីហ្វេសប៊ុករបស់ពលរដ្ឋវៀតណាម រស់នៅបរទេស បន្ទាប់មកពួកគេបានក្លែងបន្លំបុគ្គលទាំងនេះ ដើម្បីផ្ញើសារទៅកាន់សាច់ញាតិរបស់ពួកគេ នៅក្នុងប្រទេសវៀតណាម ដោយស្នើសុំការវិនិយោគ ហើយនៅពេលដែលបានប្រាក់ ដើម្បីគេចពីការឃាត់ខ្លួនជនសង្ស័យ ពួកគេបានប្រើគណនីហ្គេម ដើម្បីលាងលុយ ទើបសមត្ថកិច្ចមានការលំបាកនៅក្នុងការកំណត់អត្តសញ្ញាណពួកគេ ។
ដោយ ៖ ស ផាន់
ចែករំលែកព័តមាននេះ