ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​​ពស់​ស្រកា​ចាស់​ចឹក​ ​រ​ត់រក​គ្រូខ្មែរ​ជួយ​ស្តោះផ្លុំ ​​តែពិសកាន់តែជ្រាប​ពេញ​​ខ្លួន​ស្លា.ប់

2 អាទិត្យ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ បុរស​ម្នាក់​ទៅ​រាស់​ដើម​ស្រូវ​ត្រូវ​បាន​ពស់​ស្រកា​ចាស់​ចឹក ហើយ​បាន​បញ្ជូន​ឱ្យ​គ្រូខ្មែរ​ជួយ​មើល តែ​ជា​អកុសល​មិន​អាច​ជួយ​បាន ក៏​បញ្ជូន​បន្ត​ទៅ​មន្ទីរពេទ្យ ក៏​ត្រូវ​លោក​ពេទ្យ​ថា បាន​ស្លាប់​បាត់​ទៅ​ហើយ ហើយ​ត្រូវ​សាច់ញាតិ​ដឹក​សព​មក​ផ្ទៈ​ធ្វើបុណ្យ​តាម​ប្រពៃណី នៅ​ថ្ងៃ​ទី​១៨…

ខេត្តបន្ទាយមានជ័យ ៖ បុរស​ម្នាក់​ទៅ​រាស់​ដើម​ស្រូវ​ត្រូវ​បាន​ពស់​ស្រកា​ចាស់​ចឹក ហើយ​បាន​បញ្ជូន​ឱ្យ​គ្រូខ្មែរ​ជួយ​មើល តែ​ជា​អកុសល​មិន​អាច​ជួយ​បាន ក៏​បញ្ជូន​បន្ត​ទៅ​មន្ទីរពេទ្យ ក៏​ត្រូវ​លោក​ពេទ្យ​ថា បាន​ស្លាប់​បាត់​ទៅ​ហើយ ហើយ​ត្រូវ​សាច់ញាតិ​ដឹក​សព​មក​ផ្ទៈ​ធ្វើបុណ្យ​តាម​ប្រពៃណី នៅ​ថ្ងៃ​ទី​១៨ ខែកញ្ញា ឆ្នាំ​២០២៤ ស្ថិត​នៅ​ភូមិ​ថ្នល់​ដាច់ ឃុំ​ស្រុក ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ។

បើ​តាម​លោក​លីវ សុ​គុណ មេឃុំ​ថ្មពួក​បាន​ប្រាប់​ថា ជន​រង​គ្រោះ​ដែល​ស្លាប់ មានឈ្មោះ ម៉ាក់ ដឿ​ម ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ (​មុខរបរ​ធ្វើស្រែ​) រស់នៅ​ភូមិ​កើតហេតុ​ខាងលើ ។លោក​បាន​បញ្ជាក់​ទៀត​ថា ជន​រង​គ្រោះ​ឈ្មោះ ម៉ាក់ ដឿ​ម បាន​យក​គោ​យន្ត​កន្ត្រៃ​ដឹក​ប្រពន្ធ​ទៅ​ស្រែ ដើម្បី​រាស់​ដើម​ស្រូវ​នៅ​ខាងកើត​ភូមិ​ប្រមាណ​៥​ទៅ​៦​គីឡូម៉ែត្រ ។

នៅ​ពេល​ដែល​រាស់​ដើម​ស្រូវ​ស្រាប់តែ​ពស់​ស្រកា​ចាស់​ខាំ​ជើង ហើយ​ប្រពន្ធ​បាន​ដឹក​មក​ផ្ទះ​វិញ​នាំ​ទៅ​អោយ​គ្រូខ្មែរ ក្នុងភូមិ​ស្តោះផ្លុំ​រយៈពេល​១​ម៉ោង​អាកា​រៈ​កាន់តែ​ធ្ងន់ធ្ងរ ត្រូវ​បាន​ដឹក​បន្ត​ទៅ​មន្ទី​ពេទ្យ​បង្អែក​ស្រុក​ថ្មពួក​ពិនិត្យ ហើយ​ប្រាប់​ថា ជន​រង​គ្រោះ​បាន​ស្លាប់​ហើយ ព្រោះ​ពិសពស់​ចូល​ជ្រាប​ពេញ​ខ្លួន ។

លោក​មេឃុំ​លីវ សុ​គុណ បាន​បញ្ជាក់​ថា នេះ​ជា​សារ​ផ្តាំផ្ញើ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន ព្រោះ​នេះ​ជា​រដូវវស្សា​ទឹក​លិចលង់ សត្វ​អ​សិរ​ពិស​ច្រើន​ណាស់ ហើយ​ត្រូវ​ឆាប់​បញ្ជូន​មក​មន្ទីរពេទ្យ​ភ្លាម​ៗ កុំឱ្យ​ហួសពេល​ដូច​ករណី​ខាងលើ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ